วันพฤหัสบดีที่ 2 พฤศจิกายน พ.ศ. 2560

លោកថេត គ្រូស សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ បានវាយសំពងក្បាល​តុលាកាឡ៍កំពូជ និងរត់ថាភិបោល តេជោកុយភ្នំពេញ យ៉ាងចាស់ដៃធ្ងន់កតែម្ដង! ដោយលោកថា ការ​សម្រេច​មិន​ព្រមដោះលែង​លោកកឹម សុខា ជា​ការ​សម្រេច​ដ៏​អាក្រក់​ជា​ទីបំផុត!! ព្រមទាំងព្រមានជាថ្មីរឿងដាក់​ទណ្ឌកម្ម!!​ - Kem Sokha case update

លោកថេត គ្រូស សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ បានវាយសំពងក្បាល​តុលាកាឡ៍កំពូជ និងរត់ថាភិបោល តេជោកុយភ្នំពេញ យ៉ាងចាស់ដៃធ្ងន់កតែម្ដង! ដោយលោកថា ការ​សម្រេច​មិន​ព្រមដោះលែង​លោកកឹម សុខា ជា​ការ​សម្រេច​ដ៏​អាក្រក់​ជា​ទីបំផុត!! ព្រមទាំងព្រមានជាថ្មីរឿងដាក់​ទណ្ឌកម្ម!!​

សមាជិក​ព្រឹទ្ធសភា​អាមេរិក មក​ពី​គណបក្ស​សាធារណៈ លោក ថេត គ្រូស (Ted Cruz) បាន​បញ្ចេញ​ប្រតិកម្ម​ទៅ​លើ​ចំណាត់​ការ​របស់​តុលាការ​កំពូល ដែល​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា។

លោក ថេត គ្រូស បាន​ហៅ​ការ​សម្រេច​របស់​តុលាការ​កំពូល​នេះ​ថា ជា​ការ​សម្រេច​ដ៏​អាក្រក់​ជា​ទីបំផុត។ លោក​ព្រមាន​ជា​ថ្មី​ថា បើ​សិន​ជា​រដ្ឋាភិបាល​មិន​ដោះលែង​លោក កឹម សុខា ឲ្យ​បាន​មុន​ថ្ងៃ​ទី​៩ ខែ វិច្ឆិកា ទេ លោក​នឹង​ធ្វើ​យុទ្ធនាការ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា មិន​ឲ្យ​ចូល​ទឹក​ដី​អាមេរិក ទៀត​ទេ

ទន្ទឹម​នឹង​នេះ ក្រុម​មេធាវី​របស់​លោក កឹម សុខា ថា​នឹង​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​លោក កឹម សុខា នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក​មេធាវី ហែម សុជាតិ ក្នុង​ចំណោម​មេធាវី​របស់​លោក កឹម សុខា ទាំង ៧​រូប ឲ្យ​ដឹង​នៅ​ក្រោយ​ពេល​តុលាការ​កំពូល​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា ថា ទោះបីជា​តុលាការ​កំពូល និង​សាលាឧទ្ធរណ៍​សម្រេច​ឲ្យ​ក្រុម​មេធាវី​របស់​លោក​ចាញ់​ក្ដី​លើ​សំណុំរឿង​ប្ដឹង​សាទុក្ខ​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​លោក កឹម សុខា ក្ដី ប៉ុន្តែ​ក្រុម​មេធាវី​នឹង​ប្រើ​មធ្យោបាយ​ផ្សេង​ទៀត គឺ​ប្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន៖ «»។

តុលាការ​កំពូល​បាន​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​ប្រមាណ​ជា ៣​ម៉ោង លើ​បណ្ដឹង​សាទុក្ខ​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​លោក កឹម សុខា កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា។ នៅ​ទីបំផុត​ប្រធាន​ជំនុំ​ជម​ជម្រះ លោក ឃឹម ប៉ុណ្ណ បាន​សម្រេច​យក​ការ​សម្រេច​របស់​សាលាដំបូង និង​សាលាឧទ្ធរណ៍ ថា​ជា​បានការ និង​លើក​ពី​ហេតុផល​ថា គិត​ពី​សុវត្ថិភាព​របស់​លោក កឹម សុខា ដោយ​មិន​ខ្វល់​អំពី​ការ​ពន្យល់ និង​យោង​លើ​ច្បាប់​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដែល​ក្រុម​មេធាវី​ព្យាយាម​ពន្យល់​នៅ​ក្នុង​សវនាការ​នោះ​ឡើយ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ដែល​ត្រូវ​បាន​អាជ្ញាធរ​រារាំង​មិន​ឲ្យ​ចូល​ស្ដាប់​សវនាការ​នេះ លើក​ឡើង​ថា លោក​មិន​រំពឹង​ថា ក្រុម​មេធាវី​របស់​លោក កឹម សុខា ឈ្នះក្ដី​នោះ​ឡើយ។ លោក​អះអាង​ថា មន្ត្រី​តុលាការ​មួយ​ចំនួន​ជា​សមាជិក​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​ការ​ជំនុំ​ជម្រះ​ក្ដី គឺ​ផ្អែក​លើ​ស្ថានភាព​នយោបាយ។ លោក អ៊ូ ច័ន្ទរ័ត្ន អំពាវនាវ​ថា មាន​តែ​ការ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ​ទេ ទើប​អាច​ឲ្យ​លោក កឹម សុខា មាន​សេរីភាព​វិញ​បាន។

ព្រឹទ្ធ​សមាជិក​សហរដ្ឋ​អាមេរិក លោក ថេត គ្រូស ធ្លាប់​បាន​ដាក់​សារ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​ទៅ​អគ្គរាជទូត​ខ្មែរ​ប្រចាំ​សហរដ្ឋអាមេរិក លោក ជុំ ប៊ុនរ៉ុង។ នៅ​ក្នុង​សារ​លិខិត​ចុះ​ថ្ងៃ​ទី​២៣ ខែ​តុលា លោក ថេត គ្រូស ទុក​ពេល​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន រហូត​ដល់​ត្រឹម​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ដើម្បី​ដោះលែង​លោក កឹម សុខា។ លោក ថេត គ្រូស ដែល​មាន​ដើមកំណើត​កាណាដា ព្រមាន​បន្ថែម​ថា ទំនាក់ទំនង​របស់​សហរដ្ឋ​អាមេរិក និង​កម្ពុជា កន្លង​មក ប្រព្រឹត្ត​ទៅ​បាន​ក៏​ដោយសារ​ឈរ​លើ​ស្មារតី​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី និង​ការ​បោះឆ្នោត​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​មួយ​បាន។ ប៉ុន្តែ​ការណ៍​ដែល​រដ្ឋាភិបាល​កម្ពុជា បិទ​ក្រុម​ឯករាជ្យ ដែល​ឃ្លាំមើល​ស្ថានការណ៍​បោះឆ្នោត បិទ​អង្គការ​សិទ្ធិមនុស្ស បិទ​ស្ថានីយ​វិទ្យុ​ជាច្រើន និង​ចាប់​លោក កឹម សុខា ដាក់​ពន្ធនាគារ​ដូច្នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ត្រឹមតែ​កំពុង​តែ​បំផ្លាញ​ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ប៉ុណ្ណោះ​ទេ ប៉ុន្តែ លោក ហ៊ុន សែន កំពុងតែ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ផង​ដែរ





ប្រភព ៖ វិទ្យុអាស៊ីសេរី
Previous Post
Next Post

post written by:

0 ความคิดเห็น: