วันเสาร์ที่ 21 ตุลาคม พ.ศ. 2560

ព្រោះតេជោម្នាក់! វឹកវរកាន់តែខ្លាំងហើយខ្មែរអើយ! ច្បាស់ជាកើតកលិយុគមហាកោលាហលខាងសេដ្ឋកិច្ចខ្មែរ ពុំខានឡើយ! ប្រសិនបើស៊ុយអែតផ្តាច់ចំណងការទូតជាមួយរដ្ឋាភិបាលខ្មែរបច្ចុប្បន្នចោល !!


ព្រោះតេជោម្នាក់! វឹកវរកាន់តែខ្លាំងហើយខ្មែរអើយ! ច្បាស់ជាកើតកលិយុគមហាកោលាហលខាងសេដ្ឋកិច្ចខ្មែរ ពុំខានឡើយ! ប្រសិនបើស៊ុយអែតផ្តាច់ចំណងការទូតជាមួយរដ្ឋាភិបាលខ្មែរបច្ចុប្បន្នចោល !!

ប្រភពព័ត៌មានពីទំព័រហ្វេសប៊ុករបស់លោកខ្មែរ សុវណ្ណភូមិ បានអោយដឹងថា ៖ ដឹងថាធ្ងន់ធ្ងរប៉ុណ្ណាទេ បើស៊ុយអែតផ្តាច់ការទូត?

លោក​ស្រី Annika Ben David អគ្គរាជ​ទូត​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​របស់​ស៊ុយអ៊ែត​បានបញ្ជាក់កាលពីថ្ងៃទី២០ តុលា ២០១៧ថា ប្រទេសស៊ុយអែតនឹងពិចារណាទំនាក់ទំនងការទូតជាមួយកម្ពុជា (ពោលផ្តាច់ការទូតជាមួយកម្ពុជា) ប្រសិន​គណបក្សសង្គ្រោះជាតិដែលជាគណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នៅកម្ពុជាត្រូវ​បាន​រំលាយ​នោះ។

បញ្ជាក់៖ ត្រូវចាំថាប្រទេសស៊ុយអែតជាប្រទេសតែមួយគត់ និងមុនគេដែលបានចូលមកជួយកម្ពុជាផ្នែកមនុស្សធម៌បន្ទាប់ពីរបបខ្មែរក្រហមដួលរំលំ។ ក្រៅពីនេះត្រូវយល់ឲ្យច្បាស់ថាទីផ្សារសំលៀកបំពាក់ធំជាងគេរបស់ខ្មែរគឺ អាមេរិក និងអឺរ៉ុប ហើយការនាំចូលសំលៀកបំពាក់មកអឺរ៉ុប គឺភាគច្រើនបំផុតក្រុមហ៊ុនប្រទេសស៊ុយអែតនេះហើយជាអ្នកទិញ ជាពិសេសក្រុមហ៊ុន H&M ដែលជាក្រុមហ៊ុនសំលៀកបំពាក់ដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនសំលៀកបំពាក់ធំៗបំផុតនៅលើពិភពលោក។ លើសពីនេះគឺប្រទេសស៊ុយអែតជាប្រទេសដែលបានផ្តល់ជំនួយឥតសំណងដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរមកកម្ពុជារៀងរាល់ឆ្នាំ។ ចុងក្រោយចង់បញ្ជាក់ថា ប្រទេសដែលមានអំណាចការទូតបន្ទាប់ពីអាល្លឺម៉ង់ គឺស៊ុយអែតនេះហើយនៅសហគមអឺរ៉ុប។ ពលរដ្ឋខ្មែរត្រូវស្វែងយល់រឿងនេះ ព្រោះទង្វើ ហ៊ុន សែន ពិតជាជាន់ពន្លិចខ្មែរ និងធ្វើបាបខ្មែរខ្លាំងណាស់ មិនគិតពីប្រយោជន៍ជាតិទេ៕




ប្រភព ៖ ខ្មែរ សុវណ្ណភូមិ

Previous Post
Next Post

post written by:

0 ความคิดเห็น: