วันพุธที่ 8 พฤศจิกายน พ.ศ. 2560

ខ្មែរ សុវណ្ណភូមិ៖ ព្រះអាទិត្យលិចថ្ងៃទី១៦ វិច្ឆិកា ខាងមុខ?


ខ្មែរ សុវណ្ណភូមិ៖ ព្រះអាទិត្យលិចថ្ងៃទី១៦ វិច្ឆិកា ខាងមុខ?

តាមសំដី ហ៊ុន សែន ថាព្រះអាទិត្យនឹងលិចនៅថ្ងៃទី១៦ វិច្ឆិកា ដោយចៀសមិនបានឡើយ។ ការអះអាងបែបនេះធ្វើឡើងក្នុងពេល ហ៊ុន សែន បានអំពាវនាវឲ្យមន្រ្តីឃុំសង្កាត់បក្សសង្រ្គោះជាតិចុះចូលជាមួយខ្លួនទាំងអស់សង្ឃឹមកាលពីប៉ុន្មានថ្ងៃមុន។

ក្នុងរឿងនេះ ខ្មែរ សុវណ្ណភូមិ ចង់ប្រាប់មក ហ៊ុន សែន វិញថាព្រះអាទិត្យលិចរៀងរាល់ថ្ងៃ ហើយក៏រះឡើងវិញរៀងរាល់ថ្ងៃដែរ។ ដូចគ្នានឹងបក្សសង្រ្គោះជាតិ គឺបើហ៊ុន សែន រំលាយនៅថ្ងៃទី១៦ វិច្ចិកា នោះ មិនមានន័យថាបក្សសង្រ្គោះជាតិនឹងលែងមាននៅកម្ពុជានោះឡើយ ព្រោះស្មារតី និងមនសិការនៃបក្សនេះអត់មានជនណាមួយអាចរំលាយបានទេដោយវាស្ថិតនៅក្នុងបេះដូងខ្មែរជានិច្ច។ ដូច្នេះ វានឹងរះឡើងវិញប្រៀបដូចជាព្រះអាទិត្យ ហើយគ្មានជនណា ឬទេវតាមកពីឋានណាអាចរារាំងវាបានឡើយ។

លើ់សពីនេះ គឺមានតែទេវតាទេ ដែលមនុស្សបោះបង់ចោល ព្រោះទេវតាមិនមែនជាទីពឹងរបស់មនុស្សគ្រប់រូបដូចព្រះអាទិត្យឡើយ។ មនុស្ស សត្វ ធម្មជាតិ និងសូម្បីតែទេវាក៏ត្រូវការព្រះអាទិត្យដែរ ហើយជាពិសេសមនុស្សដែលចេះដឹងគឺរឹតតែត្រូវការព្រះអាទិត្យ ហើយមិនត្រូវការទេវតាទេ។ ដុច្នេះ ហ៊ុន សែន ត្រូវចាំថា ព្រះអាទិត្យនឹងរះមកវិញរឹតតែភ្លឺត្រចះត្រចង់ជាងមុន រីឯទេវតា ឬត្រកូលហ៊ុន នឹងត្រូវវិនាសពីទឹកដីកម្ពុជាជាក់ជាមិនខាន ព្រោះពលរដ្ឋខ្មែរកាន់តែចេះដឹង និងមិនត្រូវការពឹងលើទេវតាដែលមានតែរូបក្នុងគំនូ ដូចរឿងព្រេង អត់គំនិត និងអត់មនសិការដូចនេះទៀតទេ។

ប្រភព៖ ខ្មែរ សុវណ្ណភូមិ
Previous Post
Next Post

post written by:

0 ความคิดเห็น: