លោកអេង ឆៃអ៊ាង ដាស់ស្មារតីដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គ្រប់លំដាប់ថ្នាក់ ជាពិសេសមេឃុំ/ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ/សង្កាត់ ត្រូវរក្សា និងការពារឆន្ទៈប្រជាពលរដ្ឋខ្មែរដែលជឿជាក់លើគណបក្សសង្គ្រោះជាតិ !
ប្រភពព័ត៌មានពីបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក អេង ឆៃអ៊ាង បានបង្ហោះសារដាស់ស្មារតីដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គ្រប់លំដាប់ថ្នាក់ មានយ៉ាងដូច្នេះថា ៖
ខ្ញុំ អេង ឆៃអ៊ាង តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ សូមជំរាបបងប្អូនថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គ្រប់លំដាប់ថ្នាក់ជ្រាបថា ការតស៊ូរបស់យើងទាំងអស់គ្នា ដើម្បីកម្ពុជា មានការគោរពសិទ្ធិមនុស្ស គោរពគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស និងការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហគមន៍អន្តរជាតិ ហើយសហគមន៍អន្តរជាតិមិនបណ្តោយឲ្យប្រទេសកម្ពុជាវិលទៅរកអតីតកាលដ៏អាក្រក់ឡើយ ។
ដូច្នេះ សូមបងប្អូនថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសលោក/លោកស្រី មេឃុំ ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មេត្តារក្សា និងការពារឆន្ទៈប្រជាពលរដ្ឋដែលជឿជាក់លើគណបក្សសង្គ្រោះជាតិ តាមរយៈការបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៧ កន្លងមកនេះ ៕
ប្រភព ៖ Eng Chhai Eang
0 ความคิดเห็น: