วันอาทิตย์ที่ 19 พฤศจิกายน พ.ศ. 2560

Breaking News:បុរសខ្លាំងហ៊ុន សែន អតីត​កម្មាភិបាល​ខ្មែរក្រហម រហ័សនាម "មេចោរ" ថាស្តាយណាស់​ដែលមិន​បាន​សម្លាប់​ក្រុម​បក្ស​ប្រឆាំង​ដែល​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាលកាល​ពី​ឆ្នាំ​២០១៣!-Hun Sen said he would have killed CNRP group since 2013


Breaking News:បុរសខ្លាំងហ៊ុន សែន អតីត​កម្មាភិបាល​ខ្មែរក្រហម រហ័សនាម "មេចោរ" ថាស្តាយណាស់​ដែលមិន​បាន​សម្លាប់​ក្រុម​បក្ស​ប្រឆាំង​ដែល​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាលកាល​ពី​ឆ្នាំ​២០១៣!-Hun Sen said he would have killed CNRP group since 2013

នៅ​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃក្រោយ ពេលដែល​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​តុលាការ​កំពូល​សម្រេចរម្លាយ​ចោល​ដោយ​បិទផ្លូវ​តវ៉ា ដូច​តាម​គម្រោង​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង្អុល​បង្ហាញ។ លោក ហ៊ុន សែន នៅ​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ថ្លែង​សារ​ឌឺដង​ថា នៅ​កម្ពុជា​ពុំមាន អ្នកទោសនយោបាយ​ទេ ប៉ុន្តែ​មានតែ​អ្នកនយោបាយ​ជាប់ទោស​ព្រហ្មទណ្ឌ​តែប៉ុណ្ណោះ។

លោក​បន្តថា កម្ពុជា​ពុំមាន​វិបត្តិ​នយោបាយ​ណាមួយ​ឡើយ ព្រោះ​ប្រជាពលរដ្ឋ​ទូទៅ​អាចបំពេញ​ការងារ​ជា​ប្រក្រតី​របស់​ពួកគេ​បាន​ដូច​ធម្មតា។ លោក​ថា វិបត្តិ​នយោបាយ​ពិតប្រាកដ កើត​មាននៅ​ប្រទេស ហ្ស៊ីមបាវ៉េ ឯណោះ​ទេ ដែល​ប្រធានាធិបតី​ផ្តាច់ការ​កាន់អំណាច​យូរ​ជាងគេ ស្រដៀង​នឹង​លោក ហ៊ុន សែន ដែរ​នេះ នៅ​ទីបំផុត​ទៅ​ត្រូវបាន​ក្រុម​យោធា​ទម្លាក់​ចេញពី​អំណាច ដោយ​ចាប់​ឃុំ​ក្នុង​ផ្ទះ ក្រោយ​ពេល​ដែល​ប្រធានាធិបតី​រូបនេះ ចង់​ឲ្យ​ភរិយា​របស់ខ្លួន​ឡើង​បន្តអំណាច​ពី​លោក។

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិក ប្រមាណ ៥​ពាន់ នៅ​កោះ​ពេជ្រ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា អតីត​កម្មាភិបាល​ខ្មែរក្រហម និង​ជា​បុរស​ហិង្សា​និយម​រូប​នេះ និយាយ​គំរាម​ប្រល័យ​ថា ប្រសិនបើ​លោក​បាន​ដឹង​ជា​មុន អំពី​ផែនការ​របស់​គណបក្ស​សង្គ្រោះជាតិ ក្នុងការ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​តាមរ​យៈ​រូបភាព «បដិវត្ត​ពណ៌» នោះ​លោក​នឹង​បញ្ជា​ឲ្យ​ក្រុម​របស់លោក សម្លាប់​ក្រុម​អ្នកប្រឆាំង​ទាំងអស់​នោះ​ចោល តាំងតែ​ពី​ពេលដែល​ពួកគេ​បាន​ដឹកនាំ​ធ្វើបាតុកម្ម​នៅក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ នៅ​ភ្នំពេញ​មកម្ល៉េះ។ លោក ហ៊ុន សែន បង្ហើប​ថា លោក​ទើបតែ​ទទួលបាន​ព័ត៌មាន​ថា ក្រុម​បក្សប្រឆាំង​បានកំណត់​យក​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៣ ជា​ថ្ងៃ​ផ្តាច់​ព្រាត់​រំលំ​រដ្ឋាភិបាល​រប​ស់លោក។ លោក ហ៊ុន សែន ថ្លែង​ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​ថា លោក​ស្តាយ​ណាស់​ដែល​លោក មិនបាន​សម្លាប់​អ្នក​ទាំងនេះ។ «»


នេះ​មិនមែនជា​លើក​ទីមួយ​ទេ ដែល​មេដឹកនាំ​ផ្តាច់ការ​រូបនេះ និយាយ​ថ្លែង​ជា​សាធារណៈ​អួតអាង​តែ​ពី​រឿង​កាប់សម្លាប់​ពូជសាសន៍​ខ្មែរ​ខ្លួនឯង ដោយ​មិន​ខ្មាស់​បរទេស នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ពាន់​នាក់​នេះ ខណៈដែល​លោក​ត្រូវបាន​គេ​មើលឃើញថា តែងតែ​ឱនលំទោន​នៅ​ចំពោះមុខ​បរទេស​ជាពិសេស​ប្រទេស​វៀតណាម ដែល​បាន​លើក​បណ្តុប​លោក​ឲ្យ​ឡើងកាន់​អំណាច កាលពីដើម​ទស្សវត្សរ៍​ទី​៨០។ កាលពី​មុនពេល​បោះឆ្នោត​ឃុំ​-​សង្កាត់ ខែ​មិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ លោក ហ៊ុន សែន ក៏​ធ្លាប់​ថ្លែង​សារ​គំរាម​ជាច្រើនលើក​ច្រើនសារ​អំពី​សង្គ្រាម អំពី​រឿង​ក្ដារមឈូស និង​ថា លោក​សុខចិត្ត​កម្ទេច​ក្រុម​ប្រឆាំង ១០០ ទៅ​២០០ នាក់ ប្រសិនបើ​ចាំបាច់ ដើម្បី​ការពារ​សន្តិភាព​សម្រាប់​ប្រជាជន​រាប់លាន​នាក់







សមត្ថកិច្ច​បង្ក្រាប​លើ​កម្មករ​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​តាម​បណ្ដោយ​ផ្លូវវ៉េងស្រេង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៣ មករា ២០១៤។ ក្នុង​ការ​បង្ក្រាប​នោះ​មាន​មនុស្ស ៥​នាក់​បាន​ស្លាប់ និង​ជិត ៤០​នាក់​ផ្សេង​ទៀត​រង​របួស។



ប្រភព ៖ វិទ្យុអាស៊ីសេរី
Previous Post
Next Post

post written by:

0 ความคิดเห็น: