วันจันทร์ที่ 23 ตุลาคม พ.ศ. 2560

ឯកសារស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១(Paris-Agreements-23-October-1993) និងរដ្ឋធម្មនុញ្ញ ២៤ កញ្ញា ១៩៩៣

ឯកសារស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និងរដ្ឋធម្មនុញ្ញ ២៤ កញ្ញា ១៩៩៣ - Paris-Agreements-23-October-1993

កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង គឺ​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល ២៦​ឆ្នាំ​មក​ហើយ។ ភាគី​ខ្មែរ​ធំៗ ក្នុង​នោះ​មាន​រដ្ឋ​កម្ពុជា នៃ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដែល​តំណាង​លោក ហ៊ុន សែន បាន​ចូល​រួម​ក្នុង​តុ​ចរចា​ជាមួយ​នឹង​ភាគី​ខ្មែរ​ចំនួន ៣​ទៀត គឺ​មាន​ភាគី​លោក សឺន សាន ប្រធាន​បក្ស​សេរី​និយម​ព្រះពុទ្ធ​សាសនា សម្ដេច នរោត្ដម សីហនុ សម្ដេច នរោត្តម រណឫទ្ធិ តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង ខៀវ សំផន តំណាង​ឲ្យ​ភាគី​ខ្មែរ​ក្រហម បាន​ស្រុះស្រួល​គ្នា​បញ្ចប់​សង្គ្រាម​ស៊ីវិល​ក្រោម​ការ​រៀបចំ​របស់​អង្គការ​សហ​ប្រជាជាតិ។

ប្រទេស​ចំនួន១៨ ក្នុង​នោះ​មាន​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ី ដូចជា វៀតណាម លាវ ថៃ និង​ប្រទេស​មហា​អំណាច​ធំៗ ដូចជា​សហរដ្ឋ​អាមេរិក បារាំង អូស្ត្រាលី បាន​ចុះ​ហត្ថលេខា​រួម​គ្នា​ក្នុង​ការ​គោរព និង​ជួយ​ជ្រោមជ្រែង​ប្រទេស​កម្ពុជា ការ​បោះឆ្នោត ការ​បង្កើត​រដ្ឋធម្មនុញ្ញ ការ​គោរព​អធិបតេយ្យ ជួយ​ស្ដារ​សេដ្ឋកិច្ច ជួយ​ផ្នែក​នយោបាយ ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស និង​បញ្ហា​ជាច្រើន​ទៀត។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​លីកាដូ លោកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​រំឭក​អំពី​សារប្រយោជន៍​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ដូច្នេះ ៖ «សំខាន់​ខ្លាំង​ណាស់ ពីព្រោះ​យើង​កុំ​ភ្លេច​ថា ពេល​ហ្នឹង​ប្រទេស​កម្ពុជា យើង​មាន​សង្គ្រាម ហើយ​សង្គ្រាម​ហ្នឹង សង្គ្រាម​ស៊ីវិល​ទៅ​ទៀត បាន​ន័យ​ថា ខ្មែរ និង​ខ្មែរ​គ្នា​ឯង​ទៅ​ទៀត អកុសល​អី​ទៅ​វាយ​គ្នា​ឯង​ទៅ​ទៀត។ មាន​បក្ស​បី នៅ​ខាង​ក្រៅ​ជា​អ្នក​រៀបចំ​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន និង​មាន​អ្នក​នៅ​ខាង​ក្នុង។ វាយ​គ្នា​មិន​អស់​មិន​ហើយ​សោះ ដល់​បាន​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ហ្នឹង​មក​ទាំង​អស់​គ្នា​ព្រមព្រៀង​គ្នា។ កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ហ្នឹង​សំខាន់​ណាស់​សម្រាប់​ឯកសារ​ជា​អន្តរជាតិ មាន​អគ្គលេខាធិការ​សហ​ប្រជាជាតិ ជា​អ្នក​ចុះ​ហត្ថលេខា ហើយ​មាន​ប្រទេស​ចំនួន ១៨​ទៀត អ៊ីចឹង​ឯកសារ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​នេះ ជា​ឯកសារ​មួយ​ដើម្បី​ឲ្យ​ប្រទេស​ទាំង ១៨ គោរព​ផង ហើយ​ប្រទេស​ឯ​ទៀត​ក៏​ទទួល​ស្គាល់​ដែរ»។

ចាប់​តាំង​ពី​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​នោះ​រួច​មក រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ក៏​បាន​បង្កើត​ឡើង ហើយ​ការ​បោះឆ្នោត​លើក​ដំបូង​ក៏​កើត​មាន​ឡើង​នៅ​ឆ្នាំ​១៩៩៣។ កងទ័ព​វៀតណាម ក៏​បាន​ដក​ចេញ​ពី​ប្រទេស​កម្ពុជា ហើយ​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​បាន​ផ្ដល់​នូវ​ជំនួយ​មនុស្ស​ធម៌ ជំនួយ​ទឹក​ប្រាក់ និង​ជំនួយ​ជា​ច្រើន​ទៀត ផ្អែក​លើ​ការ​សន្យា​នៃ​ការ​ជួយ​ស្ដារ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ឡើង​វិញ។

ចាប់​ពី​ពេល​នោះ​មក ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ ដែល​ជា​ថ្ងៃ​ព្រមព្រៀង​សន្តិភាព​រវាង​ខ្មែរ និង​ខ្មែរ​នេះ ត្រូវ​បាន​គេ​រំឭក​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ​ចាប់​ពី​ពេល​នោះ

កិច្ចព្រមព្រៀងស្តីពី “ដំណោះស្រាយនយោបាយ រួមមួយនៃជំលោះកម្ពុជា” ដែលយើងហៅថា “កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១”

កិច្ចព្រមព្រៀងនេះ ធានាអំពី “អធិបតេយ្យភាព ឯករាជ្យភាព បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព ឯកភាពជាតិកម្ពុជា” និង “ការធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌”។

កិច្ចព្រមព្រៀងនេះជា មរតកដ៏មហាសាល ដែលអ្នកស្នេហាជាតិកម្ពុជាគ្រប់ភាគីបានពលីបូជាជីវិត កម្លាំងកាយ កម្លាំងចិត្ត ដើម្បីឯករាជ្យភាព និងឯកភាពជាតិកម្ពុជា ដែលមានការចូលរួមគាំទ្រពីអន្តរជាតិ។

កិច្ចព្រមព្រៀងនេះ នៅតែមានតម្លៃជានិច្ច!

ដើម្បីអបអរសាទរខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១- ២៣ តុលា ២០១៧ សូមជូនឯកសារស្តីពី “កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងវិសោធនកម្ម ពីថ្ងៃ២៤ កញ្ញា ១៩៩៣ មកដល់ខែកក្កដា ឆ្នាំ២០១៥ ទាំងស្រុង ចុចទាញយកតាមឡិង្គខាងក្រោមនេះ

*ឯកសារស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១
*រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ និងវិសោធនកម្ម ឆ្នាំ២០១៥















ប្រភព ៖ វិទ្យុអាស៊ីសេរី , CNRP7
Previous Post
Next Post

post written by:

0 ความคิดเห็น: