ពួកលិឍព្រះស៊ុតមេចោរ សូមមើលគំរូ ហ្ស៊ីមបាវ៉េ (Zimbabwe)៖ មេដឹកនាំបក្សប្រឆាំងត្រឡប់ចូលប្រទេស, ចមជនផ្តាច់ការ រ៉ូប៊ឺត មូហ្គាបេ (Robert Mugabe) ចូលគុក និងពួកគាំទ្រជនផ្តាច់ការកំពុងអត់មានប្រទេសរត់ទៅជ្រក!
មេដឹកនាំបក្សប្រឆាំងនៅប្រទេស Zimbawe គឺ លោក Raila Odinga បានវិលត្រឡប់ពីប្រទេសអាមេរិកចូលមកប្រទេសខ្លួនវិញភ្លាមៗតែម្តងនៅថ្ងៃព្រហស្សន៍នេះ ដោយមានប្រជាជន Zimbawe រាប់សែននាក់មកទទួលនៅព្រលានយន្តហោះ បន្ទាប់ពីមេដឹកនាំផ្តាច់ការ Zimbawe គឺលោក រ៉ូប៊ឺត មូហ្គាបេ (Robert Mugabe) ដែលបានកាន់អំណាចជាង៣០ឆ្នាំ ត្រូវបានចាប់ខ្លួន រួចឃុំខ្លួន និងទំលាក់ពីអំណាចកាលពីថ្ងៃទី១៥ វិច្ឆិកា ២០១៧ កន្លងទៅនេះ។
ដោយឡែកក្រៅពីមេដឹកនាំបក្សប្រឆាំង ក្នុងនោះសកម្មជនបក្សប្រឆាំងដែលបានរត់ភាសខ្លួនទៅក្រៅប្រទេសក៏បានវិលត្រឡប់ចូលមកមាតុភូមិរបស់ខ្លួនវិញដែរ។ ផ្ទុយទៅវិញពួកមន្រ្តី ពួកតុលាការ និងមេទ័ព មេប៉ូលិសដែលគាំទ្រលោក រ៉ូប៊ឺត មូហ្គាបេ (Robert Mugabe) បាននឹងកំពុងរត់ភៀសខ្លួនចេញពីប្រទេសដោយខ្លាចស្រមោលនៃអំពើពុករលួយ និងអំពើកាប់សំលាប់មនុស្សរបស់ខ្លួននាពេលកន្លងមក។ តែអ្វីដែលជាអកុសលគឺពួកគេមិនដឹងថាត្រូវរត់ទៅប្រទេសណា បើមកប្រទេសសេរីគឺគេមិនទទួល ហើយជម្រើសពួកគេចុងក្រោយមានតែរត់ទៅប្រទេសក្រីក្រនៅអាហ្រ្វិកដូចគ្នាដោយគ្មានការទទួលបានការពារសិទ្ធស្របច្បាប់ តែប៉ុណ្ណោះ និងរស់នៅលាក់ខ្លួនលាក់ត្រកូល ដោយហេតុថាប្រទេសអាហ្វ្រិកទាំងនោះមិនអាចការពារសិទ្ធិរស់នៅរបស់ពួកបានឡើយប្រសិនបើមានដីការតាមចាប់ខ្លួនពួកគេ។
ចុងក្រោយសូមអ្នកគាំទ្រ ហ៊ុន សែន មើលជាគំរូ ហើយ ហ៊ុន សែន ក៏ត្រូវមើលរឿងនេះជាគំរូផងដែរ។
អត្ថបទដោយ៖ ខ្មែរ សុវណ្ណភូមិ
0 ความคิดเห็น: