មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិនៅតែចាត់ទុកខ្លួនឯងថាជាតំណាងរាស្ត្រស្របច្បាប់ ទាំងត្រូវបានទទួលស្គាល់ដោយសហភាពអន្តរសភា (Inter-Parliamentary Union : IPU) ព្រមទាំងសហរដ្ឋអាមេរិកផងដែរ
គណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាកាឡ៍កំពូលរំលាយចោលនោះ បានប្រកាសខ្លួនឯងថា អ្នកតំណាងរាស្ត្ររបស់គណបក្សនេះ នៅតែជាតំណាងរាស្ត្រស្រប ច្បាប់ និងជាតំណាងរបស់ប្រជាពលរដ្ឋខ្មែរជាម្ចាស់ឆ្នោត ដែលទទួលស្គាល់ ដោយសហភាពអន្តរសភា(IPU) តំណាងឲ្យប្រទេសចំនួន១៧៣ និងសហរដ្ឋអាមេរិកផងដែរថាជា តំណាងរាស្ត្រស្របច្បាប់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិ ចេញនៅថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៧ កាលពីម្សិលមិញនេះ ដោយក្នុងសេចក្តីថ្លែងការណ៍នេះ បានថ្កោលទោសយ៉ាងដាច់អហង្កាចំពោះគណម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានរឹបអូសអាសនៈ គណបក្សសង្រ្គោះជាតិដ៏ធំមួយនេះទៅចែកឲ្យគណបក្សដទៃដែលមិនមែនជាជម្រើសឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោត រួមទាំង បានរំលោភបំពានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ។ ប៉ុន្តែគ.ជ.ប និងកាកណបក្សកាន់អំណាច បានទាត់ចោលនូវការអះអាងនេះ ដោយពួកគេប្លន់យកអាសនៈរបស់គណបក្សសង្រ្គោះជាតិទាំងកម្រោលតែម្ដង។
នៅក្នុងសេចក្តីថ្លែងការណ៍ពីក្រៅប្រទេស គណបក្សសង្រ្គោះជាតិ បានថ្កោលទោសចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានរឹបអូសយកអាសនៈរបស់គណបក្សសង្រ្គោះជាតិទៅចែកឲ្យកាកបក្សដទៃតាមច្បាប់ដែលតំណាងរាស្ត្រកាកណបក្សប្រជជនកម្ពុជាធ្វើឡើង។ គឺជាច្បាប់ដែលគណបក្សសង្រ្គោះជាតិ ចាត់ទុកថា ធ្វើឡើងដោយរំលោភរដ្ឋធម្មនុញ្ញ និងគោលការណ៏ប្រជាធិបតេយ្យ។
បើតាមគណបក្សសង្រ្គោះជាតិនេះ ការដែលគ.ជ.ប បានរឹបអូសយកអាសនៈរបស់គណបក្សសង្រ្គោះជាតិទៅចែកឲ្យចែកកាកណបក្សដទៃ ដែលពុំទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោត បង្ហាញច្បាស់ថា គ.ជ.ប បានសមគំនិតជាមួយគណបក្សប្រជាជនកម្ពុជា និងតុលាកាឡ៍កំពូល "ប្លន់ឆន្ទៈយកប្រជាពលរដ្ឋខ្មែរទាំងកម្រោល” ដែលតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិទាំង៥៥រូប មិនអាចទទួលយកបានជាដាច់ខាត។
ឆ្លើយតបនឹងការលើកឡើងនេះ អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា អះអាងថា អ្វីដែលគ.ជ.ប ធ្វើគឺធ្វើទៅតាមច្បាប់(ចោរសរសេរឡើងថ្មីៗ) របស់កម្ពុជា និងរដ្ឋធម្មនុញ្ញ(នៅនឹងមាត់ចោរ)។
យ៉ាងណាក៏ដោយ ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ គណបក្សសង្រ្គោះជាតិ បានអំពាវនាវឲ្យមេដឹកនាំកាកណបក្សប្រជាជនកម្ពុជា និងស្ថាប័នពាក់ព័ន្ធ លុបចោលសេចក្តីសម្រេចនៃការយាយីគណបក្សសង្រ្គោះជាតិ ដោយដោះលែង លោក កឹម សុខា និងអ្នកទោសមនសិកាទាំងអស់ ហើយទម្លាក់ចោលការចោទប្រកាន់ អ្នកនយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងអ្នកសារព័ត៌មាន ដើម្បីកុំឲ្យកម្ពុជារងទណ្ឌកម្ម និងស្ថិតនៅឯកោពីសហគមន៍អន្តរជាតិ។
ចំពោះការអំពាវនាវនេះ អ្នកនាំពាក្យកាកណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកថាវាគ្មានប្រសិទ្ធិភាពនោះទេ ដោយថាប្រសិនបើរដ្ឋាភិបាលចោរកម្ពុជាធ្វើតាម នោះមានន័យថា កម្ពុជាបាត់បង់ឯរាជ្យភាព(ចោរ)និងបាត់បង់ប្រជាធិបតេយ្យ(ចោរ)។
គូសបញ្ជាក់បន្ថែម៖ ប្រភពព័ត៌មានពីទំព័រហ្វេសប៊ុករបស់ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ចុះផ្សាយថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុករបស់លោក បានអោយដឹងយ៉ាងដូច្នេះថា៖
សហរដ្ឋអាមេរិក នៅតែទទួលស្គាល់ តំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ ថាជាតំណាងរាស្ត្រស្របច្បាប់ និងពេញសិទ្ធិ នៃប្រទេសកម្ពុជា ដដែល។
រូបថត៖ តំណាងរាស្ត្រខ្មែរ មកពីគណបក្សសង្គ្រោះជាតិ ជួបជាមួយលោក Patrick Murphy មន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុក អាស៊ីភាគអាគ្នេយ៍។ ជំនួប នៅក្រសួងការបរទេស សហរដ្ឋអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃ ១៧ វិច្ឆិកា ២០១៧។
ពីឆ្វេងទៅស្តាំ ៖ ជូឡុង សូមួរ៉ា, ហូ វ៉ាន់, Patrick Murphy, សម រង្ស៊ី, អេង ឆៃអ៊ាង, អ៊ុច សេរីយុទ្ធ។
Cambodian Members of Parliament from the CNRP with Patrick Murphy, Deputy Assistant Secretary for Southeast Asia. Meeting at the State Department, Washington DC, 17 November 2017.
From left: Tioulong Saumura, Ho Vann, Patrick Murphy, Sam Rainsy, Eng Chhai Eang, Uch Serey Yuth.
0 ความคิดเห็น: