ក្ដៅៗហុយៗ! កាន់តែវឹកវរធំហើយរបបសែនព្រៃ ភ្នំភ្លើងរង់ចាំតែផ្ទុះកម្ទេចសេដ្ឋកិច្ចខ្មែរអោយក្លាយជាផេះ! ក្រុមសមាជិកសភាសហរដ្ឋអាមេរិកាំងដ៏មានឥទ្ធិពលជាច្រើននាក់ថែមទៀតបានទាមទារឲ្យហ៊ុន សែនបញ្ឈប់ការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ និងដោះលែងលោក កឹម សុខា ជាបន្ទាន់ - US congressmen react on Cambodia politics.
សមាជិកសភាអាមេរិកាំងជាច្រើនរូបកំពុងមានប្រតិកម្មនិងស្ថានភាពនយោបាយនៅកម្ពុជាសព្វថ្ងៃហើយទាមទារឲ្យនាយករដ្ឋមន្រ្តីហ៊ុន សែនគិតគូរពីលទ្ធិប្រជាធិបតេយ្យរួមទាំងប្រជាជនកម្ពុជាផងដែរ។
វ៉ាស៊ីនតោន៖ ក្រុមសមាជិកសភាអាមេរិកាំងដ៏មានឥទ្ធិពលជាច្រើនថែមទៀតបានទាមទារឲ្យ លោកនាយករដ្ឋមន្ត្រីបញ្ឈប់ការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ និង ដោះលែងលោក កឹម សុខា ហើយនឹងបញ្ឈប់ការធ្វើទុក្ខបុកម្នេញនយោបាយលើ ក្រុមប្រឆាំងហើយត្រូវអនុញ្ញាតឲ្យមានការបោះឆ្នោតជាតិដោយសេរីនិង យុត្តិធម៌ នាពេលខាងមុខ។
លោក សមាជិកសភា Ed Royce ជាប្រធានគណៈកម្មាការការបរទេសសភា អាមេរិកាំងខាងគណបក្សសាធារណរដ្ឋ បានថ្លែងប្រាប VOA នៅថ្ងៃអង្គារនេះថាលោកនាយករដ្ឋមន្ត្រីត្រូវតែបញ្ឈប់បំផ្លាញប្រទេសកម្ពុជា និងពលរដ្ឋខ្លួនឯងហើយដល់ពេលសហគមន៍អន្តរជាតិត្រូវមានវិធានការហើយ។
«ខ្ញុំគិតថាសហគមន៍អន្តរជាតិទាំងមូលត្រូវតែនិយាយប្រឆាំងនៅពេលនេះ ព្រោះលោកហ៊ុន សែន គាត់កំពុងបំផ្លាញនីតិរដ្ឋនិងប្រទេសកម្ពុជារបស់គាត់តែម្តង។ ហើយជាមួយគ្នាដែរ នេះមិនមែនគ្រាន់តែលទ្ធិប្រជាធិបតេយ្យទេ ដែលមានគ្រោះថ្នាក់ តែថែមទាំងពលរដ្ឋកម្ពុជាផងដែរ»។
លោកបានថ្លែងបន្ថែមថា លោក បានឃើញទង្វើអមនុស្សធម៌ដ៏សែនអាក្រក់ជាច្រើនកើតឡើងក្នុងប្រទេសកម្ពុជា ដូចជាការំលោភដីធ្លី អ្នកមានអំណាចរឹបអូសដីធ្លីពលរដ្ឋ ដែលលោកថាបានកើតបញ្ហាកាន់តែធ្ងន់ធ្ងរ ក្នុងប្រទេសដែលមានគណបក្សតែមួយ ដែលចង់បំផ្លាញគណបក្សជំទាស់នោះ។
«យើងចង់ឃើញរឿងនេះត្រូវដោះស្រាយ មានន័យថា អ្នកទោសនយោបាយត្រូវដោះលែង។ ហើយការដោះស្រាយមិនមែនមានន័យថាជាស្ថានការណ៍ដែលគណបក្សគ្រប់គ្រងប្រទេសកំចាត់គណបក្សនយោបាយជំទាស់ទេ ហើយអ្វីដែលយើងកំពុងធ្វើគឺអំពាវនាវ ហើយយើងកំពុងព្យាយាម គឺរាប់ទាំងឯកអគ្គរដ្ឋទូតយើង អនុរដ្ឋមន្ត្រីការបរទេសយើង ឬថែមទាំងរដ្ឋមន្ត្រីការបរទេសយើងផង កំពុងព្យាយាមបញ្ចុះបញ្ចូលមន្ត្រីដែលមានតួនាទីក្នុងប្រទេសកម្ពុជាថា ចូរដកថយ ចូរកុំប្រើវិធីបែបសាហាវ លោកអ្នកដឹងទេ វិធីនេះគឺនឹងបំផ្លាញអ្វីៗគ្រប់បែបយ៉ាងដូចជាសិទ្ធិពលរដ្ឋ ចូរទទួលស្គាល់សិទ្ធិម្នាក់ៗ ចូរបន្តគោរពរដ្ឋធម្មនុញ្ញ ចូរគោរពតាមនីតិរដ្ឋ ចូរបញ្ឈប់ដំណើរការបំបាត់សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់គេ។ នោះហើយជាអ្វីដែលយើងទាមទារ និង សង្ឃឹមថានឹងកើតមានឡើង»។
លោក តំណាងរាស្ត្រ Lou Correa នៃគណបក្សប្រជាធិបតេយ្យនៃរដ្ឋកាលីហ្វ័រញ៉ាបានបញ្ចេញប្រតិកម្មថាជាទូទៅថាអត្ថាធិប្បាយរបស់លោកគឺថាត្រូវតែមានការប្រុងប្រយ័ត្ន ហើយថាបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្សដែលត្រូវតែគោរព ហើយលោកស្នើសុំឲ្យមេដឹកនាំនានាក្នុងពិភពលោកត្រូវតែគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
«យើងចាំបាច់ឲ្យរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ ពីអ្វីដែលកំពុងកើតឡើង ហើយយើងចាំបាច់ត្រូវស៊ើបអង្កេតអំពីអ្វីដែលកំពុងកើតឡើងផងដែរ»។
នៅពេលសួរពីវិធានការគាំទ្រទណ្ឌកម្មយ៉ាងណាចំពោះកម្ពុជា លោកស្រី Zoe Lofgren សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ បានថ្លែងថាអ្វីដែលកំពុងកើតឡើងក្នុងប្រទេសកម្ពុជាគឺជារឿងសាហាវណាស់ ហើយសហគមន៍អន្តរជាតិចាំបាច់ត្រូវតែរួមគ្នាប្រឆាំងរឿងនោះ។
«យើងត្រូវចាត់វិធានការខ្លាំងក្លា គឺពាក់ព័ន្ធនឹងការថ្កោលទោស ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ហើយនឹងការទូត»។
ប្រតិកម្មរបស់តំណាងរាស្ត្រអាមេរិកាំងទាំងនេះកើតឡើងក្រោយពេលដែលសមាជិកព្រឹទ្ធិសភា Ted Cruz ដ៏មានឥទ្ធិពល ព្រមានចាត់វិធានការបិទទិដ្ឋាការឬ Visa ចំពោះមន្ត្រីកម្ពុជាមួយចំនួនដែលទទួលខុសត្រូវរឿងធ្វើទុក្ខមុកម្នេញក្រុមជំទាស់ អង្គការសង្គមស៊ីវិល និង សារព័ត៌មានឯករាជ្យនេះ បើលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សមានកម្លាំងប្រហាក់ប្រហែលគ្នានឹងគណបក្សប្រជាជនកម្ពុជា មិនត្រូវដោះលែងនៅថ្ងៃទី៩ ខែវិច្ឆិកា មុនការបោះឆ្នោតជាតិនៅខែកក្កដាឆ្នាំ២០១៨ទេ៕
រដ្ឋសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ |
លោកសុខ ខេមរា អ្នករាយការណ៍ព័ត៌មាន VOA សម្ភាសអ្នកតំណាងសហរដ្ឋអាមេរិក Zoe Lofgren (D-CA) កាលពីថ្ងៃអង្គារទី២៤ តុលា ២០១៧ នៅអគារសភា Rayburn អំពីស្ថានភាពនយោបាយនៅកម្ពុជាក្នុងរដ្ឋធានី Washington, D.C។ |
សហរដ្ឋអាមេរិកលេងរដ្ឋាភិបាលបុរសខ្លាំងមែនទែនហើយ ដោយសមាជិកព្រឹទ្ធសភា Ted Cruzបានដាក់លិខិតឱសាទវាទទៅស្ថានទូតខ្មែរ ព្រមានឲ្យដោះលែងលោក កឹម សុខា បានមុនថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះជាបន្ទាន់! បើមិនដូច្នោះទេ នឹងដឹងសខ្មៅ ឆាប់ៗនេះពុំខានឡើយ!
ប្រភព ៖ វិទ្យុវីអូអេខ្មែរ
0 ความคิดเห็น: