សភាដៃចោរនឹងប្រកាសសុពលភាពតំណាងរាស្ត្រចោរ៤៤រូបក្រោយការបែងចែករបស់គ.ជ.ប ក្នុងជុំទី១-NA recognize new mp replace CNRP
សភាដៃចោរនឹងប្រកាសសុពលភាពតំណាងរាស្ត្រចោរ៤៤រូបក្រោយការបែងចែករបស់គ.ជ.ប ក្នុងជុំទី១-NA recognize new mp replace CNRP
រដ្ឋសភាចោរដែលមានតែសមាជិកសភាគណបក្សប្រជាជនកម្ពុជា នឹងប្រកាសទទួលសុពលភាពដល់អ្នកតំណាងរាស្ត្រចោរចំនួន ៤៤រូប មកពីគណបក្សចំនួន៣ ដែល គ.ជ.ប បានបែងចែកជាជុំទី១។
សមាជិកគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានប្រាប់អ្នកកាសែត ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២៤ វិច្ឆិកា ថា រដ្ឋសភាបានជ្រើសរើសយកថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ជាថ្ងៃប្រកាសផ្ទល់សុពលភាពដល់អ្នកតំណាងរាស្ត្រដែលយល់ព្រមទទួលយកកៅអីរបស់គណបក្សសង្គ្រោះជាតិ បើទោះមានការរិះគន់ថា ការទទួលយកនេះជាការប្លន់ឆន្ទៈម្ចាស់ឆ្នោតក្ដី។
អ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន ប្រាប់ថា អាសនៈដែលទំនេរមានចំនួន ៥៥អាសនៈ របស់គណបក្សសង្គ្រោះជាតិ ត្រូវបានគ.ជ.ប បែងចែកក្នុងជុំទី១ បានចំនួន ៤៤កៅអី ក្រោយពីរដ្ឋសភាប្រកាសសុពលភាពរួចហើយ ក្រុមអ្នកតំណាងរាស្ត្រទាំងនោះត្រូវចូលទៅស្បថក្នុងព្រះបរមរាជវាំង ដើម្បីក្លាយជាតំណាងរាស្ត្រពេញសិទ្ធិ។ លោកបន្តទៀតថា អាសនៈចំនួន១១ ដែលនៅសល់គ.ជ.ប នឹងត្រូវបែងចែកនៅជុំទី២ ជាបន្តទៀត។ «»
ការប្រកាសផ្ដល់សុពលភាពដល់តំណាងរាស្ត្រថ្មីនេះ ធ្វើឡើងបន្ទាប់ពីគ.ជ.ប បានធ្វើការបែងចែក អាសនៈរបស់គណបក្សសង្គ្រោះជាតិទៅឲ្យគណបក្សចំនួន ៦ មានដូចជា គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៤១អាសនៈ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួលបាន ៦អាសនៈ ប៉ុន្តែគណបក្សនេះបដិសេធមិនព្រមទទួលយក ដូចគ្នានេះដែរគណបក្សខ្មែរឈប់ក្រ ដែលទទួលបាន ៥អាសនៈ ក៏បដិសេធមិនទទួលកៅអីនេះដែរ។ ដោយឡែក គណបក្សសញ្ជាតិកម្ពុជាទទួលបាន ២អាសនៈ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ទទួលបានចំនួន ១អាសនៈ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គឺមិនទទួលបានអាសនៈទេ៕
ប្រភព ៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: