วันอังคารที่ 14 พฤศจิกายน พ.ศ. 2560

ពិតជាគួរអោយអស់សំណើចកំប្លែងនាយករត់មុនត្រីខ្មែរ សន្ទនាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា!៖ ឥណ្ឌាលក់មុង និងទឹកថ្នាំ! (អោយខ្មែរ)


ពិតជាគួរអោយអស់សំណើចកំប្លែងនាយករត់មុនត្រីខ្មែរ សន្ទនាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា!៖ ឥណ្ឌាលក់មុង និងទឹកថ្នាំ! (អោយខ្មែរ)

ក្នុងពីធីថតរូបអនុស្សាវរីយ៍មេដឹកនាំពិភពលោកក្នងកិច្ចប្រជុំអាស៊ាន មុនដំបូងគេឃើញ លោកហ៊ុន សែន ត្រូវបានគេនាំឲ្យឈរម្នាក់ឯងចុងប៉ូចខាងគេ ឈរឡេងឡង់ៗ លើកខោ ដាច់តែឯង មួយសន្ទុះក្រោយមក គេឃើញលោក នរិន្រ្ទ មោទី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌាដើរមកឈរក្បែរ លោកចាប់ដៃបែបទាក់ទើរ។ ក្នុងហេតុការណ៍នោះអ្នកកំប្លែងយើងបានបង្កើតការសន្ទនាកំប្លែងលេងថា៖

នាយករត់មុនត្រីខ្មែរ ហ៊ុន សែន៖ លោកបង ឈរក្បែរខ្ញុំបានអត់ ខ្ញុំខ្មាសគេណាស់? 

នាយករដ្ឋមន្ត្រីឥណ្ឌា នរិន្រ្ទ មោទី៖ បាន តែមានលក្ខខណ្ឌ ព្រមអត់? 

នាយករត់មុនត្រីខ្មែរ ហ៊ុន សែន៖ ព្រម! អីក៏ព្រមដែរ។ 


នាយករដ្ឋមន្ត្រីឥណ្ឌា នរិន្រ្ទ មោទី៖ ងាយទេ គឺឲ្យពួកឥណ្ឌាអញមកលក់មុងនៅខ្មែរបន្ថែម ហើយឯងត្រូវទិញទឹកថ្នាំជ្រលក់ដៃពេលបោះឆ្នោតខាងមុខទៀត? 

នាយករត់មុនត្រីខ្មែរ ហ៊ុន សែន៖ ប៉ុណ្ណឹងទេ? ព្រមៗៗៗៗៗៗ អត់បញ្ហា ព្រោះមុងលោកបងថោក ហើយទឹកថ្នាំក៏ងាយលុបដែរ អ្នកណាមិនចង់បាន? 

នាយករដ្ឋមន្ត្រីឥណ្ឌា នរិន្រ្ទ មោទី៖ អើ! អញ្ចឹង អូខេ!



 




ប្រភព ៖ សុវណ្ណភូមិ ខ្មែរ
Previous Post
Next Post

post written by:

0 ความคิดเห็น: