วันศุกร์ที่ 27 ตุลาคม พ.ศ. 2560

នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ​បានវាយសំពងក្បាល​ស្ថាប័ន​​តុលាកាឡ៍ និង​មេ​គុក​កម្ពុជរដ្ឋនៃរបបតេជោសែនជ័យ យ៉ាងចាស់ដៃធ្ងន់កតែម្ដង !!​


នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ​បានវាយសំពងក្បាល​ស្ថាប័ន​​តុលាកាឡ៍ និង​មេ​គុក​កម្ពុជរដ្ឋនៃរបបតេជោសែនជ័យ យ៉ាងចាស់ដៃធ្ងន់កតែម្ដង !!​

តាមការសង្កេត នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ជាមនុស្ស មិនសូវមាត់ មិនសូវក ប៉ុន្មានឡើយ តែបើលោកមាត់កហើយ ច្បាស់ជាផ្អើលទាំងប្រព័ន្ធកាឡចក្រវាឡតេជោសែនជ័យ តែអីចឹង ព្រោះលោក ជា សច្ចវាទីបុរស និងជាខេមររដ្ឋវីរបុរសផងដែរ...។

ភ្នំពេញ៖ នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​រិះគន់​ខ្លាំង​ៗ ទៅលើ​ស្ថាប័ន​តុលាការ ដែល​ដំណើរការ​កាត់ក្ដី​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន មិន​ដូច​អ្វី​ដែល​ច្បាប់​បាន​ចែង ព្រោះ​មិនឃើញ​មាន​ជនល្មើស​គ្រឿងញៀន​ណា​ម្នាក់ ជាប់គុក​មួយ​ជីវិត​សោះ ។ ចំពោះ​ជនល្មើស​ដែល​ជាប់​ពាក់ព័ន្ធ និង​បទល្មើស​គ្រឿងញៀន​មួយ​ចំនួន មាន​តែ​ឈ្មោះ​ក្នុង​បញ្ជី​ជាប់​ពន្ធនាគារ ប៉ុន្តែ​មនុស្ស​វិញ ចេញ​រកស៊ី​គ្រឿងញៀន​នៅ​ខាងក្រៅ​ហើយ​ធំ​ជាង​មុន​ទៀត​ ។

ច្បាប់​ដែល​នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន អះអាង​ថា តុលាការ​កាត់ក្ដី​ខុស​នោះ គឺ​ច្បាប់​ស្ដី​ពី ការ​ត្រួតពិនិត្យ​គ្រឿងញៀន ត្រូវ​បាន​លើក​បង្ហាញ ក្នុង​ពិធី​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព និង​ការ​បណ្ដុះបណ្ដាល​ជន​បង្គោល របស់​គណៈកម្មការ​ទទួល​បន្ទុក​ផ្សព្វផ្សាយ​អប់រំ នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ក្រសួងមហាផ្ទៃ​នា​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៧ ។

ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​ថា «​ស្មារតី​ច្បាប់​អត់​មាន​កន្លែង​ណា​បន្ធូរ​សោះ គ្រប់​មាត្រា ប៉ុន្តែ​ការ​រឹត​បន្តឹង ដែល​ហៅ​ថា​ទម្ងន់​នោះ វា​មិនសូវ​បាន​អនុវត្ត ជា​ពិសេស​លើ​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ អត់​មាន​អ្នក​ណា​ជាប់​មួយ​ជីវិត​ផង ឃើញ​តែ​១០​ឆ្នាំ ១៥​ឆ្នាំ ក្រោម​២០​ឆ្នាំ ច្បាប់​មើលទៅ​គេ​សរសេរ​ច្បាស់​ណាស់ វា​គ្មាន​កន្លែង​បន្ថយ​»​។

ខណៈនោះ​លោក​បាន​លើក​សៀវភៅ​ច្បាប់​មួយ​ក្បាល ស្ដី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន និង​បាន​បញ្ជាក់​ថា «​ច្បាប់​តឹង​តើ តែ​មនុស្ស​អ្នក​កាត់​បន្ធូរ ច្បាប់​គេ​សរសេរ​តឹង​មែនទែន​, យើង​អត់​មានច្បាប់​ប្រហារជីវិត​ទេ តែ​ច្បាប់​ជាប់គុក​មួយ​ជីវិត​នេះ ក៏​មិនមែន​ធូរ​ដែរ ព្រោះ​ឃើញ​ចាប់ ៥​គីឡូ ៤​គីឡូ ៣​គីឡូក្រាម អត់​ឃើញ​មាន​អ្នក​ណា​ជាប់គុក​មួយ​ជីវិត​ផង មេ​ក្លោ​ង​ធំ​ៗ​ក្នុងស្រុក អត់​មាន​ជាប់​មួយ​ជីវិត​សោះ ជាប់​ត្រឹម​៣​ឆ្នាំ​ចេញ​វិញ​»​។

បើ​តុលាការ​អនុវត្ត និង​ដោះស្រាយ​ត្រឹមត្រូវ​ដូច​ច្បាប់​ចែង អ្នក​ដែល​ជាប់​បទល្មើស​គ្រឿងញៀន​ធ្ងន់ធ្ងរ ក្រោយ​កាត់ទោស​ហើយ ត្រូវ​តែ​រឹបអូស​ទាំង​ទ្រព្យសម្បត្តិ ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ទាំងអស់ មិនមែន​ដក​ហូ​តែ​វត្ថុ​តាង ដូច​រាល់​ដងនោះ​ទេ​។

ចំពោះ​មេ​គុក​ស្រុក​ខ្មែរ​វិញ នាយ​ឧត្តម​ស​នី​យ៍ កែ គឹ​ម​យ៉ា​ន បាន​ឲ្យ​ដឹង​ថា ជនល្មើស​ដែល​ជាប់​ពាក់ព័ន្ធ និង​បទល្មើស​គ្រឿងញៀន​មួយ​ចំនួន មាន​តែ​ឈ្មោះ​ក្នុង​បញ្ជី​ជាប់​ពន្ធនាគារ ប៉ុន្តែ​មនុស្ស​វិញ ចេញ​រកស៊ី​គ្រឿងញៀន​នៅ​ខាងក្រៅ​ហើយ​ធំ​ជាង​មុន​ទៀត ។ មិន​ត្រឹម​ប៉ុណ្ណោះ​ទេ បើ​គិត​ពី​ស្ថាន​ទម្ងន់ទោស អ្នកខ្លះ​ត្រូវ​ជាប់​ពន្ធនាគារ​មួយ​ជីវិត តែ​បាន​៣​ឆ្នាំ ឃើញ​ចេញ​វិញ​បាត់​ ។

មិនមែន​ចេះ​តែ​លើក​ឡើង​នោះ​ទេ ប្រមុខ​បង្ក្រាប​គ្រឿងញៀន​រូប​នេះ បាន​ព្រលយ​មួយ​ឃ្លា​ថា «​ដែល​ខ្ញុំ​ថា ចាប់​ដំបូង​តិច ចេញ​មក​វិញ​ខ្លាំង ខ្ញុំ​ស្គាល់​តើ វា​មក​ជួល​ផ្ទះ​កូនចៅ​ខ្ញុំ​ទៀត ដល់​ឥឡូវ​បន្ធូរ​ចុះ​បន្ធូរ​ឡើង សល់​តែ​៣​ឆ្នាំ​»​។

នាយ​ឧត្តម​ស​នី​យ៍ កែ គឹ​ម​យ៉ា​ន លោក​បន្ត​ថា បុគ្គល​ដែល​លោក​លើក​ឡើង​នោះ មាន​ទាំង​ម៉ាស៊ីន​ផលិត​គ្រឿងញៀន ដាក់​លើ​រថយន្ត បើក​ចល័ត​ទៅ​ផលិត​គ្រប់​ទីកន្លែង​ទៀត នេះ​ជា​រឿង​ជាក់ស្ដែង ហើយ​បាន​រិះគន់​ថា «​បើ​នៅ​តែ​ធូររលុង​បែប​នេះ កម្លាំង​សមត្ថកិច្ច​អ្នក​អនុវត្ត​ច្បាប់ គេ​គ្មាន​ទឹកចិត្ត​អនុវត្ត​ទេ អ៉ី​ចឹ​ង​ហើយ ចាប់​យក​លុយ​ដែរ​ទៅ​»​។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៦ កន្លង​ទៅ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​ចេញ​ផែនការ​ស្តី​ពី យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​១ រយៈពេល​៦​ខែ (​ចាប់ពី​ថ្ងៃ​ទី​០១ ខែមករា ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៧) ដើម្បី​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា ឲ្យ​កាន់តែ​ខ្លាំងក្លា និង​ទទួល​បាន​លទ្ធផល​ល្អ​ឡើង​ថែម​ទៀត​ ។

យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​ប្រធាន និង​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​អនុប្រធាន​។

ដោយឡែក លទ្ធផល​នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​លើក​ទី​១ ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០១៧ កម្លាំង​សមត្ថកិច្ច​នៅ​ទូ​ទាំង​ប្រទេស ចេញ​បង្ក្រាប​បាន ៩២១​ករណី ឃាត់ខ្លួន ២,០៥៣​ករណី ក្នុង​នោះ​មាន​ស្ត្រី ២១៥​នាក់ ក្នុង​នោះ ករណី​ជួញដូរ​មាន ៥៨២​ករណី ឃាត់ខ្លួន ១០២៧​នាក់ និង​ករណី​ប្រើប្រាស់ ៣៣៨​ករណី ឃាត់ខ្លួន ១,០២៦​នាក់​។ ប្រតិបត្តិការ​បង្ក្រាប​ពេញ​មួយ​ខែកុម្ភៈ សមត្ថកិច្ច​បាន​ចាប់​យក​គ្រឿងញៀន ៧ ២៥១.២៨​ក្រោម និង​កញ្ឆា ៩៧,៤៧៨​ដើម ដកហូត​រថយន្ត ១៥​គ្រឿង ម៉ូតូ​២០៨​គ្រឿង ទូរស័ព្ទ​ដៃ ៦៣៩​គ្រឿង​៕









ប្រភព ៖ Angrut
Previous Post
Next Post

post written by:

0 ความคิดเห็น: