ក្ដៅៗ! សារពីប្រជាពលរដ្ឋខ្មែរ៖ កងឈ្លបអង្គការលើរបស់សម្ដាចម៍ក្រឡាវល្លិ៍ផោម ស ខេង បញ្ចេញថ្វីដៃហើយ ដោយការឃាត់ឡានសង្ស័យដឹកមនុស្សមកភ្នំពេញធ្វើបាតុម្ម? (របបតិរច្ឆានបានរំលោភសិទ្ធិប្រជាពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរ!)
ថ្ងៃទី13/11/2017 ម៉ោង08៖30នាទី កម្លាំងប៉ុស្តិរដ្ឋបាល សហការណ៍ជាមួយអាជ្ញាធរឃុំគោកកឋិន ស្រុកថ្មពួក បានឃាត់រថយន្តមួយគ្រឿងម៉ាកនីសាន់មួយបាំងកន្លះ ពាក់ផ្លាកលេខ សៀមរាប 2A-1970 អ្នកបើកបរឈ្មោះនួន ប៊ុយ ភេទប្រុស អាយុ32ឆ្នាំ រស់នៅភូមិគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក មានដឹកមនុស្សចំនួន14នាក់ស្រី01នាក់ បានដឹកចេញពីភូមិជន្លាសដៃ ភូមិតាសៀវ ក្នុងភូមិសាស្ត្រឃុំគោកកឋិន(ដោយមានការសង្ស័យថា ដឹកសកម្មជនបក្សប្រឆាំងឡើងទៅខេត្តប/ជ ត្រៀងឡើងទៅភ្នំពេញផង)។
ស្ថិតក្នុងស្ថានភាពនេះ ប៉ូលីសប៉ុស្តិនាំយករថយន្ត និងមនុស្សទាំងអស់ មកសាលាឃុំគោកកឋិន ដើម្បីឲ្យមេឃុំនិងប៉ុស្តិរដ្ឋបាល ធ្វើការអប់រំដល់ពួកគាត់ កុំមានគំនិតចង់ចូលរួមបាតុកម្មនានា ឲ្យសោះ ទុកពេលវេលាជួយប្រមូលផលដំណាំ ច្រូតស្រូវ និងរកចំណូលផ្សេងៗ ចិញ្ចឹមគ្រួសារវិញ។
+បានឲ្យពួកគាត់ត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ។
សូមគោរពជូនជ្រាប ពីមិត្តរបស់អង្គព្រោកប្រាជ្ញ ។
ប្រភព ៖ សុវណ្ណភូមិ ខ្មែរ
0 ความคิดเห็น: