วันพฤหัสบดีที่ 16 พฤศจิกายน พ.ศ. 2560

លោក ឆាំ ឆានី ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរដ្ឋាភិបាលអតីតកម្មាភិបាលខ្មែរក្រហមហ៊ុន សែន ហេង សំរិន ដែលចល័តកម្លាំងប្រដាប់អាវុធនៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជា !!


លោក ឆាំ ឆានី ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរដ្ឋាភិបាលអតីតកម្មាភិបាលខ្មែរក្រហមហ៊ុន សែន ហេង សំរិន ដែលចល័តកម្លាំងប្រដាប់អាវុធនៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជា !!



សេចក្តីប្រកាសថ្កោលទោស

ខ្ញុំ ឆាំ ឆានី សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះរដ្ឋាភិបាលអតីតកម្មាភិបាលខ្មែរក្រហម ហ៊ុន សែន ហេង សំរិន ដែលចល័តកម្លាំងប្រដាប់អាវុធនៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជា ។

រហូតដល់ម៉ោងនេះ កម្លាំងប្រដាប់អាវុធជាច្រើនកំពុងដើរល្បាតតាមវត្តអារ៉ាម ឆែកមើលក្រែងមានព្រះសង្ឃ និងពលរដ្ឋមកពីបណ្តាខេត្តស្នាក់នៅតាមវត្តនានាក្នុងក្រុងភ្នំពេញ ។ ជាមួយគ្នានេះដែរនៅតាមខេត្តនានា អាជ្ញាធរបានបញ្ជាឱ្យកងកម្លាំងប្រដាបមអាវុធចុះទៅតាមផ្ទះសកម្មជនCNRP ជំរុញអោយចុះចូលជាមួយ CPP ។

ការចល័តកម្លាំងប្រដាប់អាវុធ ការចុះឆែកតាមវត្តអារ៉ាម និងទោបង្ខំសកម្មជន CNRP ឲ្យចុះចូល គឺជាការបង្ករការភ័យខ្លាចដល់ព្រះសង្ឃ ប្រជាពលរដ្ឋ និងសកម្មជនCNRP ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរមិនអាចទទួលយកបាន ។

ក្នុងដំណាក់កាលដ៏គ្រោះថ្នាក់សំរាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ ដែលបង្កឡើងដោយរបបអតីតកម្មាភិបាលខ្មែរក្រហម ហ៊ុន សែន ហេង សំរិន នាពេលនេះ ខ្ញុំសូមអំពាវនាវយ៉ាងទទួច ចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ សូមមេត្តាគោរពនូវសិទ្ធិប្រជាពលរដ្ឋម្ចាស់ឆ្នោតឲ្យបានខ្ជាប់ខ្ជួន កុំធ្វើអ្វីតាមតែបញ្ជាមនុស្សមួយចំនួនតូចដែលគិតតែពីផលប្រយោជន៍បុគ្គល និងបក្ខពួក នាំឲ្យបងប្អូនមានវិប្បដិសារី នាពេលដ៏ខ្លីខាងមុខនេះ ។

ខ្ញុំក៏ជឿជាក់ផងដែរថា ក្នុងចំនួនអ្នកគាំទ្រ CNRP ជាងបីលាននាក់ គឺមានប្រជាពលរដ្ឋដែលជាសាច់ញាតិ ឪពុក ម្តាយ បង ប្អូន និងកម្លាំងប្រដាប់អាវុធមិនតិចទេ ដែលបោះឆ្នោតគាំទ្រ CNRP ដូច្នេះកងកម្លាំងប្រដាប់អាវុធទាំងអស់ មិនត្រូវធ្វើអ្វីហួសហេតុឲ្យក្លាយជាអ្នកប្លន់ឆន្ទៈសាច់ញាតិ ឪពុក ម្តាយ បង ប្អូន និងខ្លួនឯង ដើម្បីផ្គាប់ចិត្តមេដឹកនាំអតីតកម្មាភិបាលខ្មែរក្រហម និងជាអាយ៉ងយួន ហ៊ុន សែន ហេង សំរិន ឡើយ

ក្នុងពេលដ៏ខ្លីខាងមុខនេះ កម្លាំងប្រជាពលរដ្ឋ និងធ្វើការផ្លាស់ប្តូររបបដឹកនាំសព្វថ្ងៃនេះបានមិនខាន ហើយនៅពេលដែលយើងមានរដ្ឋាភិបាលថ្មី កងកម្លាំងប្រដាប់អាវុធទាំងអស់ និងបានទទួលនូវការយកចិត្តទុកដាក់ ដោយមិនបង្ខំឲ្យធ្វើការទាំងទើសទាល់ដើម្បីការពារតែអំណាចមេដឹកនាំផ្តាច់ការ ដូចរដ្ឋាភិបាលបច្ចុប្បន្ននេះឡើយ ៕










ប្រភព ៖ Chham Chhany
Previous Post
Next Post

post written by:

0 ความคิดเห็น: