សហគមន៍អឺរ៉ុប (EU) បានព្រមានធ្ងន់ៗដល់រដ្ឋាភិបាលដៃចោរ ថានឹងមិនផ្តល់ទីផ្សារឲ្យកម្ពុជានាំទំនិញចេញជាដាច់ខាត ប្រសិនបើ CNRP មិនរស់រានឡើងវិញ ហើយនេះអាចជាសារព្រមានចុងក្រោយសម្រាប់ឱកាសរដ្ឋាភិបាលដៃចោរ!!-Reaction from the European Union.
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) បានបញ្ជាក់ថា សហគមន៍អឺរ៉ុប (EU) ដែលជាទីផ្សារដ៏ធំក្នុង ការនាំចេញរបស់កម្ពុជា បានប្រកាសព្រមានធ្ងន់ៗ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យ CNRP ដំណើរការឡើងវិញ ដើម្បីឲ្យការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨ ខាងមុខនេះ ហើយអាចទទួលយកបាន ប្រសិនបើមិនអនុញ្ញាតទេ នឹងបិទទីផ្សារសម្រាប់ការនាំចេញរបស់កម្ពុជាទៅកាន់ ២៧ ប្រទេស នៅទ្វីបអឺរ៉ុប។ យោងតាមទំព័របណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោក សម រង្ស៊ី នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឲ្យដឹងថា៖
ប្រតិកម្មពីសហគមន៍អឺរ៉ុប តំណាងឲ្យ ២៧ ប្រទេស នៅទ្វីបអឺរ៉ុប ក្រោយពីការប្រកាសរំលាយគណបក្សសង្គ្រោះជាតិ នៅប្រទេសកម្ពុជា។ សហគមន៍អឺរ៉ុប បានប្រកាសថ្ងៃនេះថា រដ្ឋាភិបាលកម្ពុជា ត្រូវតែអនុញ្ញាតិ ឲ្យគណបក្សសង្ក្រោះជាតិ ដំណើរការឡើងវិញ ដើម្បីឲ្យការបោះឆ្នោតឆ្នាំ ២០១៨ មានភាពស្របច្បាប់ ហើយអាចទទួលយកបាន។ ប្រសិនបើមិនយ៉ាងដូច្នេះទេ សហគមន៍អឺរ៉ុប មិនអាចបន្ត ផ្តល់ទីផ្សារ ឲ្យទំនិញដែលនាំចេញពីប្រទេសកម្ពុជា បានទេ៕
0 ความคิดเห็น: