សាកលភាវូបនីយកម្ម និងភាពជឿនលឿននៃបច្ចេកវិជ្ជា ប្រព័ន្ធផ្សព្វផ្សាយ នាសម័យបច្ចុប្បន្ន, ដោយយ៉ែម ប៉ុញ្ញាឫទ្ធិ (Yem Ponhearith)
សាកលភាវូបនីយកម្ម និងភាពជឿនលឿននៃបច្ចេកវិជ្ជា ប្រព័ន្ធផ្សព្វផ្សាយ នាសម័យនេះ បានធ្វើឱ្យអ្នកនយោបាយ (ទាំងបក្សកាន់អំណាចទាំងបក្សមិនកាន់អំណាច) អ្នកសេដ្ឋកិច្ច អ្នកគិតរៀបចំសង្គម បានយល់យ៉ាងច្បាស់ ពីទំនាក់ទំនងការទូត ពីការបង្កើតរាជរដ្ឋាភិបាលស្របច្បាប់ ដោយមានការទទួលស្គាល់ចេញពីការបោះឆ្នោតដោយស្មើភាព សេរី និងយុត្តិធម៌ ពីស្ថិរភាពសង្គម ពីការរីកចម្រើនសេដ្ឋកិច្ច។ល។
សាកលភាវូបនីយកម្ម ដែលជាតិយើងត្រូវរត់តាមឱ្យទាន់ ដែលមិនអាចនៅឯកោតែឯង ទាំងក្នុងតំបន់ ទាំងលើសាកលលោក ដែលមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លា ទាំងនយោបាយ ទាំងសេដ្ឋកិច្ច ទាំងសង្គម។ ចំណុចរួមមួយដែលយើងតែងតែលើក គឺតម្កល់ផលប្រយោជន៍ជាតិមាតុភូមិយើង ប្រជាជាតិយើងជាធំ។
សាកលភាវូបនីយកម្ម សន្តិសហវិជ្ជមាន ដែលយើងចង់បានចង់ឃើញ ដូចកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ថ្ងៃទី២៣ តុលា ១៩៩១ ដ៏មានសារសំខាន់ក្នុងការផ្សះផ្សាជាតិ កសាងអភិវឌ្ឍន៍សង្គមជាតិ ប្រជាធិបតេយ្យ សេរី ពហុបក្ស ដើម្បីកសាងរដ្ឋទំនើប សង្គមជឿនលឿនថ្លៃថ្នូរ។
ប្រភព ៖ Yem Ponhearith
0 ความคิดเห็น: