យុទ្ធវាទី យុទ្ធវាទសិល្ប៍ ស៊ិន ចាន់ពៅរ៉ូហ៊្សេត ស្ត្រីខ្លឹមចៅសង្កាត់អូរចារ ប្រើយុទ្ធវោហារប្រហារបុគ្គលស៊ីផេះផេះ ថាហត់ហើយមើលទៅបើប្រឹងតាមលួចថតគ្រប់ពេល !
កញ្ញាស៊ិន ចាន់ពៅរ៉ូហ៊្សេត ស្ត្រីខ្លឹមចៅសង្កាត់អូរចារ ក៏បានបង្ហោះសារឆ្លើយតបបែបយុទ្ធវោហារប្រហារទៅនឹងបុគ្គលស៊ីផេះផេះដែលបានវាយប្រហារកញ្ញានៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានយ៉ាងដូច្នេះថា៖ ហត់ហើយមើលទៅបើប្រឹងតាមលួចថតគ្រប់ពេល !
ធ្វើចិត្តអោយត្រជាក់ណាពូៗ ដែលលួចថត ចង់ដឹង ចង់សួរ ចង់ឃើញមុខខ្ញុំផ្ទាល់ អាចមកជួបបានធ្វើអញ្ចឹងខ្ញុំដឹងថាពូៗ ហត់ណាស់ ពិបាកណាស់ តាមលួចថតខ្ញុំគ្រប់សកម្មភាពបែបហ្នឹង ។
រូបថតទី១៖ ម្សិលមិញខ្ញុំទៅចូលរួមប្រកាសដំណែងអភិបាលក្រុងថ្មីនៅសាលាក្រុង ហើយខ្ញុំកំពុងនិយាយទូរស័ព្ទហ្នឹងគឺគេCall មកផ្ញើលុយអោយខ្ញុំ ៣០០$ ពីអ្នកមីង ហ៊ន នៅប្រទេសអូស្ត្រាលី 100$ សំរាប់ចូលបុណ្យសពប្រជាពលរដ្ឋក្រីក្រ នៅសង្កាត់អូរចារ 200$ទៀត សំរាប់អោយខ្ញុំចាត់ចែងតាមជាក់ស្តែង (លោកសរសេរខុសការពិតប្រយ័ត្នបាប) ហើយលោកនិយាយរឿងបង់ថ្លៃភ្លើងសាលាសង្កាត់អូរចារ កុំភ័យខែនេះ រ៉ូហ្ស៊េតមិនអាចចេញលុយឯកជនបង់ទៀតទេ។
រូបថតទី២៖ មានតែក្រុមលោកទេដែលធ្វើរឿងបែបហ្នឹង ហើយបញ្ជាក់មួយទៀត ការសម្រេចចិត្តរបស់បុគ្គលក្នុងការចាកចេញពីគណបក្សសង្គ្រោះជាតិ គឺជាសិទ្ធបុគ្គល ។ គណបក្សសង្គ្រោះជាតិ មិនមានវប្បធម៌គំរាមទេ!
អ្វីក្រុមខ្លួនធ្វើទោះជាបទល្មើស (លួចថតរូបដោយគ្មានការអនុញ្ញាត) ក៏ត្រឹមត្រូវដែរប៉ុន្តែបើគេវិញ គ្រាន់តែការពារសិទ្ធិស្របច្បាប់ក៏មិនបានផង។
ករណីលោកស្រី រ៉ុម រ៉ាត់ សមាជិកក្រុមប្រឹក្សា សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលធ្វើលិខិតចុះចូលជាមួយ CPP នេះ យើងគ្រាន់តែជួបគាត់ ដើម្បីបញ្ជាក់គោលជំហរ និងទឹកចិត្តពួកយើងចំពោះគាត់ថា៖ យើងនៅតែស្រឡាញ់រាប់អានគាត់ មិនប្រកាន់ខឹងគាត់ទេ យើងរក្សាសិទ្ធិសម្រេចចិត្តនយោបាយរបស់គាត់ គ្រាន់តែយើងមិនចង់ឲ្យគាត់មានឈ្មោះ "ក្បត់" ដូច្នេះយើងសុំឲ្យគាត់សុំសំរាកធម្មតាទៅ រឿងគាត់ទៅចូលរួមជាមួយ CPP មិនជាបញ្ហាទេ ព្រោះវាជាសិទ្ធិបុគ្គលផ្ទាល់ខ្លួនគាត់។
((ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧))
ប្រភព ៖ Sin Rozeth
0 ความคิดเห็น: