วันพฤหัสบดีที่ 16 พฤศจิกายน พ.ศ. 2560

ទីបញ្ចប់នៃជីវិតរបស់ចមជនផ្ដាច់ការ រ៉ូប៊ើត មូហ្គាបេ (​Robert Mugabe​) វ័យ ៩៣ឆ្នាំ ប្រធានាធិបតីនៃហ្ស៊ីមបាវ៉េ (Zimbabwe) ត្រូវគណៈយោធាធ្វើរដ្ឋប្រហារចាប់វាយខ្នោះទាំងក្រុមគ្រួសារញាត់ឃុំ​ឃាំង គ្រប់យ៉ាងឯវំសុញ្ញំ ចប់ជីវិតអនាថក្នុងគុក !!


ទីបញ្ចប់នៃជីវិតរបស់ចមជនផ្ដាច់ការ រ៉ូប៊ើត មូហ្គាបេ (​Robert Mugabe​) វ័យ ៩៣ឆ្នាំ ប្រធានាធិបតីនៃហ្ស៊ីមបាវ៉េ (Zimbabwe) ត្រូវគណៈយោធាធ្វើរដ្ឋប្រហារចាប់វាយខ្នោះទាំងក្រុមគ្រួសារញាត់ឃុំ​ឃាំង គ្រប់យ៉ាងឯវំសុញ្ញំ ចប់ជីវិតអនាថក្នុងគុក !!

គណបក្ស​គ្រប់គ្រង​ប្រទេសនៃ​ប្រទេសហ្ស៊ីមបាវ៉េ​ ក្នុង​ទ្វីប​អាហ្វ្រិក​ បាន​អះអាង​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ថា ​ចមជនប្រធានាធិបតី ​រ៉ូប៊ើត មូហ្គាបេ (​Robert Mugabe​)  ​និង​គ្រួសារ​លោក​បាន​ត្រូវបានចាប់វាយខ្នោះ​ញាត់ឃុំឃាំង​កាល​ពី​យប់​ថ្ងៃ​អង្គារ​ នៅ​ក្នុងការប៉ុនប៉ងកាន់​តែ​ខ្លាំង​ដើម្បី​ទម្លាក់​ប្រធានាធិបតីចមជនផ្ដាច់ការរូប​នេះ​ដែល​កាន់​តំណែង​យូរយារ​ណាស់មក​ហើយចេញ​ពី​អំណាច។​

ព័ត៌មាន​តាម​ Twitter ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ដែល​បាន​ត្រូវ​បញ្ជូន​ពី​គណនី​ @zanu-pf handle បាន​និយាយ​ថា៖ «កាល​ពី​យប់​មិញក្រុមគ្រួសារ​លោកប្រធានាធិបតីចមជនផ្ដាច់ការរូប​នេះ បាន​ត្រូវ​ឃាត់​ខ្លួន​ហើយ​មាន​សុវត្ថិភាព ​រដ្ឋធម្មនុញ្ញ​និង​ភាព​មិន​ឆ្កួត​វង្វេង​របស់​ប្រទេស​ជាតិ​ជា​ការ​ចាំបាច់។ ទាំង​ប្រទេស​ហ្ស៊ីមបាវ៉េ​ ទាំង​គណបក្ស​ Zanu មិន​មែន​ជា​កម្មសិទ្ធិ​របស់ ​Mugabe និង​ប្រពន្ធ​លោកទេ។ ថ្ងៃ​នេះ​ចាប់​ផ្តើមសម័យ​កាល​ថ្មី​មួយ​ហើយ​សមមិត្ត ​Mnangagwa ​នឹង​ជួយ​យើង​ធ្វើ​ឱ្យ​មាន​ប្រទេស​ហ្ស៊ីមបាវ៉េ មួយ​ល្អ​ប្រសើរ​ជាង​មុន»។

គណនី​ Twitter ​នេះ​បាន​ត្រូវ​ប្រើ​ប្រាស់​កាល​ពី​ពេល​មុនៗ ​ដើម្បី​បង្ហាញ​ការ​យល់​ឃើញ​របស់​គណបក្ស ទោះ​ណា​ជា​គេ​មិន​អាច​បញ្ជាក់​ដោយ​ឯករាជ្យ​ថា​ការ​អះ​អាង​ទាំង​នេះ​ជា​ការ​ពិត​មែន​ក៏​ដោយ។​

សារ​នៅ​លើ​ Twitter ​នេះ​ក៏បាន​និយាយ​យោង​ដល់​លោក​អនុប្រធានាធិបតី Emmerson Mnangagwa ​ដែល​បាន​ត្រូវ​ដក​ចេញ​ពី​តំណែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ ហើយ​ដែល​កាល​ពី​សប្តាហ៍​មុន​លោក ​Mugabe​ បាន​ចោទ​ប្រកាន់​ថា​ មិន​ស្មោះ​ត្រង់​ហើយ​ថា​ មាន​ផែន​ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដើម្បី​ដណ្តើម​អំណាច​ពីលោកផង​ដែរ៕
រូបថតឯកសារ៖ លោក​ Robert Mugabe និង​ភរិយា​របស់​លោក អ្នក​ស្រី Grace ព្រម​ទាំង​កូនស្រី Bona នៅ​ក្នុង​ក្រុង​ហារ៉េរ៉េ ប្រទេស​ស៊ីមបាវ៉េ។











Previous Post
Next Post

post written by:

0 ความคิดเห็น: