วันพุธที่ 1 พฤศจิกายน พ.ศ. 2560

ស្ពានស្ពាន​កោះកុង(Koh Kong Bridge) លី យ៉ុង ផាត់ ក្រោយពីហែកហួរចែកគ្នាស៊ី អស់រយៈពេល១៥ឆ្នាំ ក្លាយជាសេដ្ឋីអស់មក សម្តេចតេជោសែនកុយក៏ប្រើលុយជាតិទៅទិញយកមកគ្រប់គ្រងវិញ! ជយោៗ!!


ស្ពានស្ពាន​កោះកុង លី យ៉ុង ផាត់ ក្រោយពីហែកហួរចែកគ្នាស៊ី អស់រយៈពេល១៥ឆ្នាំ ក្លាយជាសេដ្ឋីអស់មក សម្តេចតេជោសែនកុយក៏ប្រើលុយជាតិទៅទិញយកមកគ្រប់គ្រងវិញ! ជយោៗ!!

Koh Kong Bridge៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ លោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសលើទំព័រហ្វេសប៊ុករបស់លោកថា ក្នុងនាមរាជរដ្ឋាភិបាល លោកបានសម្រេចទិញយកស្ពានស្ពានកោះកុង ឆ្លងកាត់ដៃសមុទ្រខេត្តកោះកុង ទៅប្រទេសថៃ ដែលវិនិយោគដោយក្រុមហ៊ុន លី យ៉ុងផាត់ មកគ្រប់គ្រងវិញ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដោយពុំចាំបាច់បង់ថ្លៃ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលនេះជាកាដូថ្មីមួយទៀតរបស់លោក ជូនដល់ប្រជាពលរដ្ឋខ្មែរ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

សារពេញទាំងស្រុង ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុនសែន មានយ៉ាងដូច្នេះថា៖ "ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនិយាយជារួម និងនិយាយដោយ​ឡែក បងប្អូនប្រជាពលរដ្ឋនៅខេត្តកោះកុង ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំព្រះករុណាខ្ញុំបាន​សម្រេចទិញយក ​ត្រឡប់មកវិញ ស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុងទៅប្រទេសថៃដែល​វិនិ​យោគ​​ដោយក្រុមហ៊ុន លី យ៉ុងផាត់ ដើម្បីឲបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់​ដោយ​​ពុំចាំបាច់បង់ថ្លៃ ចាប់ពី ម៉ោង ០០:០០ នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីអបអរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក ។ ចំពោះកិច្ចការដែលនៅសេសសល់ សូមឲក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង សេដ្ធកិច្ច និងហិរញ្ញវត្ថុ និងសាលាខេត្តកោះកុង ពិភាក្សាជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ដោះស្រាយនៅពេលក្រោយ ។ ​ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៏ពីការ សម្រេចនេះ "។ 

គូសបញ្ជាក់ផងដែរថា ស្ពាន​កោះកុងស្ថិត​នៅ​ក្នុង​ខេត្ត​កោះកុង ​ត្រូវ​បាន​​សម្ពោធ​ឲ្យ​ប្រើប្រាស់ជាផ្លូវការ​ក្នុង​ឆ្នាំ​២០០២ ​ដែល​មាន​ប្រវែង​សរុប​ ១ ៩០០​ម៉ែត្រ៕






Previous Post
Next Post

post written by:

0 ความคิดเห็น: