วันอาทิตย์ที่ 29 ตุลาคม พ.ศ. 2560

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះជាតិ ថាផ្ទៃក្នុងរបស់​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​រឹងមាំ និងកាន់តែរឹងមាំឡើងៗ-Interview Vayo radio with Mr. Son Chhai


ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះជាតិ ថាផ្ទៃក្នុងរបស់​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​រឹងមាំ និងកាន់តែរឹងមាំឡើងៗ!

គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​រយៈកាល​ចុងក្រោយ​នេះ ហាក់​លេចចេញ​នូវ​ភាព​រសើប​ពី​ការ​រង្គោះរង្គើ​នូវ​ក្បាលម៉ាស៊ីន​គួរឲ្យ​បារម្ភ​។​ទឡ្ហីករណ៍​ស្តែង​ឲ្យឃើញ​ពីការបារ​ម្ភនេះ បន្ទាប់ពី​ការ​បែកធ្លាយ​នូវ​លិខិត​មួយច្បាប់​របស់លោក​សម រង្ស៊ី ផ្ញើ​ទៅជូន​លោក​កឹម សុខា នៅក្នុង​ពន្ធ​នា រំលឹក​លោក​កឹម សុខា ថា មុននឹង​ចេញ​សេចក្តីសម្រេច​សំខាន់ៗ​ណាមួយ​ត្រូវមាន​កុងសង់ស៊ីស ត្រូវមាន​ការឯកភាព ពី​មនុស្ស​សំខាន់ៗ​៣​រូប​គឺ លោកស្រី​មូរ សុខ​ហួរ​, លោក​អេង ឆៃអ៊ាង និង​លោក​យឹម សុវណ្ណ​។​

​បន្ថែម​ពីលើ​លិខិត​នេះ នៅ​ថ្ងៃទី​២៦ តុលា ឆ្នាំ​២០១៧ លោក​សម រង្ស៊ី បានចេញ វីដេអូ​ឃ្លីប​មួ​យពីប្រទេស​អ៊ីតាលី ប្រកាស​ឱ្យ​សមាជិក និង​អ្នកគាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ កុំ​ទទួលយក​សេចក្តីសម្រេច​ណាមួយ​ដែល​ចេញ​ដោយ លោក​កឹម សុខា ដែល​កំពុង​ស្ថិតក្នុង​ពន្ធនាគារ ដោយ​លោក​សម រង្ស៊ី​អះអាងថា ព្រោះ​លោក​កឹម សុខា ពេលនេះ កំពុង​រង​នូវ​គំនាប​។ 

​ថ្មីៗ​នេះ​លោក​ម៉ៅ មុន្នី​វណ្ណ បាន​នាំ​លិខិត​បញ្ជី​បេក្ខជន​ឈរឈ្នោះ​បោះឆ្នោត​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ដែលមាន​បេក្ខជន​ទាំង​ពេញសិទ្ធិ និង​បម្រុង ចំនួន​១១៦​រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ការចុះហត្ថលេខា​ពី​លោក​កឹម សុខា ដែលជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ញើ​ទៅកាន់ គជប​។ 


ស្ថានភាប​បែបនេះហើយ បានធ្វើឲ្យ​មជ្ឈដ្ឋាន​ជាច្រើន សង្ស័យថា​ក្បាលម៉ាស៊ីន​គណបក្ស​នេះ កំពុង​រង្គោះរង្គើ​។​​ ប៉ុន្តែ​លោក​សុន ឆ័យ ជា​តំណាងរាស្ត្រ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញមុខ​បន្សាប​នូវ​មន្ទិលសង្ស័យ​នេះ ដោយ​លោក​អះអាងថា ក្បាលម៉ាស៊ីន​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​រឹងមាំ​។​ លោក​បាន​ពន្យល់​ពី​ការលំបាក​ខ្លះៗ​របស់​គណបក្ស​ក្នុងស្ថានភាព​ពេលនេះ​៕ 

សូម​ចុចស្តាប់​បន្តកិច្ចសម្ភាសន៍​របស់​ខាត់ សុធី ជាមួយ​លោក​សុន ឆ័យ៖ នៅវិទ្យុវាយោ

ទាក់ទងនឹងរឿងនេះផងដែរ លោក ខ្មែរ សុវណ្ណភូមិ បានបញ្ចេញទស្សនៈយោបល់​នៅលើទំព័រហ្វេសប៊ុករបស់លោកថា ៖ បក្សប្រឆាំងគឺមានបញ្ហាបែបនេះរហូតមក តែរឿងបែកបាក់ផ្ទៃក្នុងស្អីនោះ គឺមិនអាចទេ ព្រោះ នេះជាឥរិយាបទអ្នកប្រជាធិបតេយ្យ ដោយមិនចេះលាក់លាម ហ៊ាននិយាយដោយចំហរ មិនដូចពួកកុម្មុយនីស្តនោះទេ៕



Previous Post
Next Post

post written by:

0 ความคิดเห็น: