អតីតមន្ត្រីសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កូតាពី CNRP ចំនួន៣រូប ច្រានចោលព័ត៌មានមិនពិតអំពីការសុំចូលទៅបម្រើការងារនៅគ.ជ.ប វិញ-Former NEC officials deny fake news
អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៣រូបដែលបានលាឈប់ពីតួនាទី ប្រតិកម្មទៅនឹងការចុះផ្សាយរបស់កាសែតក្នុងស្រុកមួយ ដែលសរសេរថា អ្នកទាំងបីស្នើសុំចូលបម្រើការឡើងវិញនៅក្នុងស្ថាប័នជាតិរៀបចំការបោះឆ្នោតមួយនេះ។
លិខិតដែលចុះព្រមគ្នារវាងលោក គួយ ប៊ុនរឿន លោក រ៉ុង ឈុន និងអ្នកស្រី តែ ម៉ានីរ៉ុង បានទាមទារឲ្យកាសែតដើមអម្ពិល កែតម្រូវឡើងវិញនូវអត្ថបទរបស់ខ្លួនដែលចុះផ្សាយថា អ្នកទាំងបីរូបដែលបានលាឈប់ពី គ.ជ.ប ស្នើសុំចូលបម្រើការវិញ។
ឆ្លើយតបនឹងការស្នើសុំឲ្យកែតម្រូវនេះ អគ្គនាយកកាសែតដើមអម្ពិល លោក សយ សុភាព ឲ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ថា លោកបានទទួលលិខិតប្រតិកម្មនេះហើយ។ លោកបន្តថា នេះអាចជាកំហុសរបស់អ្នកសរសេរអត្ថបទ ហើយក្នុងនាមជាអ្នកប្រកាន់ក្រមសីលធម៌ និងវិជ្ជាជីវៈជាអ្នកកាសែត អង្គភាពរបស់លោកនឹងចុះផ្សាយពីការកែតម្រូវនេះទៅតាមការស្នើសុំ៖ «»។
នៅក្នុងលិខិតដែលផ្ញើទៅកាន់អង្គភាពកាសែតដើមអម្ពិល ចុះថ្ងៃទី២២ វិច្ឆិកា អតីតសមាជិក គ.ជ.ប ទាំង៣រូបសរសេរថា នេះជាការសម្រេចចិត្តដែលមិនមានការប្រែឡើយ។ ម្យ៉ាងវិញទៀត ពួកគេក៏ពុំបានស្នើសុំចូលបម្រើការឲ្យស្ថាប័នជាតិរៀបចំការបោះឆ្នោត ដូចការចុះផ្សាយរបស់គេហទំព័រដើមអម្ពិលនោះដែរ។
ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែង អំពីការវិលត្រឡប់មកសុំចូលជាសមាជិក គ.ជ.ប នេះវិញដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទាំងប្រាប់ទៅប្រធាន គ.ជ.ប ដែលជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា កុំឲ្យអ្នកទាំងនោះចូលវិញឲ្យសោះ ឲ្យព្រាត់ប្រាសទៅឯណាទៅចុះ៖ «»។
លោក គួយ ប៊ុនរឿន លោក រ៉ុង ឈុន និងអ្នកស្រី តែ ម៉ានីរ៉ុង អតីតសមាជិក គ.ជ.ប ជ្រើសចេញពីបក្សប្រឆាំងបានលាឈប់កាលពីថ្ងៃទី២០ ខែវិច្ឆិកា ក្រោយតុលាការកំពូល ចេញសាលដីការំលាយបក្សនេះចេញពីឆាកនយោបាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។
លិខិតស្នើឲមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល កែតម្រូវចុះផ្សាយឡើងវិញ |
ប្រភព ៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: