วันเสาร์ที่ 21 ตุลาคม พ.ศ. 2560

សញ្ញានៃមហន្តរាយហាយនៈមកលើខេមររដ្ឋជិតមកដល់ហើយ! ព្រឹទ្ធសភា​តេជោអនុម័ត​សេចក្ដី​ស្នើ​​កែប្រែ​ច្បាប់ព្រៃ​ដើម្បី​ប្លន់យក​អាសនៈ​គណបក្ស​ប្រឆាំង​ដោយ​ឥត​កែប្រែ !!

 សញ្ញានៃមហន្តរាយហាយនៈមកលើខេមររដ្ឋជិតមកដល់ហើយ! ព្រឹទ្ធសភា​តេជោអនុម័ត​សេចក្ដី​ស្នើ​​កែប្រែ​ច្បាប់ព្រៃ​ដើម្បី​ប្លន់យក​អាសនៈ​គណបក្ស​ប្រឆាំង​ដោយ​ឥត​កែប្រែ !!

ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី២០ តុលា បាន​អនុម័ត​លើ​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់ ចំនួន​៤ ដើម្បី យក​កៅអី​របស់​បក្ស​ប្រឆាំង​ទៅ​ចែក​ឲ្យ​គណបក្ស​នយោបាយ​ផ្សេងៗ​ទៀត នៅ​ពេល​បក្ស​ប្រឆាំង​ត្រូវ​គេ​រំលាយ​ចោល។ សង្គម​ស៊ីវិល រិះគន់​ថា ច្បាប់​នេះ​ធ្វើឡើង​ដើម្បី​ប្លន់​សំឡេងឆ្នោត​ពលរដ្ឋ​ជាង ៣​លាន​នាក់ ដែល​បាន​បោះ​ជូន​គណបក្សប្រឆាំង។

រយៈ​តែ​បួន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​រដ្ឋសភា​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់ ព្រឹទ្ធសភា​សម្រេច​អនុម័ត​ច្បាប់​ចំនួន​៤​នេះ យ៉ាង​ប្រញាប់​បើ​ទោះ​សហគមន៍​ជាតិ និង​អន្តរជាតិ​កំពុង​រិះគន់​ថា ច្បាប់​នេះ ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​ត្រជាក់។ កិច្ចប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា ថ្ងៃ​ទី​២០ ខែ​តុលា សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៤០​រូប បាន​លើកដៃ​អនុម័ត​សេចក្ដី​ព្រាងច្បាប់​ទាំង​បួន​នេះ ដោយ​គ្មាន​លុប ឬ​កែ​ពាក្យពេចន៍​ខ្លឹមសារ​នៃ​ច្បាប់​នេះ​មួយ​ពាក្យ​ណា​ឡើយ។

សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤ រួមមាន៖ ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់។

មាត្រា​មួយ​ចំនួន​ដែល​ក្រុម​គណបក្ស​ប្រជាជន​កម្ពុជា​រួមគ្នា​កែប្រែ​នោះ គឺ​នៅ​ពេល​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​កំពូល ហើយ​ត្រូវ​បើ​តុលាការ​រំលាយ​ចោល​។ កៅអី​នៅ​ក្នុង​សភា និង​ចំនួន​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​ទូទាំង​ប្រទេស​របស់​គណបក្ស​សង្គ្រោះ​នឹង យក​ទៅ​ចែក​ឲ្យ​គណបក្ស​នយោបាយ​ផ្សេងៗ​ទៀត។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ រិះគន់​ចំៗ​ថា ក្រុម​តំណាងរាស្ត្រ និង​ព្រឹទ្ធសភា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ធ្វើ​ច្បាប់​នេះ ជា​ការ​បំពាន​រដ្ឋធម្មនុញ្ញ ហើយ​បើ​ព្រះមហាក្សត្រ​ឡាយ​ព្រះ​ហត្ថលេខា​លើ​ច្បាប់​នេះ នឹង​ធ្វើ​ឲ្យ​ព្រះអង្គ ធ្វើ​ខុស​រដ្ឋធម្មនុញ្ញ។ លោក​ស្នើ​ទៅ​ព្រះមហាក្សត្រ​សូម​កុំ​ឲ្យ​ព្រះអង្គ​ឡាយ​ព្រះ​ហត្ថលេខា​លើ​ច្បាប់​ទាំងនេះ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា ព្រះមហាក្សត្រ គួរ​បង្វែរ​ច្បាប់​នេះ​ទៅ​ឲ្យ​សភា​ពិនិត្យ​ម្ដងទៀត។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ លើក​ឧទាហរណ៍​ជាក់ស្ដែង​ថា ព្រះមហាក្សត្រ​ប្រទេស​ប៊ែលហ្សិក (Belgium) ធ្លាប់​ដាក់រាជ្យ​នៅ​ពេល​រដ្ឋសភា​អនុម័ត​ច្បាប់​រំលូត​កូន ខណៈ​ដែល​ព្រះមហាក្សត្រ​មិន​គាំទ្រ​ឲ្យ​មាន​ច្បាប់​នោះ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ និយាយ​ដោយ​ហួសចិត្ត​ថា លោក​សឹង​មិន​ជឿ​ថា មនុស្ស​ជា​អ្នក​ធ្វើ​ច្បាប់​ទាំងនេះ​ឡើយ។ លោក​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គេ​មិនដែល​ធ្វើ​ច្បាប់​ដែល​រំលាយ​គណបក្ស​មួយ រួចហើយ​យក​សំឡេងឆ្នោត​ទៅ​ចែក​គណបក្ស​ផ្សេង​នោះ​ទេ មានតែ​ការ​ធ្វើ​ច្បាប់​មួយ​ដើម្បី​រំលាយ​គណបក្ស​មួយ រួចហើយ​គេ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ។

តំណាងរាស្ត្រ​គណបក្ស​គណបក្សប្រឆាំង​រូប​នេះ​ព្រួយបារម្ភ​ថា នៅ​ពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន ហើយ​បើ​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មែន​នោះ នឹង​ធ្វើ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​នៅ​ស្ងៀម​បាន​ដែរ។ លោក​ថា លោក​ពិបាក​ប៉ាន់ស្មាន​ស្ថានការណ៍​នៅ​ពេល​នោះ​ណាស់។

សហភាព​អន្តរ​សភា (Inter-Parliamentary Union) ដែល​មាន​តំណាងរាស្ត្រ នៃ​ប្រទេស​ចំនួន ១៧៣ លើ​ទូទាំង​ពិភពលោក កាលពី​ថ្ងៃ​ទី១៩ តុលា បាន​ចេញ​សេចក្ដី​សម្រេច​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ធានា​សុវត្ថិភាព​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ទាំងអស់​ដើម្បី​ពួកគេ​អាច​វិល​ត្រឡប់​មក​កម្ពុជា​ដើម្បី​ធ្វើ​ការងារ។ ចំណែក ប្រទេស​ស៊ុយអ៊ែត (Sweden) បាន​ព្រមាន​ថា នឹង​ពិចារណា​ឡើងវិញ អំពី​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា ប្រសិន​ណា​បើ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ​មែន​នោះ៕





ប្រភព ៖ វិទ្យុអាស៊ីសេរី
Previous Post
Next Post

post written by:

0 ความคิดเห็น: