ព្រោះតេជោម្នាក់! ខ្មែរវឹកវរធំហើយ! មហន្តរាយហាយនៈសេដ្ឋកិច្ចធ្លាក់លើប្រជាខ្មែរយើងហើយ!៖ អនុប្រធាននៃគណៈកម្មាធិការសិទ្ធិមនុស្សរបស់សហភាពអឺរ៉ុប ពិចារណាដាក់ទណ្ឌកម្មជាក់លាក់ រួមទាំងការបិទទីផ្សារទំនិញ និងមន្រ្តីរដ្ឋាភិបាលតេជោ !!
អនុប្រធាននៃគណៈកម្មាធិការសិទ្ធិមនុស្សរបស់សហភាពអឺរ៉ុប ពិចារណាដាក់ទណ្ឌកម្មជាក់លាក់ រួមទាំងការបិទទីផ្សារទំនិញ និងមន្រ្តីរដ្ឋាភិបាល
លោកស្រី Barbara Lochbihler អនុប្រធានគណៈកម្មការសិទ្ធិមនុស្សនៃសហភាពអឺរ៉ុប បានថ្លែងថា សហភាពអឺរ៉ុបកំពុងពិចារណាដាក់ទណ្ឌកម្មដោយចំពោះ ឬ អាចឈានដល់ការលើកលែងការអនុគ្រោះសម្រាប់ការនាំទំនិញកម្ពុជាចូលទីផ្សារដ៏ធំរបស់សហភាពអឺរ៉ុប។
លោកស្រីសង្កត់បន្ថែមថា “នៅប្រទេសកម្ពុជា ពួកគេអាចនិយាយបានថាពួកគេមានការគាំទ្រពីប្រទេសចិន ហើយថាតើយើងមានអ្វីត្រូវខ្វល់ពីសហភាពអឺរ៉ុប។ ប៉ុន្តែប្រសិនបើអ្នកមើលឱ្យច្បាស់អ្នកអាចមើលឃើញថា សហគមន៍អឺរ៉ុបគឺជាទីផ្សារនាំទំនិញចេញដ៏ធំសម្រាប់ប្រទេសកម្ពុជា។ ដូច្នេះខ្ញុំគិតថា ពួកគេត្រូវយកចំណុចនេះមកពិចារណា ហើយសម្រាប់ផ្ទាល់ខ្លួនខ្ញុំគិតថា ប្រសិនបើសហភាពអឺរ៉ុបអាចចាត់ការមួយជំហានទៀត ហើយដាក់ឱ្យចំគោលដៅចំពោះមន្ត្រីរដ្ឋាភិបាលមួយចំនួន គឺមន្ត្រីរដ្ឋាភិបាល និងអ្នកតំណាងរបស់កម្ពុជានឹងឆាប់ទទួលយកបាន”។
ប្រទេសកម្ពុជានាំទំនិញចូលទៅសហភាពអឺរ៉ុបក្នុងទំហំ៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៦ដោយទទួលបានការអនុគ្រោះចូលទីផ្សារដ៏ធំនេះក្រោមកម្មវិធីអ្វីៗគ្រប់យ៉ាង លើកលែងតែអាវុធ។
មន្ត្រីរដ្ឋាភិបាលជាច្រើននាក់ធ្វើដំណើរទៅបណ្តាប្រទេសនៅសហភាពអឺរ៉ុបជាញឹកញាប់ដូចជាប្រទេសបារាំង ដើម្បីទៅសួរសុខទុក្ខក្រុមគ្រួសារ។
លោកស្រី Lochbihler បាននិយាយថា លោកស្រីនឹងទទូចឱ្យសមាជិកសភាដទៃទៀត«ពិនិត្យមើលជម្រើសក្នុងការស៊ើបអង្កេតកម្មវិធីអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធនិងផលិតផលដទៃខ្លះទៀតសម្រាប់ការព្យួរសិទ្ធិដែលអាចប្រើប្រាស់បានក្រោមមាត្រា១៥នៃប្រព័ន្ធអនុគ្រោះទូទៅ»។
ការលើកឡើងរបស់អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស បានធ្វើឡើងបន្ទាប់ពីប្រទេសស៊ុយអែត បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ស៊ុយអែតនឹងពិចារណានូវទំនាក់ទំនងរបស់ខ្លួនជាមួយនឹងប្រទេសកម្ពុជា ប្រសិនបើរដ្ឋាភិបាលបន្តប្រើប្រាស់វិធានការរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ៕
ប្រភព ៖ Chantha Muth
0 ความคิดเห็น: