วันพฤหัสบดีที่ 30 พฤศจิกายน พ.ศ. 2560

បើខ្នងមិនធំធ្វើម៉េចនឹងបង្កើតរោងសិប្បកម្ម​ផលិត​ស្រោម​សាច់ក្រក​ផ្ទុកសារធាតុ​គីមី​រាប់សិបតោនបាន? ងាប់ខ្មែរអស់ហើយលោកអើយ! មិនដឹងថាវាផលិតមកយូរប៉ុន្មានឆ្នាំទៅហើយទេ?! មុខដូចម៉ែអញហ្អេ..! អញទៅធ្វើអីហ្អែង..!?


បើខ្នងមិនធំធ្វើម៉េចនឹងបង្កើតរោងសិប្បកម្ម​ផលិត​ស្រោម​សាច់ក្រក​ផ្ទុកសារធាតុ​គីមី​រាប់សិបតោនបាន? ងាប់ខ្មែរអស់ហើយលោកអើយ! មិនដឹងថាវាផលិតមកយូរប៉ុន្មានឆ្នាំទៅហើយទេ?! មុខដូចម៉ែអញហ្អេ..! អញទៅធ្វើអីហ្អែង..!?

កាលពីម្សិលមិញ កម្លាំងប្រតិបត្តិការពិសេសប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយចុះបង្ក្រាបទីតាំងផលិតស្រោមញាត់សាច់ក្រកពីពោះវៀនសត្វគ្រប់ប្រភេទប្រើសារធាតុគីមីរាប់សិបតោន នៅស្រុកឧដុង្គ ។

តាមការសង្កេតឃើញថា រោងសិប្បកម្មនេះធំណាស់ ប្រើសារធាតុគីមីបរិមាណដ៏មហាសាលរាប់សិបតោនដល់ម្លឹង! ដើម្បីផលិតសាច់ក្រកសិប្បនិមិត្ត ដែលមិនដឹងថាវាផលិតមកយូរប៉ុន្មានឆ្នាំទៅហើយទេ? នេះបើខ្នងមិនធំទេ ធ្វើម៉េចនឹងបង្កើតរោងសិប្បកម្មសាច់ក្រកគីមីរាប់សិបតោន អាចសម្លាប់ខ្មែរបានរាប់សែនលាននាក់! តើក្រសួងណាពាក់ព័ន្ធ ដែលបានចេញអាជ្ញាប័ណ្ណប្រកបអាជីពផ្ដល់អោយរោងសិប្បកម្មសាច់ក្រកគីមីនេះ? ចំណែកប្រជាពលរដ្ឋខ្មែរដែលជាអ្នកបរិភោគ ក៏ចាំតែទទួលគ្រោះកម្មកើតហានិភ័យខ្ពស់ដល់សុខភាព អាចនឹងកើតជំងឺធ្ងន់ធ្ងរ ពីការបរិភោគសារធាតុគីមីទាំងនេះ តើនរណាទទួលខុសត្រូវ? គ្មានឡើយ! បែបនេះប្រជាពលរដ្ឋខ្មែរក៏ចាំតែទទួលកម្មវិបាកពីរដ្ឋាភិបាលចោរសែន ដែលគ្មានការទទួលខុសត្រូវអ្វីទាំងអស់ ធ្វើតែម្យ៉ាងគឺរក្សាការពារអំណាចអញ តាមកម្ចាត់សត្រូវនយោបាយចោលអោយខ្ទេច! រឿងផ្សេងមិនខ្វល់ឡើយ! ហើយសែនអាងអីក៏ពោលគំរាមថា មុខដូចម៉ែអញហ្អេ..! អញទៅធ្វើអីហ្អែង..!?

តាមប្រភពព័ត៌មានពីហ្វេសប៊ុកឈ្មោះ Sor Som៖ បង្ក្រាបទៀតហើយដើម្បីសុខមាលភាពប្រជាពលរដ្ឋទូទាំងប្រទេសពីសំណាក់អាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយ (បង្ក្រាបព្រោះបាក់ខ្នង ឬចាយមិនដល់គោលដៅហោប៉ៅអ្នកធំ ក៏ត្រូវបង្ក្រាបចោល!)

កម្លាំងប្រតិបត្តិការពិសេសប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយចុះបង្ក្រាបទីតាំងផលិតស្រោមញាត់សាច់ក្រកពីពោះវៀនសត្វគ្រប់ប្រភេទប្រើសារធាតុគីមីរាប់សិបតោននៅស្រុកឧដុង្គ

ខេត្តកំពង់ស្ពឺ៖ កម្លាំងប្រតិបត្តិការពិសេសរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចុះបង្ក្រាបទីតាំង ផលិតស្រោមញាត់សាច់ក្រក ដែលធ្វើអំពីពោះវៀនសត្វគ្រប់ប្រភេទ ប្រើសារធាតុគីមីចំនួនរាប់សិបតោនគ្មានគុណភាព និងស្តង់ដារប្រឈមប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ដ៏ធ្ងន់ធ្ងរ នៅចំណុចភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីទូច យុទ្ធា និងលោកឧត្តមសេនីយ៍ត្រីទូច គង្គា ប្រធាន-អនុប្រធានក្រុមប្រតិបត្តិការពិសេស លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ក្រោមការសម្របសម្រួលពីតំណាងអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ លោកសឿ ឡងឌី និងមានការចូលរួមសហការ ពីកម្លាំងជំនាញកាំកុងត្រូល តំណាងខាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ខាងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ។

ទីតាំងខាងលើនេះ បានរក្សាទុកនូវពោះវៀនសត្វគ្រប់ប្រភេទសម្រាប់យកមកផលិតធ្វើជាស្រោមញាត់សាច់ក្រក ដើម្បីចែកចាយលក់នៅតាមទីផ្សារ ក្នុងនោះ មានពោះវៀនសត្វគ្រប់ប្រភេទរាប់សិបតោន ដែលប្រើសារជាតិគីមី អាចប្រឈមទៅនឹងបញ្ហាប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋ ជាអ្នកបរិភោគយ៉ាងធ្ងន់ធ្ងរ ។

សមត្ថកិច្ចមិនទាន់បញ្ជាក់ប្រាប់អំពីចំនួនពោះវៀនសត្វគ្រប់ប្រភេទដែលបង្ក្រាបនៅក្នុងទីតាំងនោះ មានប៉ុន្មានតោន ដែលប្រើសារធាតុគីមី ខណៈកំពុងត្រួតពិនិត្យ និងបន្តនីតិវិធីក្នុងប្រតិបត្តិការនេះ៕ ((សុខ ខេមរា​ Sor Som))





















Previous Post
Next Post

post written by:

0 ความคิดเห็น: