วันจันทร์ที่ 13 พฤศจิกายน พ.ศ. 2560

សុំនិយាយការពិតបន្តិច៖ យករូបថត២ ទៅ៣សន្លឹក មកអួតបោកខ្មែរ មិនចេះខ្មាសគេ!


សុំនិយាយការពិតបន្តិច៖ យករូបថត២ ទៅ៣សន្លឹក មកអួតបោកខ្មែរ មិនចេះខ្មាសគេ!

នៅយួន តែទៅក្បែរត្រាំក៏គ្មានឱកាសក្បែរផងក្នុងពេលប្រជុំ APEC ហើយមេដឹកនាំនានាអត់មានអ្នកណានិយាយរកថែមទៀត។ ពេលទៅហ្វីលីពីនប្រជុំមេដឹកនាំអាស៊ាន ព្យាយាមរត់ត្រុកៗជួបនិងសុំចាប់ដៃ ព្យាយាមរហូតបានសម្រេចពេលក្រៅកម្មវិធីសុំថតរូបជាមួយ ត្រាំ ដើម្បីកុំឲ្យខ្មែរ ឬអ្នកលេងបណ្តាញសង្គមរិះគន់ ហើយគ្រាន់យកមកអួតបោកខ្មែរបានខ្លះ។

តែយើងចង់សួរឬប្រាប់ដូច្នេះវិញថា៖

១. ជួបបែបនេះតើមានប្រយោជន៍ស្អី ព្រោះមិនបានជជែក«ជាទ្វេភាគីនិយាយរឿងទំនាក់ទំនង ឬរបៀបវារៈជាតិ និងជាតិ» ឡើយ។ ការជួបបែបនេះ ដូចជារឿងមនុស្សធម្មតាជួបគ្នាសុំថតរូបទុកគ្រាន់មើលតែប៉ុណ្ណោះ ដូចយើងគ្រប់គ្នាជួបអ្នកនេះជួបអ្នកនោះក្នុងកម្មវិធីហើយសុំគេថតផងដែរ។

២. តើមិនចេះខ្មាសខ្លួនឯងទេឬដែលដៀលអាមេរិកចង្រៃកប់ៗមាត់ ចោទអាមេរិកថាជាប្រទេសចង្រៃដើរបំផ្លាញគេ ជាប្រទេសលូកលាន់កិច្ចការខ្មែរ មកបំផ្លាញខ្មែរ ហើយចោទជាតិសាសន៍ខ្លួនចំពោះអ្នកមានទំនាក់ទំនងជាមួយអាមេរិកថាជាជនក្បត់ជាតិ តែខ្លួនបែជាត្រុកៗសុំទៅរកចាប់ដៃជាមួយមេដឹកនាំអាមេរិកទៅវិញ? បើខ្ញុំវិញ ហ៊ានតែសំដីឡូយបែបនបនេះហើយ ទោះជីដូនជីតាមេដឹកនាំអាមេរិកក៏មិនយកភ្នែកមើល ហើយតត្រុកទៅចាប់ដៃជាមួយដែរ។ និយាយទៅអត់ថោកដូច ហុន សែន ទេ។

៣. ចាំមើលតើនៅក្នុង កម្រងរូបថតសេតវិមាន (The White House´s Album) មានរូបថតត្រាំ ថតជាមួយ ហ៊ុន សែន ទាំងនេះដាក់ក្នុងនោះដែរឬទេ? បើអត់គឺបងប្អូនអាចយល់បានយ៉ាងងាយ។ គេនៅចាំបានកាលពីឆ្នាំ២០១២ ពេលខ្មែរធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន ហើយលោកអូបាម៉ាមក ពេលនោះសូម្បីតែរូបថត ហ៊ុន សែន ១សន្លឹកក្នុងនាមជាម្ចាស់ប្រទេស និងប្រធានអាស៊ាន ក៏រដ្ឋការអូបាម៉ាអត់ដាក់បញ្ចូលសោះ ។ ដោយឡែកមេដឹកនាំអាស៊ានផ្សេងទៀតគេដាក់បញ្ចូលទាំងអស់។

ដូច្នេះ សូមប្រាប់ហ៊ុន សែន និងពួកស៊ីភីភីថា កុំយករូបនេះមកបោក ហើយកុំចង់តោងកាលីបអាមេរិក ទៅមិនរួចទេ ព្រោះយើងស្គាល់ក្រយ៉ៅថោកនេះច្បាស់ណាស់។








អត្ថបទដោយ៖ ខ្មែរ សុវណ្ណភូមិ
Previous Post
Next Post

post written by:

0 ความคิดเห็น: