วันอังคารที่ 24 ตุลาคม พ.ศ. 2560

ឈ្វែងយល់ការពិតពីមូលហេតុ ដែលកងទ័ពសហរដ្ឋអាមេរិកបានទំលាក់គ្រាប់បែកមកលើទឹកដីកម្ពុជា ព្រោះដឹងថាទីតាំងកងទ័ពយួនឈ្លានពានតាំងនៅត្រង់ណាជ្រុងណាក្នុងទឹកដីកម្ពុជា !!


ឈ្វែងយល់ការពិតពីមូលហេតុ ដែលកងទ័ពសហរដ្ឋអាមេរិកបានទំលាក់គ្រាប់បែកមកលើទឹកដីកម្ពុជា ព្រោះដឹងថាទីតាំងកងទ័ពយួនឈ្លានពានតាំងនៅត្រង់ណាជ្រុងណាក្នុងទឹកដីកម្ពុជា !!

ប្រភពអត្ថបទឯកសារពីហ្វេសប៊ុករបស់លោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" បានសរសេរបង្ហោះថា ៖ យល់ពីមូលហេតុ៖ មើលផែនទីអាមេរិកទំលាក់គ្រាប់បែក ដឹងទីតាំងយួនឈ្លានពាននៅកម្ពុជា

បងប្អូនជនរួមឈាមខ្មែរអាចមើលតាមផែនទីចំណុចក្រហមគឺវាបង្ហាញពីភូមិសាស្រ្តអាមេរិកបានទំលាក់គ្រាប់បែកនៅលើទឹកដីកម្ពុជាពីឆ្នាំ១៩៦៥ ដល់១៩៧៣ ហើយតាមរយៈភូមិសាស្រ្តទំលាក់គ្រាប់បែកនេះផងដែរវាបានបញ្ជាក់ថា ទីណាមានការទំលាក់គ្រាប់បែក គឺទីនោះមានទ័ពពួកយួនយៀកកុងចង្រៃនៅក្នុងដីខ្មែរ។

សម្រាប់ពួកយួនយៀកកុងទាំងនេះ អាចចូលមកក្នុងទឹកដីកម្ពុជាបាន និងមានកន្លែងស្នាក់នៅ គឺដោយសារតែពួកបក្សកុម្មនីស្តកម្ពុជា ដែលគេស្គាល់ថា ពួកខ្មែរក្រហម ឬបក្សប្រជាធិបតេយ្យកម្ពុជា និងបក្សប្រជាជនកម្ពុជាសព្វថ្ងៃ ជាអ្នកជួយ ជាអ្នកសហការ និងជាអ្នករួមដៃ។ ពួកខ្មែរកុម្មុយនីស្តទាំងនេះហើយជាអ្នកចូលរួមជាមួយយួនយៀកកុង នាំសង្គ្រាមពីក្រៅមកឆាបឆេះនៅក្នុងទឹកដីខ្មែរ ជាពួកបង្កើតសង្រ្គាមស៊ីវិលនៅកម្ពុជាដោយប្រឆាំងនឹងរបបរាជានិយម និងរបបសេរីនិយមរបស់លោក លន់ ណុល។ ពួកនេះហើយដែលសហការជាមួយយួនយៀកកុងនាំភ្លើងពីក្រៅមកដាក់ក្នុងផ្ទះ បង្កសង្រ្គាមជាមួយអាមេរិកឲ្យអាមេរិកទំលាក់គ្រាប់បែកលើទឹកដីខ្មែរ និងសំលាប់ខ្មែរ។

ផ្ទុយទៅវិញប្រសិនបើពេលនោះគ្មានអាមេរិកទំលាក់គ្រាប់បែកសំលាប់ និងបណ្តេញយួនឈ្លានពានទាំងនេះចេញពីទឹកដីខ្មែរទេ ប្រហែលខ្មែរសព្វថ្ងៃអាចជាកម្ពុជាក្រោមទី២បាត់ទៀតទៅហើយ។ ហើយក៏ប្រហែលយួនអារកខ្មែរ មុនពួកខ្មែរក្រហមដែលជាកូនចៅរបស់ពួកវាសំលាប់ខ្មែរទៅទៀត។

និយាយរួមរឿងមូលហេតុនាំឲ្យអាមេរិកទាំលាក់គ្រាប់បែកនៅខ្មែរគឺដោយសារយួនចង្រៃ និងដោយសារពួកបក្សកុម្មុយនីស្តខ្មែរ ដែលគេស្គាល់ថាប្រជាជនកម្ពុជាដែលយួន ហូ ជីមិញបង្កើត ដ៏សែនចង្រៃសព្វថ្ងៃនេះឯង៕ ((ដោយ៖ ខ្មែរ សុវណ្ណភូមិ))











ប្រភព ៖ ខ្មែរ សុវណ្ណភូមិ
Previous Post
Next Post

post written by:

0 ความคิดเห็น: