วันเสาร์ที่ 28 ตุลาคม พ.ศ. 2560

សារផ្ដាំពិសេសរបស់លោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" ជូនដល់លោក ម៉ៅ មុន្នីវណ្ណ សូមជ្រាប ជាបន្ទាន់!



សារផ្ដាំពិសេសរបស់លោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" ជូនដល់លោក ម៉ៅ មុន្នីវណ្ណ សូមជ្រាប ជាបន្ទាន់!

លោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានបង្ហោះសារ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក​របស់លោក ជូនដល់លោក ម៉ៅ មុន្នីវណ្ណ សូមជ្រាប មានយ៉ាងដូច្នេះថា ៖ ខ្មែរ សុវណ្ណភូមិ សូមផ្តាំមកបង ម៉ៅ មុន្នីវណ្ណ ជាពិសេស!

តាមពិត ខ្មែរ សុវណ្ណភូមិ បានទទួលដំណឹងនេះយូរហើយ តែមិនបានសួរនាំ និងប្រតិកម្មអ្វីទេ ដោយរង់ចាំមើល និងពិនិត្យដោយផ្ទាល់។ តែអ្វីៗរឹតតែច្បាស់ថាបងប្រុសកំពុងដើរលើផ្លូវមួយដែលយើងមិនអាចទទួលយកបាន។ ព្រោះថាសម្រាប់ស្ថានភាពនយោបាយកម្ពុជានាពេលនេះ ប្រសិនបើបងប្រុសនៅមានទឹកចិត្តស្រឡាញ់ជាតិ ដូចដែលយើងធ្លាប់ធ្វើការកន្លងមកជាមួយគ្នា បងប្រុសមិនគួររើសបេក្ខភាពសមាជិកព្រឹទ្ធសភាដោយចិត្តឯង និងយកទៅចុះបញ្ជីនៅ គ.ជ.ប ក្នុងកាលៈទេសៈថ្នាក់ដឹកនាំគណបក្សកំពុងជាប់គុក កំពុងនិរទេសខ្លួន និងមួយចំនួនទៀត ជាពិសេសគណៈកម្មាធិការនាយកគណៈបក្សស្ថិតនៅក្រៅប្រទេសឡើយ។

ជារួមរឿងជ្រើសរើសសមាជិកព្រឹទ្ធសភានេះ មិនមានអ្វីសំខាន់ ឬចាំបាច់ សូម្បីតែបន្តិចសម្រាប់គណបក្សសង្គ្រោះជាតិ តែវាអាចសំខាន់សម្រាប់ ហ៊ុន សែន ទៅវិញ ក្នុងករណី ហ៊ុន សែន កំពុងព្យាយាម ប្រើយុទ្ធសាស្រ្តបំផ្លាញគណបក្សសង្រ្គោះជាតិ និងពង្រឹងមូលដ្ឋានគ្រឹះអំណាចរបស់ខ្លួនក្នុងសភាពថោកទាបបែបនេះ។

ជាគោលការណ៍ បងប្រុសត្រូវតែទុករឿងនេះមួយដោយឡែក ហើយខិតខំពង្រឹងកិច្ចទំនាក់ទំនងជាមួយគ្រប់មេដឹកនាំគណបក្សទាំងនៅក្នុង និងក្រៅប្រទេស និងយកឱកាសនេះបង្ហាញពីសមត្ថភាព និងមនសិការជាតិដ៏មានតំលៃរបស់បងប្រកបដោយទំនួលខុសត្រូវ សម្របសម្រួលការងារគណបក្សផ្អែកលើស្មារតី «កុងសង់សុីស - consensus» ដែលជាស្មារតីរបស់លោកប្រធាន សម រង្ស៊ី និងលោកប្រធាន កឹម សុខា រួមគ្នា ឬជាស្មារតីរបស់លោក ប្រធាន កឹម សុខា និងអនុប្រធានគណបក្សថ្មីរបស់បក្សដែលលោកប្រធាន សម រង្សុី បានផ្តល់សេចក្តីទុកចិត្ត ដើម្បីរក្សាស្ថេរភាព និងប្រសិទ្ធិភាពកិច្ចការបក្ស និងពង្រឹងស្មារតីសាមគ្គីក្នុងថ្នាក់ដឹកនាំបន្ថែមទៀតសម្រាប់ការផ្លាស់ប្តូរ ដើម្បីប្រយោជន៍ជាតិទើបជាការត្រឹមត្រូវ។

ខ្មែរ សុវណ្ណភូមិ ពិតជាខកចិត្ត ខ្លាំងណាស់ តែនៅសង្ឃឹមថាបងប្រុសអាចកែតម្រូវសកម្មភាពរបស់ប្រុសឡើងវិញ ហើយបន្តកិច្ចការជាតិជាមួយជនរួមឈាមខ្មែរយើងទាំងអស់គ្នាដែលចង់បានការផ្លាស់ប្តូរដោយសុឆន្ទៈ៕

ដោយសេចក្តីគោរព និងស្រឡាញ់ ដ៏ស្មោះ។

ពីប្អូន ខ្មែរ សុវណ្ណភូមិ
ថ្ងៃទី ២៨ តុលា ២០១៧










ប្រភព ៖ ខ្មែរ សុវណ្ណភូមិ
Previous Post
Next Post

post written by:

0 ความคิดเห็น: