ព្រឹទ្ធសភាប្រជុំពិនិត្យសេចក្ដីស្នើច្បាប់សម្រាប់យកអាសនៈបក្សប្រឆាំងនៅថ្ងៃទី១៩ តុលា
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
នឹងបើកកិច្ចប្រជុំពិនិត្យលើសេចក្ដីស្នើច្បាប់ចំនួន៤
ពាក់ព័ន្ធនឹងការរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៩ ខែតុលា។
ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ
នឹងបើកកិច្ចប្រជុំពិភាក្សាពិនិត្យ
និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា
លើសេចក្ដីស្នើច្បាប់ទាំង៤ និងរបៀបវារៈ ៦ផ្សេងទៀត
មុននឹងដាក់សេចក្ដីស្នើច្បាប់ទៅអង្គប្រជុំពេញអង្គរបស់ព្រឹទ្ធសភា។
សេចក្តីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ទាំង៤នោះរួមមាន
ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
ជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ។
រដ្ឋសភាជាតិ កាលពីថ្ងៃទី១៦ ខែតុលា
បានអនុម័តសេចក្ដីព្រាងលើសេចក្ដីស្នើច្បាប់ទាំង៤
ដោយគ្មានការកែប្រែ។ ក្រុមតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ
បានថ្កោលទោស ការអនុម័តលើសេចក្តីស្នើច្បាប់នេះ។
គណបក្សប្រឆាំងចាត់ទុកការធ្វើច្បាប់នេះឡើង
គឺដើម្បីយកអាសនៈស្របច្បាប់ របស់គណបក្សប្រឆាំង ទៅចែកឲ្យគណបក្សតូចៗ
ដែលមិនមានអាសនៈក្នុងរដ្ឋសភា៕
ប្រភព ៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: