วันศุกร์ที่ 20 ตุลาคม พ.ศ. 2560

សំណេរកូដអាស្រ័យសារពើវត្ថុក្នុងភាសា Java 3 (OOP)


សំណេរកូដអាស្រ័យសារពើវត្ថុក្នុងភាសា Java 3 (OOP)

នៅអត្ថបទមុន ៗ យើងបានដឹងហើយថា នាម(Object) នោះជាអ្វី មានគុណលក្ខណៈដូចម្តេច ហើយដើម្បីដឹងច្បាស់ យើងគួរតាំងសំណួរថា

តើនាមនោះ ៗ មានគុណលក្ខណៈអ្វីខ្លះ និង អាចធ្វើទង្វើអ្វីបានខ្លះ?

សូមសរុបលក្ខណៈរបស់នាមម្តងទៀតដើម្បីរំលឹកមេរៀនចាស់ នាម(Object) មានលក្ខណៈពិសេស(Characteristics) ២ យ៉ាង គឺ គុណលក្ខណៈ (State) និង អំពើ (Behavior) ដូចជា នាម គឺ មនុស្ស មានគុណលក្ខណៈ ដូចជា មានឈ្មោះ មានលំនៅឋាន មានអាយុ ជាដើម ប៉ុន្តែយើងមិនដឹងថា នាមនោះ ៗ អាចធ្វើទង្វើអ្វីបានខ្លះទេ ថ្ងៃនេះយើងនឹងសិក្សាបន្ថែមអំពីអំពើរបស់នាមដើម្បីជាគ្រឿងសម្គាល់ដឹងថា នាមអាចធ្វើអ្វីបានខ្លះ

ក្រៅពីមានគុណលក្ខណៈ(State)  នាម(Object) នៅមានអំពើ(Behavior)ជាគ្រឿងសម្គាល់ដឹងទៀត ដូចជា មនុស្សនិយាយ ឆ្កែព្រុះ គោបោល ឡានរត់  ជាដើម មនុស្ស ឆ្កែ គោ ឡាន  ហៅថា នាម (Object)  និយាយ ព្រុះ បោល រត់  ហៅថា កិរិយា(អំពើ ទង្វើ Behavior) ។

សេចក្តីសង្កេត : កាលបើនិយាយដល់បរិស្ថានខាងក្រៅជុំវិញខ្លួនយើង នាម យើងប្រើពាក្យអង់គ្លេសថា Object  គុណនាម យើងប្រើពាក្យថា State និង កិរិយា យើងប្រើពាក្យថា Behavior ។ ប៉ុន្តែនៅពេលនិយាយដល់សំណេរកូដ យើងហៅ នាម ថា Class គុណនាម ថា Attribute និង កិរិយា ថា Method ។

ហេតុនោះ នៅពេលដែលយើងចាប់ផ្តើមសរសេរកូដ យើងទើបចាប់ផ្តើមឡើងដោយពាក្យថា class នាំមុខ ហើយតាមក្រោយដោយឈ្មោះ នាម(Object) ដែលត្រូវការ   ដូចជា

នៅទីនេះ យើងសរសេរកូដថា



ប្រភព ៖ khmerpali
Previous Post
Next Post

post written by:

0 ความคิดเห็น: