วันพฤหัสบดีที่ 19 ตุลาคม พ.ศ. 2560

ប្រសិទ្ធភាពការងារ, ដោយ Yem Ponhearith


ប្រសិទ្ធភាពការងារ, ដោយ Yem Ponhearith

 ប្រសិទ្ធភាពការងារស្ដែងចេញពីលទ្ធផល ហើយបើគិតសិក្សាឱ្យលម្អិត ពីមធ្យោបាយទៅសកម្មភាព ពីសកម្មភាពទៅគោលដៅ ពេលនោះបានគេដឹងគេយល់ថា មធ្យោបាយ(ធនធានមនុស្ស វិន័យ ថវិកា សម្ភារ ពេលវេលា) មានតម្លៃប៉ុណ្ណាក្នុងការទទួលលទ្ធផលជាវិជ្ជមាន។

ប្រសិទ្ធភាពការងារ គឺត្រូវកំណត់គោលដៅ-គោលបំណងជាក់លាក់ កំណត់យុទ្ធសាស្រ្ត-សកម្មភាពជាក់ស្តែង ដើម្បីដើរទៅឲ្យដល់គោលដៅ-គោលបំណង និងកំណត់មធ្យោបាយ (ធនធានមនុស្ស ថវិកា សម្ភារ...) សម្រាប់យកទៅអនុវត្តគម្រោងផែនការសកម្មភាពឱ្យមានប្រសិទ្ធភាព និងបានជោគជ័យ។

ប្រសិទ្ធភាពការងារជាតិ តាមគោលការណ៍អភិបាលកិច្ចល្អ តម្លាភាព ស្អាតស្អំ តម្រូវឱ្យយើងជាខ្មែររួបរួមគ្នាកែលម្អភាពអសកម្ម គោរពផ្ដល់តម្លៃគ្នា ដោះស្រាយបញ្ហាដោយសន្តិវិធី អហិង្សា អនុវត្តវប្បធម៌សន្ទនា ពង្រឹងឯកភាពជាតិ ថែរក្សាស្ថិរភាព សន្តិភាព កសាងស្រុកវិញ។

ប្រភព ៖ Yem Ponhearith
Previous Post
Next Post

post written by:

0 ความคิดเห็น: