วันพฤหัสบดีที่ 26 ตุลาคม พ.ศ. 2560

រញ្ជួយផែនដី! សេចក្តីស្នើឡើងនៃទណ្ឌកម្មកាត់កាល់ ដែលសហរដ្ឋអាមេរិកនឹងដាក់មកលើរដ្ឋាភិបាលដៃចោរសម្រាប់ឆ្នាំ២០១៨ !!


រញ្ជួយផែនដី! សេចក្តីស្នើឡើងនៃទណ្ឌកម្មកាត់កាល់ ដែលសហរដ្ឋអាមេរិកនឹងដាក់មកលើរដ្ឋាភិបាលដៃចោរសម្រាប់ឆ្នាំ២០១៨ !! 

ប្រភពព័ត៌មានពីទំព័រហ្វេសប៊ុករបស់លោក Kimseng Men ​មានយ៉ាងដូច្នេះថា៖ ខាងក្រោមនេះជាសេចក្តីស្នើឡើងនៃទណ្ឌកម្មដែលសហរដ្ឋអាមេរិកនឹងដាក់លើប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៨។ ព្រឹទ្ធសភានិងរដ្ឋសភាត្រូវអនុម័តសិនមុននឹងលោកប្រធានាធិបតីចុះហត្ថលេខា។

ខ្ញុំ​នឹង​រាយការណ៍​ជូន​ពេល​ដែល​មាន​ការវិវត្ត​នានា​ជុំវិញ​ច្បាប់នេះ។ ករណីប្រទេសកម្ពុជា៖ (បកប្រែក្រៅផ្លូវការ)

១) ការដាក់លក្ខខណ្ឌលើជំនួយ៖

គ្មានខ្ទង់ថវិកាណាមួយដែលកំណត់ក្នុងច្បាប់នេះនឹងត្រូវប្រើប្រាស់សម្រាប់ផ្តល់ជំនួយដល់រដ្ឋាភិបាលកម្ពុជារហូតទាល់តែរដ្ឋមន្ត្រីការបរទេសបញ្ជាក់និងរាយការណ៍មកឱ្យគណៈកម្មាធិការហិរញ្ញវត្ថុថារដ្ឋាភិបាល(កម្ពុជា)បានបំពេញតាមរាល់ចំណុចដូចខាងក្រោមនេះ៖

ក) ចាត់វិធានការនានាដែលមានប្រសិទ្ធភាពដើម្បីពង្រឹងស្ថិរភាពនិងសន្តិសុខក្នុងតំបន់ ជាពិសេសពាក់ព័ន្ធនឹងជម្លោះនៅសមុទ្រចិនខាងត្បូង

ខ) បញ្ឈប់រាល់ការបំភិតបំភ័យនានាដល់អង្គការសង្គមស៊ីវិលនិងគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា។ ធ្វើការស៊ើបអង្កេតដ៏គួរឱ្យជឿជាក់បានលើករណីឃាតកម្មសកម្មជននយោបាយនិងសង្គមស៊ីវិល និងចាត់វិធានការដើម្បីដោះស្រាយក្តីព្រួយបារម្ភដែលបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៦ និង

គ) គាំទ្រដល់ដំណើរការរៀបចំការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាតាមរយៈគណៈកម្មាធិការរៀបចំការបោះឆ្នោតមួយដែលមិនគាំទ្រគណបក្សនយោបាយណា មានដំណើរការរៀបចំការបោះឆ្នោតដោយយុត្តិធម៌ មានការចូលរួមដោយចំហរនិងពីគ្រប់ភាគី ដោយរួមបញ្ចូលការវិលត្រឡប់មកវិញរបស់អតីតមេដឹកនាំគណបក្សប្រឆាំងនិងដោះលែងមេដឹកនាំគណបក្សប្រឆាំងនិងសកម្មជនសង្គមស៊ីវិលចេញពីពន្ធនាគារ គោរពសិទ្ធិសេរីភាពក្នុងការជួបជុំ ការបញ្ចេញមតិ និងសារព័ត៌មាន និងយន្តការដោះស្រាយទំនាស់ក្រោយការបោះឆ្នោតដ៏គួរឱ្យជឿជាក់បាន។

២) ការមិនអនុញ្ញាតឱ្យចូល(សហរដ្ឋអាមេរិក)នូវរាល់មន្ត្រីកម្ពុជាណាដែលធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា៖

ក្នុងគោលបំណងអនុវត្តតាមខ(ទី១) នៃផ្នែក២១២ (ក)(៣)(គ) នៃច្បាប់ស្តីពីសញ្ជាតិនិងអន្តោប្រវេសន៍ (៨ U.S.C ១១៨២ (ក)(៣)(គ) ដោយប្រើប្រាស់ខ្ទង់ថវិកាដែលមានចែងក្នុងច្បាប់នេះ រដ្ឋមន្ត្រីការបរទេសត្រូវចាត់ទុកថានេះជា«ផលវិបាកដែលកើតមានឡើងដោយសារតែនយោបាយការបរទេសមានលក្ខណៈបំផ្លាញធ្ងន់ធ្ងរ» ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងណាដើម្បីធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាដែលប្រព្រឹត្តដោយមន្ត្រីនៃរដ្ឋាភិបាលកម្ពុជា។ លក្ខខណ្ឌលើកលែងដែលមានចែងក្នុង ខ(ទី២) នៃផ្នែកនេះនឹងមិនអាចយកមកអនុវត្តបានទេចំពោះផ្នែករងនេះ៕










ប្រភព ៖ Kimseng Men
Previous Post
Next Post

post written by:

0 ความคิดเห็น: