วันอังคารที่ 21 พฤศจิกายน พ.ศ. 2560

James S. Sok: ហ៊ុនសែន ច្បាមយកអំណាចទាំងអស់ហើយ និង ប្រាប់ត្រង់ៗថាគាត់ស្ដាយណាស់ដោយមិនបានសម្លាប់មនុស្សបក្សប្រឆាំងគាត់ឲ្យអស់ច្រើននាក់! ប៉ុណ្ណឹងហើយតើលោកអ្នកដែលប្រកាសប្រឆាំងនឹងអំណាចផ្ដាច់ការ ហ៊ុនសែន នៅតែ..?


James S. Sok: ហ៊ុនសែន ច្បាមយកអំណាចទាំងអស់ហើយ និង ប្រាប់ត្រង់ៗថាគាត់ស្ដាយណាស់ដោយមិនបានសម្លាប់មនុស្សបក្សប្រឆាំងគាត់ឲ្យអស់ច្រើននាក់! ប៉ុណ្ណឹងហើយតើលោកអ្នកដែលប្រកាសប្រឆាំងនឹងអំណាចផ្ដាច់ការ ហ៊ុនសែន នៅតែ..?

ប្រភពព័ត៌មានពីបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ លោក​ James S. Sok ចុះផ្សាយថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុករបស់លោក បានអោយដឹងថា៖ 

ហ៊ុន សែន ច្បាមយកអំណាចទាំងអស់ហើយ។ ហ៊ុនសែន ប្រាប់ត្រង់ៗថាគាត់ស្ដាយណាស់ដោយមិនបានសម្លាប់មនុស្សប្រឆាំងគាត់ឲ្យអស់ច្រើននាក់។ 

ប៉ុណ្ណឹងហើយតើលោកអ្នកដែលប្រកាសប្រឆាំងនឹងអំណាចផ្ដាច់ការ ហ៊ុនសែន នៅតែ 
១)​ រងចាំឲ្យគេអន្ដរាគមន៍ជំនួសមុខទៀតឬ?, 
២) សង្ឃឹមថាបានបោះឆ្នោតឈ្នះឬ?, 
៣) ប្រឹងនិយាយរឿងចាស់ៗឬ?, 
៤) សប្បាយនិងទះដៃប្រាវៗនិយាយរឿងឥតបានការឬ?, 
៥) មុខញញឹមយកគាប់គួរបន្ដឬ?

បរទេសគេមើលឃើញថាខ្មែរយើងដែលជាអ្នកប្រឆាំង ហ៊ុនសែន នេះឥតសូវច្បាស់លាស់សោះ។

- តើអ្វីជាគោលជំហរដាច់ខាត?
- តើអ្វីជាប្លង់គំនិត?
- តើវាជាការតស៊ូស្លាប់រស់ឬដេកចាំ?
- តើត្រូវចំណាយពេលប៉ុន្មានដើម្បីធ្វើការឲ្យចេញលទ្ធផល?


*គូសបញ្ជាក់ផងដែរថា លោកហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិក ប្រមាណ ៥​ពាន់ នៅ​កោះ​ពេជ្រ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា អតីត​កម្មាភិបាល​ខ្មែរក្រហម និង​ជា​បុរស​ហិង្សា​និយម​រូប​នេះ និយាយ​គំរាម​ប្រល័យ​ថា ប្រសិនបើ​លោក​បាន​ដឹង​ជា​មុន អំពី​ផែនការ​របស់​គណបក្ស​សង្គ្រោះជាតិ ក្នុងការ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​តាមរ​យៈ​រូបភាព «បដិវត្ត​ពណ៌» នោះ​លោក​នឹង​បញ្ជា​ឲ្យ​ក្រុម​របស់លោក សម្លាប់​ក្រុម​អ្នកប្រឆាំង​ទាំងអស់​នោះ​ចោល តាំងតែ​ពី​ពេលដែល​ពួកគេ​បាន​ដឹកនាំ​ធ្វើបាតុកម្ម​នៅក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ នៅ​ភ្នំពេញ​មកម្ល៉េះ។ លោក ហ៊ុន សែន បង្ហើប​ថា លោក​ទើបតែ​ទទួលបាន​ព័ត៌មាន​ថា ក្រុម​បក្សប្រឆាំង​បានកំណត់​យក​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៣ ជា​ថ្ងៃ​ផ្តាច់​ព្រាត់​រំលំ​រដ្ឋាភិបាល​រប​ស់លោក។ លោក ហ៊ុន សែន ថ្លែង​ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​ថា លោក​ស្តាយ​ណាស់​ដែល​លោក មិនបាន​សម្លាប់​អ្នក​ទាំងនេះ







Previous Post
Next Post

post written by:

0 ความคิดเห็น: