วันพฤหัสบดีที่ 16 พฤศจิกายน พ.ศ. 2560

ក្ដៅៗ!! ដល់ពេលវាយបកគណបក្សប្រជាជនវិញហើយ ចាប់ពីថ្ងៃទី១៧ វិច្ឆិកា ត្រៀមប្តឹងបកទៅCPPវិញ! ប្តឹង CPP ទៅតុលាការនូវ ៣ចំណុច គឺ៖


ក្ដៅៗ!! ដល់ពេលវាយបកគណបក្សប្រជាជនវិញហើយ ចាប់ពីថ្ងៃទី១៧ វិច្ឆិកា ត្រៀមប្តឹងបកទៅCPPវិញ! ប្តឹង CPP ទៅតុលាការនូវ ៣ចំណុច គឺ៖

តំណាងរាស្ត្រទាំង១១៧រូប ត្រូវភៀសខ្លួនទៅក្រៅប្រទេសអោយបានមុនថ្ងៃប្រកាសសាលក្រម ដោយទុកមួយចំនួននៅក្នុងស្រុក។ ហើយអ្នកនៅក្នុងស្រុកនេះប្តឹងCPPទៅតុលាការនូវ ៣ចំណុច គឺ៖

១- រំលោភរដ្ឋធម្មនុញ្ញ
២- បំផ្លាញការបោះឆ្នោត ​និងលទ្ធិប្រជាធិបតេយ្យ
៣- បំផ្លាញនិងបំបិទសិទ្ធិប្រជាពលរដ្ឋ ក៏ដូចជាតំណាងរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមដោយពេញលេញ ក្នុងការធ្វើនិងចូលរួមក្នុងផ្នែកនយោបាយ។

រីឯអ្នកតំណាងរាស្ត្រ CNRP ដែលនៅក្រៅស្រុក ក៏ចាប់ផ្តើមដាក់ពាក្យបណ្តឹងខាងលើ ប្តឹងគណបក្សប្រជាជន ទៅតុលាការអន្តរជាតិ និងអង្គការសហប្រជាជាតិ នូវការរំលោភបំពានយ៉ាងធ្នន់ធ្ងរ ដូចបានលើកឡើងខាងលើ ពីសំណាក់រដ្ឋាភិបាលលោកហ៊ុន សែន មកលើប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកតំណាងរបស់ខ្លួន។

យើងខ្ញុំសូមធ្វើការគូសបញ្ជាក់ថា៖ ការរំលាយគណបក្សសង្គ្រោះជាតិពីសំណាក់រដ្ឋាភិបាល កាលពីថ្ងៃ១៦ វិច្ឆិកា ២០១៧ កន្លងទៅនេះ គឺជាចេតនារំលាយការបោះឆ្នោត និងលិទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។ ទង្វើនេះរបស់លោកហ៊ុនសែន មិនត្រឹមតែជាការបំពានជាន់ឈ្លី រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាប៉ុនណោះទេ តែក៏ជាន់ឈ្លីដល់កិច្ចខិតខំប្រឹងប្រែង របស់សហគមន៍អន្តរជាតិថែមទៀតផង ក្នុងការនាំមកនូវលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតសេរីត្រឹមត្រូវ តម្លាភាពយុត្តិធម៌ ដោយមានអមដោយកតិកាសញ្ញា និងសន្ធិសញ្ញាអន្តរជាតិនានា ដែលប្រទេសកម្ពុជាជាហេត្ថលេខី ជាពិសេសគឺសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ស្តីពីដំណោះស្រាយនយោបាយអំពីកម្ពុជា ២៣តុលា ១៩៩១ ដែលមានជាធរមាន ហើយដែលមានចែងធានាអះអាងយ៉ាងច្បាស់ នូវប្រជាធិបតេយ្យ សេរីពេញលេញ រួមនិងការបោះឆ្នោតសេរី ត្រឹមត្រូវ តម្លាភាព យុត្តិធម៌ ដើម្បីបញ្ចប់ជំលោះនយោបាយនៅកម្ពុជា ... ។ ((By : នុម រតនា))





ប្រភព ៖ Bong Vïţh Ps

Previous Post
Next Post

post written by:

0 ความคิดเห็น: