วันศุกร์ที่ 24 พฤศจิกายน พ.ศ. 2560

ព្រឹទ្ធសភានៃរបប​ដៃចោរសម្រេច​បញ្ចប់​តំណែង​សមាជិក​២​រូប​ក្រោយ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ!-Senate remove its member from duty.


ព្រឹទ្ធសភានៃរបប​ដៃចោរសម្រេច​បញ្ចប់​តំណែង​សមាជិក​២​រូប​ក្រោយ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ!-Senate remove its member from duty.

សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី ចំនួន​២​រូប គឺ​អ្នកស្រី គុណ លំអង និង​លោក សោ ចាន់ដេត ត្រូវ​ព្រឹទ្ធសភា​សម្រេច​បញ្ចប់​តំណែង នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា​នេះ ព្រោះ​អ្នក​ទាំងពីរ​ជា​អតីត​សមាជិក​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ។

បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​សម្រេច​រំលាយ​ចោល​កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ព្រឹទ្ធសភា​បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​មួយ ពិភាក្សា​អំពី​ការ​បញ្ចប់​តំណែង​របស់​សមាជិក ២​រូប​មកពី​គណបក្ស សម រង្ស៊ី ផង​ដែរ។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា ឲ្យ​ដឹង​ថា ព្រឹទ្ធសភា​សម្រេច​លុប​បញ្ចប់​តួនាទី អ្នកស្រី គុណ លំអង និង​លោក សោ ចាន់ដេត ដែល​មាន​តួនាទី​ជា​សមាជិក​អចិន្ត្រៃយ៍​នៅ​ក្នុង​គណបក្ស​សង្គ្រោះជាតិ។

ព្រឹទ្ធសភា​ដែល​កំពុង​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា អះអាង ការសម្រេច​បញ្ចប់​តំណែង​របស់​សមាជិក​អចិន្ត្រៃយ៍​ពីរ​រូប​នៃ​គណបក្ស​សង្គ្រោះជាតិ​នេះ គឺ​អនុវត្ត​តាម​ការសម្រេច​របស់​តុលាការ​កំពូល ដែល​បាន​កំណត់​មិន​ឲ្យ​សមាជិក​ចំនួន ១១៨​រូប នៃ​គណបក្ស​សង្គ្រោះជាតិ ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ ក្រោយ​ពី​គណបក្សប្រឆាំង​មួយ​នេះ​ត្រូវ​បាន​តុលាការ​សម្រេច​រំលាយ​ចោល​ជា​ស្ថាពរ កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ចំណែក​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះជាតិ លោក សោ ចាន់ដេត និយាយ​ថា លោក​មិន​ស្ដាយ​ស្រណោះ​នូវ​តួនាទី និង​តំណែង​របស់​លោក​បាន​បាត់​បង់​នេះ ប៉ុន្តែ លោក​សោកស្ដាយ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ដែល​គណបក្ស​កាន់អំណាច​កំពុង​បំផ្លាញ​តាមរយៈ​ការ​ផ្ដួល​រំលំ​គណបក្ស​សង្គ្រោះជាតិ នា​ពេល​ថ្មីៗ​នេះ។

អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បាន​បញ្ជាក់​ប្រាប់​កាសែត​ក្នុងស្រុក​មួយ​ថា ព្រឹទ្ធសភា​នឹង​កាត់​ប្រាក់ខែ និង​ដកហូត​ទ្រព្យសម្បត្តិ​របស់​អ្នកស្រី គុណ លំអង និង​លោក សោ ចាន់ដេត ចាប់​ពី​ថ្ងៃ​ដែល​ព្រឹទ្ធសភា​បញ្ចប់​តួនាទី​អ្នក​ទាំងពីរ​នេះ​តទៅ៕





ប្រភព ៖​ វិទ្យុអាស៊ីសេរី
Previous Post
Next Post

post written by:

0 ความคิดเห็น: