ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តសេចក្ដីសម្រេចដាក់បញ្ចូលមន្ដ្រីខ្មែរក្នុងបញ្ជីគេលែងទាក់ទង (មុខដូចម៉ែអញហ្អេ!)-US senate passes resolution to include cam officials in black list.
ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តសេចក្ដីសម្រេចដាក់បញ្ចូលមន្ដ្រីខ្មែរក្នុងបញ្ជីគេលែងទាក់ទង (មុខដូចម៉ែអញហ្អេ!)-US senate passes resolution to include cam officials in black list.
ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តសេចក្ដីសម្រេចមួយ ដែលនឹងដាក់បញ្ចូលមន្ដ្រីកម្ពុជា ដែលរងការចោទថា ជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស ទៅក្នុងបញ្ជី ដែលគេឈប់ទាក់ទង ឬធ្វើពាណិជ្ជកម្មជាមួយ។
កាលពីដើមខែតុលាកន្លងទៅ សមាជិកព្រឹទ្ធសភាអាមេរិក២រូប គឺលោក John McCain និងលោក Dick Durbin បានចេញសេចក្ដីសម្រេចមួយមានចំនួន៨ចំណុច ទាក់ទងនឹងបញ្ហានយោបាយ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
ចំណុចមួយ ក្នុងចំណោមសេចក្ដីសម្រេចនោះ សមាជិកព្រឹទ្ធសភាអាមេរិកទាំង២រូប បានស្នើទៅក្រសួងការបរទេសអាមេរិក ឲ្យដាក់បញ្ចូលមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ទៅក្នុងបញ្ជីមួយ ដែលនឹងត្រូវគេបង្កកទ្រព្យសម្បត្តិ ហើយដែលពលរដ្ឋអាមេរិកាំង ឈប់ទាក់ទង ឬធ្វើជំនួញជាមួយ (Specially Designated Nationals)។
យោងតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃសុក្រទី១៧ខែវិច្ឆិកានេះ សមាជិកព្រឹទ្ធសភាអាមេរិកទាំង២រូប ឲ្យដឹងថា ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តជាឯកច្ឆ័ន លើសេចក្ដីសម្រេចនេះរួចហើយ។
សមាជិកព្រឹទ្ធសភាអាមេរិក លោក John McCain មានប្រសាសន៍ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ ថា លោកមានក្ដីព្រួយបារម្ភ ជុំវិញស្ថានការណ៍នយោបាយនៅកម្ពុជា។ លោក រិះគន់ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានជំរុញឲ្យមានការរំលោភសិទ្ធិមនុស្ស បញ្ហានិទណ្ឌភាព និងបានប្រើគ្រប់មធ្យោបាយ ដើម្បីបំបិទសំឡេងប្រឆាំង។
ក្នុងសេចក្ដីប្រកាសព័ត៌មាន លោក John McCain មានប្រសាសន៍ថា «ខ្ញុំសូមអរគុណដល់សហការីរបស់ខ្ញុំ សម្រាប់ការគាំទ្រសេចក្ដីសម្រេច ដែលបញ្ជាក់ជាថ្មី អំពីការប្ដេជ្ញាចិត្ត របស់អាមេរិក ចំពោះលទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានដឹកនាំប្រទេស ជាមួយនឹងនិទណ្ឌភាព ជាង៣ទសវត្សន៍។ ហើយក្រោមការដឹកនាំរបស់គាត់ លោក ហ៊ុន សែន បានប្រើគ្រប់មធ្យោបាយ ដើម្បីគាបសង្កត់គណបក្សនយោបាយស្របច្បាប់ ធ្វើទុក្ខបុកម្នេញលើអង្គការសង្គមស៊ីវិល បំភិតបំភ័យសារព័ត៌មាន និងទាត់ចោលការចង់បានលទ្ធិប្រជាធិបតេយ្យ របស់ប្រជាជនកម្ពុជា»។
សូមជំរាបផងដែរថា កាលពីថ្ងៃទី៨ខែវិច្ឆិកាកន្លងទៅ សមាជិកព្រឹទ្ធសភាអាមេរិកមួយរូបទៀត មកពីគណបក្សសាធារណៈរដ្ឋ នៃរដ្ឋតិចសាស់ លោក Ted Cruz បានអំពាវនាវម្ដងហើយម្ដងទៀត ឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បញ្ឈប់ការគំរាមកំហែងលើគណបក្សសង្គ្រោះជាតិ និងត្រូវដោះលែងលោក កឹម សុខា ជាបន្ទាន់។
លោក Ted Cruz ព្រមានទៀតថា រូបលោក និងសហការីផ្សេងទៀត នឹងជំរុញទៅរដ្ឋការលោក ដូណាល់ ត្រាំ ឲ្យដាក់ទណ្ឌកម្មបន្ថែមលើរដ្ឋាភិបាល ដោយហាមមន្ដ្រីខ្មែរ ដែលជាប់ព័ន្ធអំពើរំលោភសិទ្ធិមនុស្ស មិនឲ្យទៅជាន់ដីអាមេរិកតទៅទៀត។
VOD មិនទាន់អាចទាក់ទង អ្នកនាំពាក្យក្រសួងការរទេសកម្ពុជា លោក ជុំ សន្ទរី និង អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេ។
សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ លោក សូរ ចន្ថា យល់ថា កម្ពុជា នឹងបាត់បង់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ខណៈទំនាក់ទំនងប្រទេសទាំងពីរ ហាក់កាន់តែតានតឹងឡើង។ លោកវិភាគថា ក្រោយរំលាយគណបក្សប្រឆាំង វានឹងជំរុញឲ្យសហគមន៍អន្ដរជាតិ កាន់តែខ្វល់ខ្វាយពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកថា៖ «រវាងកម្ពុជា និងសហរដ្ឋអាមេរិក យើងហាក់ដើរដល់ចំណុច ដែលធ្វើឲ្យទំនាក់ទំនងការទូតកម្ពុជា ហើយនិងអាមេរិក ហាក់ដូចជា មិនមានភាពល្អនោះទេ […] ប្រហែលជាមានការអន្ដរាគមន៍ណាមួយពីបណ្ដាប្រទេសប្រជាធិបតេយ្យ ហើយនិងឲ្យសហគមន៍អន្ដរជាតិផងដែរ ពីព្រោះយើងឃើញហើយ ឆ្នាំ១៩៩១ មានប្រទេសហត្ថលេខី១៨ប្រទេស ដែលនាំប្រជាធិបតេយ្យមកកម្ពុជា ដែលនាំឲ្យមានការបោះឆ្នោតឆ្នាំ១៩៩៣នោះ»។
ក្រោយតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានរងការថ្កោលទោស និងព្រមានដាក់ទណ្ឌកម្មជាបន្ដបន្ទាប់ ពីសហគមន៍អន្ដរជាតិ ដូចជា ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។ ប្រទេសលោកសេរីទាំងនេះ យល់ថា កម្ពុជា កំពុងឃ្លាតឆ្ងាយពីគន្លងលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ៕
ប្រភព ៖ វីអូឌី
0 ความคิดเห็น: