ក្ដៅៗហុយៗ! សម្ដាចម៍ក្រឡាវល្លិ៍ផោម ស ខេង ភ័យសស្លន់សស្លោ វឹកវរ វង្វេងអំណាចខ្លាចស្រមោលខ្លួនឯង! ក៏បញ្ជកងឈ្លបអង្គការលើតាមដានសកម្មភាពប្រជាពលរដ្ឋខ្មែរ!
ក្ដៅៗហុយៗ! សម្ដាចម៍ក្រឡាវល្លិ៍ផោម ស ខេង ភ័យសស្លន់សស្លោ វឹកវរ វង្វេងអំណាចខ្លាចស្រមោលខ្លួនឯង! ក៏បញ្ជកងឈ្លបអង្គការលើតាមដានសកម្មភាពប្រជាពលរដ្ឋខ្មែរ!
នៅសល់តែបីថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃដែលរដ្ឋាភិបាលអាយ៉ងយួន ហ៊ុន សែន ប្រើឲ្យតុលាការទីងមោងក្រុងភ្នំពេញ បើកសវនាការរំលាយគណបក្សសង្គ្រោះជាតិ តាមការសន្យារបស់ ហ៊ុន សែន ជាមួយយួនហើយ ។
មុនថ្ងៃសវនាការមកដល់ យើងសង្កេតឃើញថា រដ្ឋាភិបាលអាយ៉ងយួនមួយនេះ កំពុងតែឆ្លេរឆ្លារ ចេញបទបញ្ជាផ្ទួនៗឲ្យអាជ្ញាធរខេត្ត ក្រុង និងរាជធានី ធ្វើការតាមដានពលរដ្ឋដោយចោទប្រកាន់ថា ពលរដ្ឋមានបំណងផ្តួលរំលំរដ្ឋាភិបាល ដែលការចោទប្រកាន់ និងតាមដានសកម្មភាពប្រជាពលរដ្ឋនៅពេលនេះ គឺមិនខុសពីសម័យកាលខ្មែរក្រហមដែលតែងតែចោទប្រជាពលរដ្ឋថាក្បត់អង្គការលើឡើយ ។
កាលពីថ្ងៃទី៩ វិច្ឆិកា ២០១៧ កន្លងទៅ ស្នងការនរគបាលរាជធានីភ្នំពេញ បានប្រឌិតព័ត៌មានថា គណបក្សសង្រ្គោះជាតិមានគម្រោងកេណ្ឌសកម្មជន និងប្រជាពលរដ្ឋតាមបណ្តាខេត្តនានាឲ្យឡើងមកធ្វើការជួបជុំគ្នានៅមុខតុលាការក្រុងភ្នំពេញ នាថ្ងៃទី១៦ វិច្ឆិកា ២០១៧ ខាងមុខនេះ ។ តែតាមការពិតគណបក្សសង្គ្រោះជាតិ គ្មានគម្រោងកេណ្ឌសកម្មជន និងប្រជាពលរដ្ឋមកជួបជុំគ្នាឡើយ ។
នៅថ្ងៃទី១៣ វិច្ឆិកា ២០១៧ នេះ ស ខេង ក៏បានចេញបញ្ជាឲ្យកងឈ្លបអាជ្ញាធរខេត្ត ក្រុង តាមដានសកម្មភាពប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១៥ វិច្ឆិកា ២០១៧ តទៅ ដោយលើកហេតុផលថា ប្រជាពលរដ្ឋមានបំណងផ្តួលរំលំរដ្ឋាភិបាល ។
ការប្រឌិតព័ត៌មាន និងចេញបញ្ជាចោទប្រកាន់ប្រជាពលរដ្ឋយ៉ាងនេះ គឺជាការរំលោភសិទ្ធិសេរីភាពយ៉ាងធ្ងន់ធ្ងរ និងរំលោភទាំងកម្រោលលើរដ្ឋធម្មនុញ្ញ ហើយក៏ជាការបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលអាយ៉ងយួននេះ កំពុងភ័យសស្លន់សស្លោ វឹកវរ វង្វេងអំណាចខ្លាចស្រមោលអប្បមង្គលរបស់ខ្លួន ដែលបានសាងមកលើប្រជាពលរដ្ឋ និងប្រទេសជាតិគ្មានទីបញ្ចប់ ៕
ប្រភព ៖ Chham Chhany
0 ความคิดเห็น: