រៀនតាមឲ្យទាន់ មេរៀនមានច្រើនមកហើយ៖ កុំតក់ក្រហល់ដូចឆ្នាំ ២០១៣ ទៀត !!
គ្រាន់តែហ៊ុន សែនស្រែកឲ្យចូលស្រុក ដើម្បីកាត់បន្ថយសម្ពាធអន្តរជាតិ យើងនាំគ្នារត់ចូលទៅដោយឥតពិចារណា ប្រាកដជានឹងចាញ់ ហ៊ុន សែនទៀត ចាញ់យ៉ាងម៉េច ចាញ់នៅពេលហ៊ុន សែនបិទទ្វារវាយឆ្កែ មិនឲ្យចេញពីប្រទេស ព្រោះចំណុចខ្លាំងពេលនេះកំពុងស្ថិតក្នុងដៃរបស់ហ៊ុន សែន គឺ ច្បាប់រំលាយគណបក្ស ។ ហ៊ុន សែនរំលាយនៅពេលមកជុំគ្នាអស់ហើយ ហាហា ចាំមើលរត់ទៅណា ដេកគុកគ្មានសល់ទេ ពេលនេះ ។
ចំណុចដោះ គឺ យើងត្រូវទាមទារឲ្យលោក ហ៊ុន សែន រំលាយច្បាប់នោះចោលសិន ចាំចូលស្រុក ហើយចូលរួមបោះឆ្នោត ។ បើច្បាប់នោះនៅមាន ទោះបីបោះឆ្នោតឈ្នះ ក៏ហ៊ុុន សែន រករឿងរំលាយគណបក្ស ក៏ឈ្មោះថា ចាញ់ដដែល ព្រោះតុលាការនៅក្នុងកណ្តាប់ដៃហ៊ុន សែន ទាំងពាក្យបណ្តឹងក៏មានស្រេចហើយក្នុងតុលាការកំពូល ថែមទាំងជាប់គុកជាហ្វូងទៀត ត្រូវរៀនគិតឲ្យវែងឆ្ងាយ ធ្វើនយោបាយជាមួយហ៊ុន សែនយូរ ត្រូវតាមឲ្យទានអ្វីដែលហ៊ុន សែន នឹងវាយសំពង ។
កុំតក់ក្រហល់ដូចឆ្នាំ ២០១៣ ទៀត ។ សូមផ្តាំទុកឲ្យហើយ !
ប្រភព ៖ Maha Phirum
0 ความคิดเห็น: