អង្គការសហប្រជាជាតិសម្រេចនៅខែក្រោយស្តីពីជោគវាសនារបស់ឃាតករ Mladic នៃតំបន់ Balkans
ចៅក្រមអង្គការសហប្រជាជាតិនឹងសម្រេចនៅសប្តាហ៍ក្រោយស្តីពីសាលក្រមកាត់ទោសរបស់លោក Ratko Mladic អតីតមេដឹកនាំយោធា Bosnia Serb ដែលបានរងការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្គ្រាមដែលកើតចេញពីជម្លោះក្នុងតំបន់ Balkans ក្នុងអំឡុងទសវត្សរ៍១៩៩០។
លោក Mladic ដែលត្រូវបានគេចាត់ទុកថា«ជាឃាតុករនៅតំបន់ Balkans» ជាទាហានចុងក្រោយបង្អស់ដែលប្រឈមការចោទប្រកាន់ឧក្រិដ្ឋសង្គ្រាមនៅក្នុងតុលាដែលត្រូវបានបង្កើតឡើងដើម្បីដោះស្រាយលទ្ធផលពីសង្គ្រាមនៃតំបន់ Balkans ដែលបានចាប់ផ្តើមពីឆ្នាំ១៩៩២រហូតដល់ឆ្នាំ១៩៩៥។
លោក Mladic បានរងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ចំនួន១១រួមមានឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិចំពោះការតួនាទីរបស់លោកនៅក្នុងការដឹកនាំយុទ្ធនាការនៃការលួចបាញ់នៅ Sarajevo ហើយនិងការសម្លាប់អ្នកកាន់សាសនាឥស្លាម៨ពាន់នាក់នៅក្នុងតំបន់ Srebrenica។
ពួករដ្ឋអាជ្ញាបានសុំឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិកាត់ទោសលោក Mladic ជាប់ពន្ធនាគារអស់មួយជីវិត។ កាលពីឆ្នាំទៅ មេធាវី Alan Tieger បាននិយាយថា ការកាត់ទោសមិនឲ្យជាប់ពន្ធនាគារមួយជីវិតជាការប្រមាថមើលងាយជនរង្គ្រោះ នៅរស់និងស្លាប់ហើយនឹងជាការប្រមាថដល់តុលាការយុត្តិធម៌។
លោក Dragan Ivetic មេធាវីការពារក្តីរបស់លោក Mladic បានចោទប្រកាន់ពួករដ្ឋអាជ្ញាពីការស្វះស្វែងធ្វើឲ្យអតីតឧត្តមសេនីយមានទោសកំហុសក្នុងអំឡុងនៃសង្គ្រាម។
លោកបានអំពាវនាវឲ្យលោក Mladic រួចខ្លួនពីការចោទប្រកាន់ទាំងអស់៕
លោក Ratko Mladic អតីតមេបញ្ជាការ Bosnian Serb ស្ថិតនៅក្នុងតុលាការព្រហ្មទណ្ឌអន្តរជាតិសម្រាប់អតីតយូហ្គោស្លាវី នៅក្នុងក្រុង Hague ប្រទេសហូឡង់ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១១។
ប្រភព ៖ VOAKHMER
0 ความคิดเห็น: