วันเสาร์ที่ 21 ตุลาคม พ.ศ. 2560

សហរដ្ឋអាមេរិកបង្ហាញការសោកស្ដាយយ៉ាងខ្លាំងដែលរដ្ឋាភិបាលតេជោ យកបញ្ហាមនុស្សធម៌មកធ្វើជារឿងនយោបាយ !!


សហរដ្ឋអាមេរិកបង្ហាញការសោកស្ដាយយ៉ាងខ្លាំងដែលរដ្ឋាភិបាលតេជោ យកបញ្ហាមនុស្សធម៌មកធ្វើជារឿងនយោបាយ !!

អាមេរិកឆ្លើយតបកម្ពុជារឿងចោទគ្រាប់បែកគីមីឧស្ម័នធ្វើអោយប៉ះពាល់សុខភាពពលរដ្ឋនៅស្វាយរៀង អាមេរិកបង្ហាញការសោកស្ដាយដែលកម្ពុជាយកបញ្ហាមនុស្សធម៌មកធ្វើជារឿងនយោបាយ

សហរដ្ឋអាមេរិកតាមរយៈស្ថានទូតប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែតុលា នេះ បានចេញសេចក្តីថ្លែងការណ៍ ស្តីពីការយក ចេញនូវគ្រាប់បែកឧស្ម័នធ្វើអោយចេញទឹកភ្នែក នៅខេត្តស្វាយរៀង ។ តាមរយៈសេចក្ដីថ្លែងការណ៍នេះ សហរដ្ឋអាមេរិកលើកឡើងថា ថ្វីបើការប្រើឧស្ម័នធ្វើអោយចេញទឹកភ្នែក ជាញឹកញាប់ ជារឿងចំរូងចំរាស់ក្តី តែគេមានវិធីច្បាស់លាស់សំរាប់បំបាត់វា ហើយក៏គ្មានភស្តុតាងដែលថា វាបណ្តាលអោយមានបញ្ហាសុខភាពយូរអង្វែង ឬការកើតមកមិនគ្រប់លក្ខណៈដែរ។ 
អាមេរិកថា ពិតមែនហើយ បើសិនជាមានមែន នោះអាជ្ញាធរនៅក្នុងប្រទេសជាច្រើនក្នុងពិភពលោក រួមទាំងកម្ពុជា និងសហរដ្ឋអាមេរិកផងដែរ មិនប្រើវាទេ។ សេចក្ដីថ្លែងការណ៍ឆ្លើយតបរបស់សហរដ្ឋអាមេរិកនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា និងសារព័ត៌មានគាំទ្ររដ្ឋាភិបាលបានប្រកាសជាបន្តបន្ទាប់ថា ដោយសារបញ្ហាគ្រាប់បែកគីមីនេះ បានបណ្ដា លអោយពលរដ្ឋនៅស្វាយរៀងជាច្រើនរងគ្រោះ និងមានបញ្ហាសុខភាព ។ លើសពីនេះទៀត រដ្ឋាភិ បាលកម្ពុជាថែមទាំងចោទអាមេរិកថា បានប្រងើយកន្តើយលើរឿងនេះថែមទៀតផង ។

សហរដ្ឋអាមេរិកជឿជាក់ថា អាជ្ញាធរកម្ពុជាមានសមត្ថភាព និងធនធានក្នុងការបំផ្លាញគ្រាប់បែកឧស្ម័នធ្វើអោយចេញទឹកភ្នែកបាន ដោយសុវត្ថិភាព និងយ៉ាងឆាប់រហ័ស។ មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (CMAC) បានដឹងពីវត្តមាននៃគ្រាប់បែកបែបនេះ នៅខេត្តស្វាយរៀងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយបានទទួលការបង្រៀនជាលំអិតលើរឿងនេះ ចំនួន ២ លើក នៅឆ្នាំ ២០១៥ និងឆ្នាំ ២០១៦ ពីអ្នកឯកទេសយោធាសហរដ្ឋអាមេរិក។

អាមេរិកបន្តថា ការបង្រៀននេះនាំទៅដល់លំហាត់អនុវត្តជាក់ស្តែង នៅខេត្តមណ្ឌលគីរី កាលពីខែឧសភា ឆ្នាំ ២០១៦ ដែលនៅពេលនោះ អ្នកដោះមីនកម្ពុជាបានធ្វើការដោះគ្រាប់ឧស្ម័នធ្វើអោយចេញទឹកភ្នែកទាំងនោះ។ ជាផ្នែកមួយនៃវគ្គបណ្តុះបណ្តាលនេះ បញ្ជាការដ្ឋានរបស់សហរដ្ឋអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិកបានផ្តល់អោយកងយោធពលខេមរភូមិន្ទនូវបរិក្ខាមួយសំរាប់ពេញ សំរាប់ប្រើចាំបាច់នៅក្នុងប្រតិបត្តិការលុបបំបាត់គ្រាប់ធ្វើអោយចេញទឹកភ្នែក នៅនឹងកន្លែង។ ថ្វីបើបែបនេះក្ដី អាមេរិកក៏បង្ហាញការសោកស្តាយចំពោះការប្រឹងប្រែងជាបន្ត ក្នុងការយករឿងមនុស្សធម៌នេះធ្វើជារឿងនយោបាយ។

សហរដ្ឋអាមេរិកមានជំនឿថា ទាំងអស់គ្នាគួរធ្វើការរួមគ្នា ដើម្បីលុបបំបាត់កាកសំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា និងនៅទូទាំងពិភពលោក។ អាមេរិកក៏បានប្រកាសការទទួលខុសត្រូវច្បាស់លាស់ នៅក្នុងការដោះស្រាយកេរ្តិ៍ដំណែលរបស់ពួកគេ ហើយតែងតែមានឆន្ទៈពិចារណាលើសំណើសុំជំនួយដោយសុទ្ធចិត្ត។ ហេតុនេះហើយបានជាពួកគេបានចំណាយថវិកាចំនួនជាង ១៣១ លានដុល្លា នៅក្នុងរយៈពេល ២ ទសវត្សកន្លងទៅនេះ ដើម្បីរុករក និងដោះស្រាយ មិនមែនគ្រាន់តែចំពោះយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលមានប្រភពដើមពីសហរដ្ឋអាមេរិក នៅភាគខាងកើតនៃប្រទេសកម្ពុជាតែប៉ុណ្ណោះទេ តែថែមទាំងដោះស្រាយចំពោះគ្រាប់មីនមកពីប្រទេសចិន វៀតណាម និងសហភាពសូវៀតផងដែរ ដែលមានគ្រោះថ្នាក់ជាងគ្រាប់របស់អាមេរិកឆ្ងាយ នៅភាគខាងលិច ប្រទេស។

សហរដ្ឋអាមេរិកក៏បានបញ្ជាក់ដែរថា កិច្ចសហប្រតិបត្តិការនេះបានសង្គ្រោះជីវិតមនុស្ស និងបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនសំរាប់ការអភិវឌ្ឍ ដល់ប្រទេសកម្ពុជា ។ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានបង្ហាញក្ដីសង្ឃឹមថា អាចវិលត្រលប់មកធ្វើការងារនេះវិញ ក្នុងពេលឆាប់ៗខាងមុខ


ប្រភព ៖​ cambopostnews
Previous Post
Next Post

post written by:

0 ความคิดเห็น: