ប្រភពព័ត៌មានពីវេបសាយ The Daily Star បានចុះផ្សាយនៅថ្ងៃអង្គារទី៣១ តុលា ឆ្នាំ២០១៧នេះ បានអោយដឹងថា កងទ័ពអាមេរិកបានចាប់ផ្ដើមធ្វើសមយុទ្ធទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ដែលគេហៅថា «រន្ទះផ្គរលាន់ពិភពលោក» ត្រូវបានមើលឃើញថា ជាការគំរាមកំហែងដោយផ្ទាល់ទៅលើប្រទេសកូរ៉េខាងជើងតែម្ដង។
យោងតាមប្រភពព័ត៌មានដដែល ការធ្វើសមយុទ្ធលើកនេះ មានប្រើប្រាស់ដោយយន្តហោះទម្លាក់គ្រាប់បែកប្រភេទធុន B-52 នាវាចម្បាំងពិឃាដ និងនាវាមុជទឹក។ ក្រៅពីយន្តហោះទម្លាក់គ្រាប់បែកដ៏ទំនើអស្ចារ្យនេះ នៅមានយន្តហោះចម្បាំងជាច្រើនប្រភេទទៀតក៏បានចូលរួមសមយុទ្ធលើកនេះផងដែរ។
នេះចាត់ទុកថាជាលើកដំបូងហើយ ដែលកងទ័ពសហរដ្ឋអាមេរិកធ្វើសមយុទ្ធទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ចាប់តាំងពីមានភាពតានតឹងជាមួយប្រទេសកូរ៉េខាងជើងមក។ ការធ្វើសមយុទ្ធនេះ មុនប៉ុន្មានថ្ងៃប៉ុណ្ណោះ នៃការធ្វើទស្សនកិច្ចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំប៍ ទៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី៧ តុលា ឆ្នាំ២០១៧នេះ ៕
0 ความคิดเห็น: