ទ្រង់រណឫទ្ធិ វឹកវរធំហើយ! ខ្យល់ព្យុះរន្ទះភ្លើងផ្គរកំពុងកក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច ចង់ឈ្លោះគ្នាដណ្តើមកៅអីបក្សសង្គ្រោះជាតិ!
ទ្រង់រណឫទ្ធិ វឹកវរធំហើយ! ខ្យល់ព្យុះរន្ទះភ្លើងផ្គរកំពុងកក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច ចង់ឈ្លោះគ្នាដណ្តើមកៅអីបក្សសង្គ្រោះជាតិ!
យោងតាមកាសែតក្នុងស្រុកមួយ សមាជិកជាន់ខ្ពស់របស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច មួយចំនួន ដែលនឹងគ្មានសមត្ថភាពបង់ប្រាក់យកកៅអីរបស់គណបក្សសង្គ្រោះជាតិ អាចនឹងធ្វើការតវ៉ាជាទ្រង់ទ្រាយធំមួយ ដើម្បីទាមទារយកកៅអីសំរាប់ពួកគេ នៅក្នុងករណីដែលគណបក្សសង្គ្រោះជាតិនឹងត្រូវរំលាយនៅក្នុងសវនការនៅតុលាការកំពូលនៅថ្ងៃទី ១៦ វិច្ឆិកាខាងមុខនេះ។
រឿងនេះបានកើតឡើងក្រោយពេលដែលការប្រជុំបិទទ្វារមួយ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ៦ ខែវិច្ឋិកាកន្លងទៅនេះ នៅឯសាលប្រជុំក្នុងសណ្ធាគារ ភ្នំពេញ ដែលនៅក្នុងការប្រជុំនោះ មានមន្ត្រីជាន់ខ្ពស់ស្និទ្ធនឹងសម្តេចក្រុមព្រះ រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ីនប៉ិច ចូលរួមជជែកពិភាក្សាពីលទ្ធភាពដែលអាចទទួលបានជាង ៤០ កៅអីរដ្ឋសភា ពីគណបក្សសង្គ្រោះជាតិ។
មន្ត្រីគណបក្សហ៊្វុនស៊ីនប៉ិច ម្នាក់បានលួចប្រាប់កាសែតក្នុងស្រុកនោះថា នៅក្នុងកិច្ចប្រជុំនោះ សម្តេចក្រុមព្រះបានលើកឡើងពីបញ្ជីឈ្មោះបេក្ខជនសំរាប់កៅអីតំណាងរាស្ត្រដណ្តើមយកពីគណបក្សសង្គ្រោះជាតិ។ ក៏ប៉ុន្តែ បេក្ខជនម្នាក់ៗត្រូវបង់ប្រាក់ជាថ្នូរនឹងកៅអីទាំងនោះ។
ប្រភព៖ កិច្ចអភិវឌ្ឍន៍
ចម្លងពី៖ Chham Chhany
0 ความคิดเห็น: