ក្ដៅៗហុយៗ!៖ លោក ឆាំ ឆានី (Chham Chhany) ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះរដ្ឋសភា និងរដ្ឋាភិបាលចោរនៃរបបហ៊ុនសែន ដែលបានប្លន់សំឡេងឆ្នោតប្រជាពលរដ្ឋខ្មែរជាងបីលាននាក់!
ប្រភពព័ត៌មានពីទំព័រហ្វេសប៊ុករបស់លោក ឆាំ ឆានី (Chham Chhany) ចុះផ្សាយថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុករបស់លោក មានយ៉ាងដូច្នេះថា៖ ប្រកាសថ្កោលទោស
ខ្ញុំ ឆាំ ឆានី ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះរដ្ឋសភា និងរដ្ឋាភិបាលចោរ នៃរបប ហ៊ុន សែន ដែលបានប្លន់សម្លេងឆ្នោតប្រជាពលរដ្ឋខ្មែរជាងបីលាននាក់ ដែលបានបោះជូន CNRP យកទៅបែងចែកឲ្យគណបក្សផ្សេងផ្ទុយពីឆន្ទៈម្ចាស់ឆ្នោត ។
ទង្វើដ៏ថោកកទាបនៃក្រុមសភា និងរដ្ឋាភិបាលចោរនៅពេលនេះ គឺជាការរំលោភទាំងកម្រោលលើរដ្ឋធម្មនុញ្ញកម្ពុជាជំពូក៧ មាត្រា៧៦~ថ្មី ដែលមានចែងជាអាទិ៍ថា “ ..តំណាងរាស្ត្រត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើរភាព ដោយចំពោះ ..” ។
ខ្ញុំ សូមប្រកាសជាសាធារណៈថា ខ្ញុំមិនទទួលស្គាល់ចោរទាំង៥៥នាក់នេះ ជាតំណាងរាស្រ្ត បន្តពីសមាជិកសភាតំណាងរាស្រ្ត CNRP ដែលប្រជាពលរដ្ឋជាងបីលាននាក់បោះឆ្នោតឲ្យនៅអាណត្តិទី៥នេះឡើយ ។
ជាងនេះទៀត រាល់ទង្វើ រាល់កម្ចីពីបរទេស រាល់កិច្ចព្រមព្រៀង ឬសន្ធិសញ្ញាជាតិជាមួយអន្តរជាតិ និងច្បាប់នានាដែលយល់ព្រមអនុម័ត ឬផ្តល់សច្ចាប័នដោយរដ្ឋាភិបាលខុសច្បាប់ ឬរដ្ឋសភាចោរនៃអាណត្តិបន្តនេះ នឹងត្រូវចាត់ទុកជាមោឃៈ ។
ខ្ញុំ សូមអំពាវនាវដល់ជនរួមឈាមខ្មែរ អង្គការខ្មែរនានា ជាពិសេសយុវជន សូមចូលរួមធ្វើសេចក្តីប្រកាសបែបនេះទាំងអស់គ្នាឲ្យបានសកម្ម ដើម្បីប្រយោជន៍ជាតិ និងការពារស្មារតីនៃរដ្ឋធម្មនុញ្ញជាតិ និងឆន្ទៈប្រជាពលរដ្ឋខ្មែរឲ្យគ្រប់គ្នាក្នុងនាមជាម្ចាស់ឆ្នោត និងម្ចាស់ប្រទេស ៕
ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់
ឆាំ ឆានី ២៨ វិច្ឆិកា ២០១៧
ប្រភព៖ Chham Chhany
0 ความคิดเห็น: