សហរដ្ឋអាមេរិកព្រមានកម្ពុជាចំពោះទង្វើរដ្ឋាភិបាលដែលអនុម័តច្បាប់អនុញ្ញាតឱ្យបែកចែកអាសនៈ !!
រដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈក្រសួងការបរទេស បានព្រមានចំពោះហានិភ័យនៅកម្ពុជាដែលអាចនឹងកើតមានឡើង ប្រសិនណាបើរដ្ឋាភិបាលនៅតែបន្តសកម្មភាពដូចសព្វថ្ងៃនេះទៀត ។
តាមរយៈសេចក្ដីថ្លែងការណ៍ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៦ តុលា សហរដ្ឋអាមេរិកយល់ថា ទង្វើរបស់សមាជិករដ្ឋា
ភិបាលកម្ពុជាកំពុងធ្វើនាពេលនេះ ជាពិសេសការធ្វើវិសោធនកម្មដែលអាចឈានដល់ការរំលាយគណបក្សសង្រ្គោះជាតិ
និងការចាប់ខ្លួនមេបក្សប្រឆាំង លោក កឹម សុខា ជាដើមនោះ គឺអាចនឹងបង្កអោយមានផលប៉ះពាល់ដល់ដំណើរការបោះ
ឆ្នោត ។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបទេសដដែលនេះបានបង្ហាញក្ដីបារម្ភជាពិសេសចំពោះការអនុម័តនូវវិសោធនកម្មនៃ
ច្បាប់បោះឆ្នោតរបស់ប្រទេសកម្ពុជា ពីសំណាក់រដ្ឋសភាកម្ពុជា។ ពួកគេបានបន្តថា ប្រសិនជាត្រូវបានផ្តល់សច្ចាប័ន
វិសោធនកម្មទាំងនេះស្របគ្នានឹងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃដើម្បីរំលាយគណបក្សសង្គ្រោះជាតិ (CNRP) អាចនឹង
ដកហូតសិទ្ធិទាំងស្រុងរបស់ប្រជាពលរដ្ឋរាប់លាននាក់ដែលបានបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោត
នៅឆ្នាំ២០១៣ និងឆ្នាំ២០១៧។
ប៉ុន្តែក្រសួងការបរទេសក៏បានប្រាប់កម្ពុជាដែរថា ការប្រកួតប្រជែងពិតប្រាកដមានសារៈសំខាន់ចំពោះលទ្ធិប្រជាធិបតេយ្យ
និងភាពស្របច្បាប់នៃការបោះឆ្នោតជាតិឆ្នាំ២០១៨។ អាមេរិកប្រាប់កម្ពុជាបន្តថា ប្រវត្ដិសាស្ដ្របញ្ជាក់ថា ការបង្ក្រាបសកម្ម
ភាពនយោបាយស្របច្បាប់នាំឱ្យមានអស្ថិរភាពយូរអង្វែងច្រើនជាងការរយៈពេលខ្លី។អាមេរិកបានជំរុញឱ្យមន្រ្តីរដ្ឋាភិបាលពិចារណាពីផលប៉ះពាល់ធ្ងន់ធ្ងរនៃចំណាត់ការថ្មីៗរបស់ពួកគេឡើងវិញ។
សេចក្ដីថ្លែងការណ៍នេះបានស្នើជាថ្មីម្តងទៀតឱ្យដោះលែងមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចេញពីពន្ធនា
គារ។
យ៉ាងណាក៏ដោយចុះ កាលពីម្សិលមិញនេះ ក្រុមសមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាចនៅកម្ពុជាបានយល់ព្រម
អនុម័តទៅលើច្បាប់ដែលពាក់ព័ន្ធនឹងការរំលាយគណបក្សសង្រ្គោះជាតិរួចបាត់ទៅហើយ ដោយសម្លេង៦៧លើ៦៧ ។
សេចក្តីស្នើច្បាប់ចំនួន៤ ដែលពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ ដែលត្រូវបានសភាពេញអង្គបានអនុម័តនៅថ្ងៃ
ទី១៦ ខែតុលា ឆ្នាំ២០១៧ នេះ មាន ៖ ១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ២៖ វិសោធន
កម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/
សង្កាត់ ៤៖ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ៕
ប្រភព ៖ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ

0 ความคิดเห็น: