วันพฤหัสบดีที่ 19 ตุลาคม พ.ศ. 2560

​កូ​ន​ស្រីលោ​ក​ កឹ​ម​ សុ​ខា ​៖​ ខ្ញុំ​និ​ង​គ្រួសា​រ​ ​គ្មា​នកា​រ​សោ​ក​ស្តា​យ​ទេ​ចំពោះ​កា​រ​តស៊ូ​ដ៏​មោះមុ​ត​និង​កា​រ​លះប​ង់​រ​ប​ស់ឪ​ពុ​ក​ខ្ញុំ ​ទោះ​ជា​ពេ​លនេះ​គា​ត់​កំពុ​ង​ជា​ប់​ព​ន្ធ​នា​គារ​​​​


កូ​ន​ស្រីលោ​ក​ កឹ​ម​ សុ​ខា ​៖​ ខ្ញុំ​និ​ង​គ្រួសា​រ​ ​គ្មា​នកា​រ​សោ​ក​ស្តា​យ​ទេ​ចំពោះ​កា​រ​តស៊ូ​ដ៏​មោះមុ​ត​និង​កា​រ​លះប​ង់​រ​ប​ស់ឪ​ពុ​ក​ខ្ញុំ ​ទោះ​ជា​ពេ​លនេះ​គា​ត់​កំពុ​ង​ជា​ប់​ព​ន្ធ​នា​គារ​​​​

កូនស្រីរបស់លោក កឹម សុខា និងជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិផងនោះ ថ្លែងថា កញ្ញា និងក្រុមគ្រួសារពិតជាមិនមាន
ការសោកស្ដាយសោះឡើយ ចំពោះស្ថានភាពនាពេលបច្ចុប្បន្ននេះ ដែលគ្រួសាររបស់នាងកំពុងជួបប្រទះ ។

 កញ្ញា គឹម មនោវិទ្យា បានសរសេរលើកឡើងនៅលើហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃអង្គារ ទី១៧ តុលាម្សិលមិញនេះថា កញ្ញា
ក្នុងនាមជាកូនស្រីរបស់លោក កឹម សុខា ពិតជាមានមោទនៈភាពចំពោះការខិតខំប្រឹងប្រែងរបស់ឪពុកនាងដើម្បីផល
ប្រយោជន៍របស់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ បើទោះបីជាការខំប្រឹងរបស់លោកឪពុកកន្លងមកនោះនាំអោយគ្រួសារ
របស់នាងត្រូវរស់នៅព្រាតព្រាស់គ្នាជាមួយនឹងឳពុកក៏ដោយចុះ ប៉ុន្តែនេះជាក្ដីមោទនៈភាពសម្រាប់នាង និងក្រុមគ្រួសារ ។

កញ្ញា សរសេរបញ្ជាក់អោយដឹងបែបនេះ ៖ « ខ្ញុំនិងគ្រួសារ គ្មានការសោកស្ដាយទេចំពោះការតស៊ូដ៏មោះមុតនិងការលះបង់
របស់ឪពុកខ្ញុំ ទោះជាពេលនេះគាត់កំពុងជាប់ពន្ធនាគារនៅទីដាច់ស្រយា៉លក៏ដោយ។ គ្មានអ្វីសំខាន់ជាង គ្មានអ្វីជាមោទនះ
ជាង ការការពារបុព្វហេតុជាតិឡើយ » ។

ជាងនេះទៀត កញ្ញា គឹម មនោវិទ្យា បានបញ្ជាក់ថា ចាប់ពីរូបនាងនៅក្មេងៗមកម្លេះ ការខិតខំប្រឹងរប ស់ឱពុកនាង ពុំដែល
ទទួលបានសេចក្ដីសុខនោះទេ គឺតែងតែរងការគម្រាមកំហែងសព្វបែបយ៉ាងដែ កើតឡើងចំពោះក្រុមគ្រួសារ ។ កូនស្រី
របស់លោក កឹម សុខា រូបនេះបានបញ្ជាក់ថា កញ្ញាក៏នឹងមិនចុះចាញ់នោះទេ ទោះជាកំពុងជួបប្រទះនឹងឧបសគ្គ៖ « ទោះ
ជាគ្រួរសារខ្ញុំត្រូវប្រឈមការគំរាមកំហែង ការភយ័ខ្លាចនិងរងគ្រោះរាប់សិបឆ្នាំតាំងពីខ្ញុំនៅតូចមកម្លេះ ក៏យើងមិនចុះចាញ់
ដែរ » ។

 លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចូលទៅចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈាន
ចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់លោកស្ថិត ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយ
សារព័ត៌មានបាន បង្ហោះពីវីដេអូមួយ ដោយចោទថា លោក កឹម សុខា បានឃុបឃិតគ្នាជាមួយជនបរទេសដើម្បីផ្ដួលរំលំ
រដ្ឋាភិបាលកម្ពុជា ។

 លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ដាក់ពន្ធនា គារជាបណ្តោះអាសន្ន
ក្រោមការចោទប្រកាន់ពីបទ សន្និដ្ឋិភាពជាមួយបរទេស  ដែលជាបទល្មើសមួ យក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃ
ក្រមព្រហ្មទណ្ឌ  កាលពីនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ។

 ការចូលទៅចាប់ខ្លួនលោកបែបនេះ លោក កឹម សុខា បានចាត់ទុកថា នេះគឺជាទង្វើដែលកំពុងរំលោភច្បាប់ ។ តាមរយៈ
សេចក្ដី ថ្លែងការណ៍របស់លោកកឹម សុខា កាលពីដើមខែតុលា លោក កឹម សុខា បានបកស្រាយប្រាប់រដ្ឋាភិបាលវិញថា
ប្រសិនណាបើគណបក្សប្រឆាំង មិនមានបំណងចង់ផ្លាស់ប្ដូររដ្ឋាភិបាល ឬក៏គណបក្សកាន់អំណាចទេនោះ គេមិនហៅ
ថា ជាគណបក្សប្រឆាំងនោះទេ ។

 ថ្វីបើលោកកំពុងជាប់ឃុំនៅក្នុងពន្ធនាគារក៏ពិតមែន ប៉ុន្តែប្រធានគណបក្សប្រឆាំងរូបនេះបានអំពាវនាវដល់ស្មារតីរួបរួម
ជាតិបន្តរួមគ្នាទៅមុខទៀត ។ លោកក៏បានអះអាងថា លោកមិនបានតកស្លុតជាមួយនឹងអ្វីដែលលោកកំពុងតែជួបប្រទះ
នាពេលនេះឡើយ ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមសហគមន៍ជាតិ និងអន្តរជាតិជាច្រើនបានទទូចទាមទារអោយរដ្ឋាភិបាលដោះលែងលោក
កឹម សុខា ដើម្បីបើកផ្លូវអោយលោកដឹកនាំគណបក្សសង្រ្គោះជាតិចូលរួមប្រ កួតប្រជែងនៅក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ
២០១៨ ក្រោយនេះ ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ៕


ប្រភព ៖ វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
Previous Post
Next Post

post written by:

0 ความคิดเห็น: