សច្ចវាទី វីរបណ្ឌិត កែម ឡី-Speaker of the truth ViraDoctor Kem Ly សំដីមាស សំដីពេជ្រ ថាសម្ដាចម៍ដៃចោរសែន ហ៊ុន ប្រើយុទ្ធសាស្រ្ត៥ចំណុច ដើម្បីរំលាយគណបក្សសង្រ្គោះជាតិ មុនបោះឆ្នោត២០១៨ អោយទាល់តែបាន, តើមានចំណុចអ្វីខ្លះទៅ?
សច្ចវាទី វីរបណ្ឌិត កែម ឡី-Speaker of the truth ViraDoctor Kem Ly សំដីមាស សំដីពេជ្រ ថាសម្ដាចម៍ដៃចោរសែន ហ៊ុន ប្រើយុទ្ធសាស្រ្ត៥ចំណុច ដើម្បីរំលាយគណបក្សសង្រ្គោះជាតិ មុនបោះឆ្នោត២០១៨ អោយទាល់តែបាន, តើមានចំណុចអ្វីខ្លះទៅ?
លោកវីរបណ្ឌិត កែម ឡី ជាអ្នកវិភាគដ៏ល្បីល្បាញនៅកម្ពុជាដែលត្រូវបានឃាតកបាញ់ប្រហារបណ្ដាលឱ្យដេកស្លាប់ក្នុងថ្លុកឈាមកាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ នោះ ធ្លាប់បានលើកឡើងពីយុទ្ធសាស្រ្តជាច្រើនរបស់អ្នកនយោបាយក្ដោបក្ដាប់អំណាច ដើម្បីបំបាក់អ្នកនយោបាយគណបក្សប្រឆាំង។
ក្នុងនោះអ្នកវិភាគនយោបាយដែលត្រូវបានគេបាញ់សម្លាប់រូបនេះ លោកក៏ធ្លាប់លើកឡើងពីយុទ្ធសាស្ត្រ Downfall របស់គណបក្សកាន់អំណាចដែលតែងតែប្រើប្រាស់ផ្ដួលរំលំគូប្រកួតតាមរយៈ កាឡកលឧបាយ ៥ ចំណុច គឺ៖
១. ចាប់ត្រីស្អុយរបស់ខ្លួនដាក់ក្នុងកន្រ្តកអ្នកដទៃ
២. យុទ្ឋសាស្រ្តច្រែះស៊ីដែក
៣. បំបែកដើម្បីគ្រប់គ្រង
៤. រំលាយដើម្បីជោគជ័យ និង
៥. ស្វាស៊ីបាយលាបមាត់ពពែ
១. ចាប់ត្រីស្អុយដាក់កន្រ្តកអ្នកដទៃ
ជីវិតនយោបាយរបស់គណបក្សកាន់អំណាចបានធ្លាក់ចុះយ៉ាងខ្លាំងដែលពិបាកស្រោចស្រង់មកវិញតាមរយៈកំណែទំរង់ស៊ីជម្រៅណាស់ ពីព្រោះកន្លងមកប្រមុខរដ្ឋាភិបាលធ្លាប់អះអាងថា បើមិនកំណែទំរង់ទេនឹងស្លាប់។ ដុះក្អែលគ្រួសារនិយមតាមក្រសួង អង្គភាពមិនចេញ វេទិការសាធារណមិនមានប្រសិទ្ភាពច្រើន ក្រុមការងារថ្នាក់ជាតិមិនសូវទៅមុខ រុះរើយន្តការអន្តរក្រសួងពីទីស្តីការរដ្ឋមន្រ្តីទៅក្រសួងដើមវិញក៏ពិបាកវាយតម្លៃ។ ល។តើត្រូវធ្វើដូចម្តេចទៅ? ព្យាយាមចាប់ត្រីស្អុយដាក់ ក្នុងកន្រ្តកអ្នកដទៃ (បញ្ចុះបញ្ចូលតំណាងរាស្រ្តគណបក្សប្រឆាំងដើម្បីអនុម័តច្បាប់បោះឆ្នោតជាតិ និងច្បាប់.គ.ជ.ប ដ៏អាក្រក់បំផុត) នេះជាត្រីស្អុយបំផុតដែលអាចឆ្លងរោគ។ ត្រីស្អុយកំពុងបន្តទៅអនុម័តច្បាប់ព្រៃដូចជា ច្បាប់អង្គការក្រៅរដ្ឋាភិបាល សមាគម ច្បាប់សហជីព ច្បាប់ប្រឆាំងឧក្រិដ្ឋកម្មអីនធឺណែត ។ល។
២. យុទ្ឋសាស្រ្តច្រែះស៊ីដែក
ពាក្យខ្មែរធ្លាប់និយាយថា ចិញ្ចឹមមនុស្ស ២០ឆ្នាំ ប្រើតែមួយថ្ងៃ មានន័យថា គណបក្សជាតិខ្មែរធ្លាប់មានជម្លោះ និងប្តឹងទៅតុលាការដែលពេលនោះ មនុស្សដែលមានម្ចាស់ត្រូវឈ្នះ និងដឹកនាំគណបក្សជាតិខ្មែរតែសំណាងមិនល្អក៏រលាយខ្លួនឯង។ គណបក្សកាន់អំណាចអាចប្រើប្រាស់មនុស្សរបស់ខ្លួនបំបែកគណបក្សប្រឆាំងតាមរយៈប្តឹងទៅតុលាការ ដើម្បីយកគណបក្ស ជាកម្មសិទ្ឋិរបស់ខ្លួន។ រូបមន្តចាស់អាចទៅរួចក្នុងពេលដែលមេរៀនដែលជាបទពិសោធន៍មិនត្រូវបានយកមកសិក្សាឲ្យ បានម៉ត់ចត់និងមិនបានរៀបចំផែនការកាត់បន្ថាយហានិភ័យទាំងនេះ។
៣. បំបែកដើម្បីគ្រប់គ្រង
ភ្នំមួយមិនអាចមានខ្លាពីរជាពាក្យមិនល្អ ដែលថ្នាក់ដឹកនាំខ្មែរតែងតែយកមកកាច់បំបាក់ដៃគូររបស់ខ្លួន តែទីបំផុតក្លាយជាមនុស្សឯកកោ និងនាំឲ្យស្ថាប័នរបស់ខ្លួនបានបាត់បង់ធនធានមនុស្សកាន់តែច្រើនទៅៗ។ ជាទូទៅគណបក្សកាន់អំណាចសិក្សាពីផ្ទៃក្នុងគណបក្សប្រឆាំង ហើយតែងតែប្រើប្រាស់របៀបទំលើទ្រនុមមួយឲ្យជាប់ហើយធាក់មែកឈើម្ខាងទៀតរហូតដល់បាក់។ នេះគួរពិចារណាដែរ ក្នុងការធ្វើជាដៃគូរយូអង្វែងតាមរយៈការកសាងគោលការគ្រឹះក្នុងការចាប់យកប្រយោជន៍សាធារណជន។ ទ្រឹស្តីនេះគួរបោះបង់ចោលទាំងស្រុងពីព្រោះ ការគិតគួរតាមបែបចូលរួម និងការចែករំលែក តួនាទីរៀងៗ ខ្លួនដើម្បីគ្រប់គ្រងវាប្រសើរជាងចង់ល្បីម្នាក់ឯងក្នុងនាមជាប្រធានគណបក្សប្រឆាំងលើគំនរទុក្ខសាធារណជននោះ។
៤. រំលាយដើម្បីជោគជ័យ
ច្បាប់បោះឆ្នោតជាតិថ្មីដែលអាក្រក់ ជាពិសេសត្រង់មាត្រា១៦២ បទល្មើសបុគ្គលជាន់ខ្ពស់ជាបទល្មើសគណបក្សដែលអាចឲ្យគ.ជ.ប ហាមឃាតគណបក្សណាមួយមិនឲ្យឈរឈ្មោះ ឬរំលាយគណបក្សនោះចោលបាន។ បទពិសោធន៍គណបក្សថៃរ៉ាក់ថៃត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញថៃរំលាយចោលមុនការបោះឆ្នោត។ មេរៀននេះគួរគណបក្សប្រឆាំងរៀន និងយកមកកាត់បន្ថយហានិភ័យក្នុងពេលមានបញ្ហានេះកើតឡើង។ គណបក្សប្រឆាំងអាចត្រូវបានមិនឲ្យឈរឈ្មោះឲ្យគេបោះឆ្នោត ឬត្រូវរំលាយចោលដោយប្រការណាមួយ មុនបោះឆ្នោត២០១៧ ឬ២០១៨។
៥. ស្វាស៊ីបាយលាបមាត់ពពែ
តាំងពីសម័យដើម មានអ្នកនយោបាយមិនល្អយកបាយដែលខ្លួនបរិភោគហើយទៅលាបមាត់ជនស្លូតត្រង់ច្រើនណាស់ ហើយអ្នកទាំងអស់នោះ ត្រួវបានចាប់ដាក់គុក សម្លាប់ចោល ឬដោយសារតែមានការភ័យខ្លាច ក៏រត់ចោលស្រុកតែម្តងទៅ។ មុនបោះឆ្នោត២០១៣ ប្រមុខដឹកនាំគណបក្សកាន់អំណាចធ្លាប់និយាយថា មានចលនាផ្តួលរំលំរដ្ឋាភិបាលចំនួន៥ នៅក្រៅប្រទេស ឬនៅតាមជាយដែន បើកងកំលាំងចូលចាប់សមាជិកណាម្នាក់ក្នុងគណបក្សប្រឆាំង សូមកុំមានការភ្ញាក់ផ្អើល។ តើអ្នកណាជាអ្នកបង្កើតចលនានោះ? តាមពិត មានចលនាមួយដែលត្រូវបានចោទថា ជាចលនាផ្តួលរំលំរដ្ឋាភិបាលដែរ តែពេលនេះបានអនុញ្ញាតឲ្យមេចលនាបានចូលស្រុក ហើយដឹកនាំគណបក្សប្រឆាំងស្របច្បាប់។ ស្វាស៊ីបាយលាបមាត់ពពែ នៅតែអ្នកនយោបាយខ្មែរយកមកប្រើ ដើម្បីធ្វើបាបជនស្លូតត្រង់ជាពិសេសយុវជន។ គណបក្សប្រឆាំងអាចត្រូវបានស្វាយកបាយមកលាបមាត់ដើម្បីរំលាយគណបក្សចោលមុនការបោះឆ្នោត២០១៧ ឬ២០១៨។
សូមកុំឲ្យជួបវាសនាបែបនេះ ពីព្រោះយើងមិនត្រឹមចង់ឃើញការប្រកួតប្រជែងមួយដោយស្មើភាព និងយុត្តិធម៌បំផុតនោះទេ ប៉ុន្តែថែមទាំងចង់ឲ្យមានតុល្យភាពអំណាចរដ្ឋទៀតផង។
* ដំណោះស្រាយ
១. ក្រុមបាល់ទាត់ប្រទេសអាឡឺម៉ង់ បានឈ្នះបាល់ទាត់ពិភពលោកឆ្នាំ២០១៤ ដោយសារតែការងារក្រុមមានប្រសិទ្ឋភាព និងចេះចែកតួនាទីគ្នាលេងបានល្អ ដោយមិនចាំបាច់មានកីឡាករណាម្នាក់ល្បីលើសគេឡើយ។ និរន្តរភាពគណបក្ស និងជ័យជំនះគណបក្សជាការចូលរួមរបស់អ្នកគាំទ្រ សកម្មជន និងសាធារណជនគ្រប់រួប មិនមែនដោយសារនរណាម្នាក់នោះទេ។
២. អ្នកដឹកនាំល្អ គឺជាអ្នកដែលរៀបចំអ្នកបន្តវេនបានច្រើន ទាន់ពេលវេលា និងល្អជាងខ្លួនជានិច្ច។
៣. រៀបចំផែនការ គឺការកាត់បន្ថាយហានិភ័យដែលបានរៀបរាប់ខាងលើឲ្យបានទាន់ពេលវេលាតាមរយៈការចូលរួមពេញលេញពីសមាជិករបស់ខ្លួន៕
ប្រភព៖ កម្សាន្តខ្មែរ ២០១៧
0 ความคิดเห็น: