ក្ដៅៗ! បែកធ្លាយៗរឿងពិតហើយ! ការពិតបុរសខ្លាំងតេជោសែនហ៊ុន កំទេច CNRP ព្រោះចង់ផ្គាប់ចិត្តបងធំយួន និងថែមទាំងរារាំងបេក្ខភាព ស ខេង !!
ប្រភពព័ត៌មានពីទំព័រហ្វេសប៊ុករបស់ លោក ឆាំ ឆានី (Chham Chhany) បានអោយដឹងថា ៖
ការរពិតចឹងសោះ៖ ហ៊ុន សែន កំទេច CNRP ព្រោះចង់ផ្គាប់ចិត្តយួន និងរារាំងបេក្ខភាព ស ខេង
ប្រភពពីមន្ត្រីជាន់ខ្ពស់ដែលនៅកៀកៗក្បែរក្លៀក ហ៊ុន សែន បានឲ្យដឹងថា កាលពីចុងខែមិថុនា ២០១៧ បន្ទាប់ពីបោះឆ្នោតជ្រើសរើសសមាជិកក្រុុមប្រឹក្សាឃុំ សង្កាត់ រួច ហ៊ុន សែន បានទៅប្រទេសយួន ដើម្បីចូលរួមពិធីខួបកំណើត នាយករដ្ឋមន្ត្រីយួន Nguyen Xuan Phuc ។
ក្នុងពិធីនោះ Nguyen Xuan Phuc បាននិយាយប្រាប់ ហ៊ុន សែន ថា៖ ស្ថានភាពនយោបាយនៅកម្ពុជាមានការប្រែប្រួលខ្លាំងគួរឲ្យបារម្ភបំផុត ព្រោះការបោះឆ្នោតឃុំ សង្កាត់ យើងអាចវិនិច្ឆ័យបានថា គណបក្សប្រជាជកម្ពុជាមិនអាចយកជ័យជំនះលើគណបក្សប្រឆាំងបានទៀតទេ ដូច្នេះបក្សកុម្មុយនីស្តវៀតណាមចាំបាច់ត្រូវតែឲ្យគណបក្សប្រជាជនកម្ពុជាធ្វើកំណែទម្រង់មេដឹកនាំ ។
ប្រភពឲ្យដឹងថា Nguyen Xuan Phuc បានប្រាប់ទៅ ហ៊ុន សែន ថា បក្សកុម្មុនីស្តវៀតណាម បានគិតគូររួចហើយពីបញ្ហានេះគឺ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា អាចបន្តយកឈ្នះគណបក្សប្រឆាំងបាន គណបក្សប្រជាជនកម្ពុជាត្រូវតែប្តូរបេក្ខភាពនាយករដ្ឋមន្ត្រី និងមន្ត្រីដែលមានរឿងអាស្រូវមួយចំនួនទៀតចេញ ដើម្បីស្តារប្រជាប្រិយភាពយកមកវិញ ។
Nguyen Xuan Phuc បានបន្តរថា បេក្ខភាពលោក ស ខេង ជាជម្រើសតែមួយគត់ដែលអាចស្រោចស្រង់គណបក្សប្រជាជនឲ្យរស់ឡើងវិញបាន ដូច្នេះខ្ញុំចង់ដឹងនូវចម្លើយ និងការសម្រេចចិត្តរបស់លោក ( ហ៊ុន សែន ) ។
គ្រាន់តែឮ Nguyen Xuan Phuc និយាយថាដាក់បេក្ខភាព ស ខេង ជានាយករដ្ឋមន្ត្រីភ្លាម ហ៊ុន សែន មុខឡើងស្លេក ហើយនិយាយទៅកាន់ Nguyen Xuan Phuc ទាំងញ័រមាត់ថា « សូមទុកឱកាសឲ្យខ្ញុំជួសជុលនូវការបាត់បង់ប្រជាប្រិយភាពសិន ខ្ញុំចង់កំទេចគណបក្សប្រឆាំងចោលតែម្តង តើឯកឧត្ត ( Nguyen Xuan Phuc ) យល់យ៉ាងណា ?
Nguyen Xuan Phuc តប ហ៊ុន សែន វិញថា បើសិនជាឯកឧត្តមអាចកំទេចគណបក្សប្រឆាំងបានជោគជ័យ ឯកឧត្តមអាចនៅបន្តដឹកនាំជានាយករដ្ឋមន្ត្រីបាន ។ គ្រាន់តែឮ Nguyen Xuan Phuc និយាយចឹងភ្លាម ហ៊ុន សែន លុតជង្គង់អរគុណ Nguyen Xuan Phuc ដូចពួកបាវព្រាវអរគុណចៅហ្វាយនាយចឹង ។
ប្រភពបានបន្តថា រឿង ហ៊ុន សែន ខ្លាចបក្សប្រឆាំងឈ្នះឆ្នោតវាជាចំណែកមួយ តែរឿងដែល ហ៊ុន សែន បារម្ភមួយទៀតនោះគឺ បើយួនឲ្យលោក ស ខេង ឡើងជាបេក្ខភាពនាយករដ្ឋមន្ត្រីនោះ ទោះជាបក្សប្រឆាំងមិនអាចយកឈ្នះបក្សប្រជាជនកម្ពុជាដោយសារប្រជាប្រិយភាពលោក ស ខេង ក៏ដោយក៏ ហ៊ុន សែន មិនអាចផ្ទេរអំណាចឲ្យ ហ៊ុន ម៉ាណែត បានដែរ ហើយថែមទាំងរងនូវក្តីវិនាសអន្តរាយដោយសារក្រុមលោក ស ខេង សងសឹកទៀតផង ព្រោះក្រុមលោក ស ខេង មិនដែលភ្លេចនូវការឈឺចាប់ដែល ហ៊ុន សែន បានធ្វើទៅលើក្រុមគាត់ឡើយ តួរយ៉ាង ការដកឧត្តមសេនីយ៍ កែ គឹមយ៉ាន ពីអគ្គមេបញ្ជាការកងទ័ព ការចាប់ខ្លួនប្រធានអង្ករក្សសម្តេច ជា ស៊ីម ដាក់ពន្ធនាគារ ជាដើម ។
សរុបសេចក្តីមក ព្រោះតែ ហ៊ុន សែន ខ្លាចមិនអាចផ្ទេរអំណាចឲ្យ ហ៊ុន ម៉ាណែត បាន ខ្លាចក្រុម ស ខេង សងសឹក និងខ្លាចគណបក្សសង្គ្រោះជាតិឈ្នះ ដែលធ្វើឲ្យយួនលែងត្រូវការគាត់ ចឹងហើយបានជា ហ៊ុន សែន កំទេចបក្សសង្គ្រោះជាតិចោលដោយមិនខ្វល់ពីការថ្កោលទោសរបស់ពលរដ្ឋម្ចាស់ឆ្នោត សហគមន៍ជាតិ និងអន្តរជាតិ ។
សំរាប់ស្ថានភាពរបស់បក្សសង្គ្រោះជាតិនៅពេលនេះវិញ ទោះជា ហ៊ុន សែន ចាប់ខ្លួនលោក កឹម សុខា គម្រាមកំហែង ធ្វើទុកបុកម្នេញរាល់ថ្ងៃ នឹងទិញតំណាងរាស្ត្រក្តី តែចរន្តនៃការគាំទ្ររបស់ពលរដ្ឋ និងសហគមន៍ជាតិ អន្តរជាតិគឹកាន់តែខ្លាំងឡើងៗ ។ ដូច្នេះ យើងអាចនិយាយបានថា ការបង្កើតច្បាប់ព្រៃដើម្បីប្លន់ឆន្ទៈម្ចាស់ឆ្នោត និងប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិនៅពេលនេះគឺជាការជីករណ្តៅកប់សាកសពគណបក្សប្រជាជនកម្ពុជា និងក្រុម ហ៊ុន សែន និយមតែប៉ុណ្ណោះ ៕
((២២ តុលា ២០១៧ ឆាំ ឆានី))
ប្រភព ៖ Chham Chhany
0 ความคิดเห็น: