ដកស្រង់ពីសេចក្តីសម្រេចចំនួន៧ចំណុច ដែលមាននៅក្នុងសេចក្តីសម្រេចលេខ ២៧៩ របស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកលើបញ្ហាកម្ពុជា៖
១) បញ្ជាក់ឡើងវិញពីការប្តេជ្ញារបស់សហរដ្ឋអាមេរិកក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា
២) ថ្កោលទោសរាល់ទម្រង់នៃអំពើហិង្សានយោបាយក្នុងប្រទេសកម្ពុជា និងទទូចឱ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្សដែលកំពុងកើតមានឡើង
៣) ទទូចឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងគណបក្សប្រជាជនកម្ពុជាបញ្ចប់ការយាយីរំខាននិងការបំភិតបំភ័យទាំងអស់លើគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជានិងជំរុញឱ្យមានបរិយាកាសមួយដែលលទ្ធិប្រជាធិបតេយ្យដំណើរការនិងរីកធំធាត់បាន
៤) ទទូចឱ្យក្រសួងហិរញ្ញវត្ថុ ក្រោមកិច្ចពិភាក្សាជាមួយនឹងក្រសួងការបរទេស ពិចារណាដាក់ឈ្មោះមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាដែលមានជាប់ពាក់ព័ន្ធនឹងការរំលោភនានាដូចរៀបរាប់ខាងលើចូលទៅក្នុងបញ្ជី ជនជាតិកំណត់ពិសេសមួយ (បញ្ជីខ្មៅ)
៥) ទទូចឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោកកឹមសុខាជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ
៦) អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិសេរីភាពសារព័ត៌មាននិងសិទ្ធិពលរដ្ឋរបស់ខ្លួនក្នុងការជួបប្រជុំដោយសេរី តវ៉ា និងនិយាយជំទាស់នឹងរដ្ឋាភិបាល និង
៧) គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកែទម្រង់ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជានិងការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវក្នុងឆ្នាំ២០១៨ ដោយមានការសង្កេតការណ៍ពីអន្តរជាតិ។
Resolved, That the Senate
(1) reaffirms the commitment of the United States to promote democracy, human rights, and the rule of law in Cambodia;
(2) condemns all forms of political violence in Cambodia, and urges the cessation of ongoing human rights violations;
(3) urges Prime Minister Hun Sen and the Cambodian People's Party to end all harassment and intimidation of Cambodia's opposition and foster an environment where democracy can thrive and flourish;
(4) urges the Department of the Treasury, in consultation with the Department of State, to consider placing all senior Cambodian government officials implicated in the abuses noted above on the Specially Designated Nationals (SDN) list;
(5) urges the Government of Cambodia to free Mr. Kem Sokha immediately and unconditionally;
(6) calls on the Government of Cambodia to respect freedom of the press and the rights of its citizens to freely assemble, protest, and speak out against the government; and
(7) supports electoral reform efforts in Cambodia and free and fair elections in 2018 monitored by international observers.
ប្រភព៖ Kimseng Men
0 ความคิดเห็น: