សារពីប្រជាពលរដ្ឋក្នុងមូលដ្ឋានកើតទុក្ខមិនសុខចិត្ត ក្រោកឈរសួរដល់សម្ដេចតេជោថា៖ ហេតុអ្វីប្តូរឈ្មោះដើម ដោយបញ្ចូលឈ្មោះក្រុមហ៊ុនចិន? - Cement Factory Secondary School, Kampot Province.
សារពីប្រជាពលរដ្ឋក្នុងមូលដ្ឋានកើតទុក្ខមិនសុខចិត្ត ក្រោកឈរសួរដល់សម្ដេចតេជោថា៖ ហេតុអ្វីប្តូរឈ្មោះដើម ដោយបញ្ចូលឈ្មោះក្រុមហ៊ុនចិន?
សូមរំខានបងប្អូនបន្តិច! សូមបងប្អូនជួយពិចារណា និងផ្តល់យោបល់ទាំងអស់គ្នា ចំពោះឈ្មោះខ្លោងទ្វារថ្មីនៃសាលាអនុវិទ្យារោងចក្រស៊ីម៉ងត៍ និងឈ្មោះចាស់របស់សាលា។ តើគួរមានការប្តូរឈ្មោះថ្មីដោយបង្កប់ឈ្មោះក្រុមហ៊ុនចិនដែរឬទេ? តើអាចប្តូរឈ្មោះដើមបានទេ? ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំមិនគាំទ្រឲ្យប្តូរឈ្មោះបែបនេះនោះទេ។ ហើយខ្ញុំទាមទារឲ្យប្តូរឈ្មោថ្មីនេះចេញ។ តើបងប្អូនយល់យ៉ាងណាដែរ?
រឿងរកជំនួយ និងការជួយខ្ញុំកាន់តែត្រេកអរ តែបើប្តូរឈ្មោះរបស់សាលាដែលមានឈ្មោះចិន ខ្ញុំមិនគាំទ្រឡើយ។ សូមថ្នាក់ដឹកនាំ មន្ទីរ និងក្រសួងពាក់ព័ន្ធពិនិត្យឡើងវិញ។ យើងត្រូវយល់ពីកាតព្វកិច្ចរបស់ក្រុមហ៊ុនវិនិយោគ គឺមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋរបស់ប្រទេសខ្ញុំ ហើយកាតព្វកិច្ចជួយស្តារបរិស្ថានធម្មជាតិ និងបរិស្ថានសង្គម-សេដ្ឋកិច្ចទៅតាមតម្រូវការចាំបាច់ណាមួយ តែមិនត្រូវមានការប្តូរឈ្មោះសោះឡើយ តែអាចចារឈ្មោះអ្នកជំនួយនៅត្រង់កន្លែងណាមួយសមរម្យបាន។ ហើយក្រសួងអប់រំក៏មិនអាចប្តូរបានដែរ តើនរណាជាអ្នកមានអាជ្ញាសឹកអាចប្តូរបាន? ថ្លើមពាសមេឃទេដឹង? បើតាមក្រសួងបរិស្ថានតម្រូវ បើក្រុមហ៊ុននោះវិនិយោគនៅតំបន់ណាមួយ ក្រុមហ៊ុននោះត្រូវតែមានកញ្ចប់ថវិកា ដែលគេហៅថាមូលនិធិបរិស្ថាន (ទាំងបរិស្ថានធម្មជាតិ និងបរិស្ថានសង្គមសេដ្ឋកិច្ច) ដោយស្តារបរិស្ថានឡើងវិញ បើសិនមានផលប៉ះពាល់នៅតំបន់នោះ ហើយកញ្ចប់ថវិការនោះ គឺត្រូវបញ្ចូលទាំងការលើកតម្កើងវិស័យអប់រំនៅតំបន់នោះ ប្រព័ន្ធផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះផងដែរ។ តែមិនត្រូវមានការប្តូរឈ្មោះដើមរបស់តំបន់នោះជាដាច់ខាត ព្រោះខុសច្បាប់វិនិយោគ និងច្បាប់បរិស្ថាន។
ក្នុងនាមពលរដ្ឋម្នាក់ ហើយក៏ជាអតីតសាលា ខ្ញុំស្នើសុំឲ្យមានការប្តូរចេញជាបន្ទាន់ ដោយយកឈ្មោះដើមវិញ។ រឿងជួយយើងអរគុណណាស់ ដោយចារនៅត្រង់កន្លែងណាសមរម្យមួយ។ បើមិនមានការប្តូរទេ ខ្ញុំសុំអនុញ្ញាត នឹងយករូបឈ្មោះដើម និងឈ្មោះថ្មីទៅផូសត៍ឬផ្សព្វផ្សាយបន្តក្នុងបណ្តាញសង្គម ដើម្បីឲ្យមានការផ្លាស់ប្តូរ។ សូមលោកគ្រូអ្នកគ្រូពាក់ព័ន្ធ គិតគូឡើងវិញ ក្នុងនាមលោកគ្រូអ្នកគ្រូជាថ្នាក់ដឹកនាំសាលារបស់ជាតិមួយរូប។ រឿងជំនួយយើងមិនហាមឃាត់ តែសូមរក្សាឈ្មោះដើម។
*បញ្ជាក់៖ សាលាមានទីតាំតស្ថិតនៅឃុំ ព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។ ហើយក៏ជាអតីតសាលារបស់ខ្ញុំផងដែរ។ អរគុណ!
ប្រភព៖ សុវណ្ណភូមិ ខ្មែរ
0 ความคิดเห็น: