ថ្មីៗក្ដៅៗ! បែកធ្លាយរឿងធំហើយ! សង្ស័យតែអាចារ្យលួចវាយមាន់ដុតស៊ី!៖ មានអាចោរក្លែងបន្លំឯកសារគណបក្សសង្រ្គោះជាតិដើម្បីបំភ័ន្តសមាជិកអ្នកគាំទ្របក្ស !
នៅពេលស្ថានការណ៍ដ៏ច្របូកច្របល់សម្រាប់គណបក្សសង្រ្គោះជាតិនេះ អាចោរដែលមានចេតនាគម្រក់អសោចថោកទាប ក៏ឆក់យកឱកាសបំភ័ន្តសមាជិកអ្នកគាំទ្របក្ស ដោយការក្លែងបន្លំឯកសារដែលចុះហត្ថលេខាដោយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលរឿងនេះចាត់ជារឿងមិនពិត ។ យោងតាមប្រពភព័ត៌មានពីទំព័រហ្វេសប៊ុករបស់ លោកសោ ចាន់ដេត (Sor Chandeth) សមាជិកព្រឹទ្ធសភា ថា៖ "សូមបងប្អូនប្រជាពលរដ្ឋ សកម្មជន និងថ្នាក់ដឹកនាំមូលដ្ឋាន ដែលគាំទ្រ គណៈបក្សសង្រ្គោះជាតិទាំងអស់ មេត្តារកុំយល់ច្រឡំនេះជាលិខិតក្លែងក្លាយទេ។"
សេចក្តីពេញក្នុងឯកសារក្លែងបន្លំនោះ បានសរសេរយ៉ាងដូច្នេះថា៖ លិខិតចំហជូន សមាជិក សមាជិការ អចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិ
នាពេលថ្មីៗនេះ មានចរន្តបំបែកសំឡេងអ្នកប្រជាធិបតេយ្យក្នុងគណបក្សសង្គ្រោះជាតិ ដែលទង្វើនេះត្រូវបានបង្ហាញច្បាស់តាមរយៈវីដេអូឃ្លិបរបស់លោក សម រង្ស៊ី ដែលអំពាវនាវមិនអោយទទួល
ស្គាល់នូវរាល់សេចក្ដីសម្រេចរបស់ខ្ញុំក្នុងនាមជាប្រធានគណបក្សសង្គ្រោះជាតិ ដែលស៊ីសង្វាក់គ្នានឹងលិខិតលាលែងពីមន្ត្រីស្និទ្ធលោកសម រង្ស៊ី ពីបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខ។
ខ្ញុំសូមប្រកាសជាឱឡារឹកថា ខ្ញុំ កឹម សុខា នៅតែជាប្រធានគណបក្សសង្គ្រោះជាតិស្របតាមច្បាប់
ហេតុនេះ ខ្ញុំមានសិទ្ធិសម្រេចក្នុងនាមជាប្រធានគណបក្សនូវរាល់កិច្ចការរបស់គណបក្សសង្គ្រោះជាតិ
និងសូមអំពាវនាវលោកសម រង្ស៊ី បញ្ឈប់ជាបន្ទាន់នូវសកម្មភាពញុះញង់បំបែកបំបាក់សំឡេងអ្នកប្រជាធិបតេយ្យតទៅទៀត ។
ទោះបីស្ថិតនៅក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ខ្ញុំ កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នឹងនៅតែបន្តជំហររឹងមាំជាមួយបងប្អូនអ្នកប្រជាធិបតេយ្យក្នុងគោលបំណងរបស់យើងគឺការផ្លាស់ប្ដូរ តាមរយៈការបោះឆ្នោតនាពេលខាងមុខ។
នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧
ប្រធានគណបក្ស
កឹម សុខា
ប្រភពសេចក្តីបញ្ជាក់៖ Sor Chandeth
0 ความคิดเห็น: