លោកឆាំ ឆានី ថាលោកស្ទើរតែមិនជឿថា ហ៊ុន សែន និងមន្ត្រីហែហមរាប់សិបនាក់ល្ងង់ខ្លៅដល់ថ្នាក់ហ្នឹង!
លោកឆាំ ឆានី ថាលោកស្ទើរតែមិនជឿថា ហ៊ុន សែន និងមន្ត្រីហែហមរាប់សិបនាក់ល្ងង់ខ្លៅដល់ថ្នាក់ហ្នឹង!
ឆាំ ឆានី ស្ទើរតែមិនជឿថា ហ៊ុន សែន និងមន្ត្រីហែរហមរាប់សិបនាក់ល្ងង់ខ្លៅដល់ថ្នាក់ហ្នឹង !
ក្នុងកិច្ចប្រជុំអាស៊ាននៅប្រទេសហ្វីលីពីន យើងសង្កេតឃើញថា មេដឹកនាំនៃប្រទេសនីមួយៗ គេនិយាយផ្តោតសំខាន់ទៅលើរបៀបវារៈ រិតចំណងសហប្រតិបត្តិការរវាងប្រទេសមួយទៅប្រទេសមួយ រួមគ្នាទប់ស្កាត់ចំណុចអវិជ្ជមាន បង្កើនចំណុចវិជ្ជមាន គៀងគររកអ្នកវិនិយោគ និងអ្នកទេសចរណ៍ពីបរទេសឲ្យទៅវិនិយោគ ឬទៅកំសាន្តនៅប្រទេសគេជាដើម ។
ដោយឡែកតែកម្ពុជា ដែលមាន ហ៊ុន សែន និងមន្ត្រីហែរហមជាច្រើន ដែលមានតែក្បាលដូចក្បាលដែកគោល បែជានាំគ្នាប្រើវេទិការដ៏មានតម្លៃទៅវាយប្រហារទូតអាមេរិក និងលោក សម រង្ស៊ី ទៅវិញ ។
ការវាយប្រហាររបស់ ហ៊ុន សែន ទៅលើទូតអាមេរិក និងលោក សម រង្ស៊ី នៅក្នុងអង្គប្រជុំនាពេលនេះ បានបង្ហាញពីភាពល្ងង់ខ្លៅនៃមេដឹកនាំខ្មែរ ហើយក៏ជារឿងអាម៉ាសបំផុតរបស់ពលរដ្ឋខ្មែរ នៅលើឆាកអន្តរជាតិ ដែលខ្មែរមានមេដឹកនាំគិតតែពីអំណាច យកវេទិការដ៏មានតម្លៃនិយាយតែរឿងការពារអំណាចខ្លួន ខុសពីមេដឹកនាំប្រទេសគេ ដែលគេគិតតែពីនិយាយគៀងគរអ្នកវិនិយោគ អ្នកទេសចរណ៍ ឲ្យទៅវិនិយោគ និងទៅលេងកំសាន្តនៅប្រទេសគេ ដើម្បីការរីកចំរើនសេដ្ឋកិច្ចជាតិ និងពលរដ្ឋគេ ។
ធម្មតា ប្រទេសណាក៏ដូចប្រទេសណាដែរ ការខ្វែងគំនិតគ្នា ឬជម្លោះរវាងអ្នកនយោបាយបក្សផ្សេងគ្នាគឺតែងតែមាន តែគេមិនដែលល្ងង់ខ្លៅយកទៅនិយាយក្នុងអង្គប្រជុំថ្នាក់អន្តរជាតិ ក្នុងនាមមេដឹកនាំរដ្ឋាភិបាល ដែលនាំឲ្យប៉ះពាល់ដល់នយោបាយកាទូត កិត្តិយសប្រទេសជាតិ និងពលរដ្ឋគេឡើយ ។
ឆាំ ឆានី ហ៊ានវាយតម្លៃមុនថា បើ ហ៊ុន សែន និងពួកមន្ត្រីហែរហម នៅតែប្រកាន់ឥរិយាបថល្ងង់ខ្លៅបែបនេះ មិនយូរទេ កម្ពុជានិងលែងមានវត្តមានក្នុងកិច្ចប្រជុំជាមួយសហគមន៍អន្តរជាតិទៀតហើយ ដោយហេតុថា គ្មានមេដឹកនាំប្រទេសណាគេចំណាយពេលទៅអង្គុយចាំស្តាប់យើងនិយាយរៀបរាប់តែរឿងជម្លោះនយោបាយរវាងរដ្ឋាភិបាល និងបក្សប្រឆាំងនៅក្នុងប្រទេសរបស់ខ្លួនទៅប្រាប់គេក្នុងអង្គប្រជុំដែលគេមិនបានដាក់ជារបៀបវារៈចូលនោះឡើយ ។ ហើយដើម្បីឆ្លើយតបចំពោះការធុញទ្រាន់ មិនចង់ស្តាប់នូវពាក្យរោយរាយអត់ប្រយោជន៍របស់ ហ៊ុន សែន គឺសហគមន៍អន្តរជាតិទាំងនោះប្រាកដជាឈប់ហៅ ហ៊ុន សែន ឲ្យចូលរួមប្រជុំក្នុងពេលណាមួយមិនខាន ៕
ប្រភព ៖ ឆាំ ឆានី
0 ความคิดเห็น: